Wednesday, February 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ កាប់​ស្លាក គណបក្ស​ប្រជាជន​កម្ពុជា​

spot_img

​ខេត្តតាកែវ​ ៖ ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្ដ​តាកែវ ចុះ​ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​ទៅ​កាប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នៅត្រង់​ចំណុច​ភូមិ​ខ្នារ​ធំ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​ ​នា​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​មន្ដ្រីនគរបាល​ខេត្តតាកែវ បានបញ្ជាក់​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ ណុល សុខា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ (​ជា​សមាជិក​អតីត CNRP)​។​

​មន្ត្រីនគរបាល មូលហេតុ​ដែល​នាំ​ឲ្យ​ជន​នេះ ទៅ​កាប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​មេឃុំ​ពា​រាម ស្រុក​បាទី បាន​យក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ដាក់​នៅ​កន្លែង ដែល​ស្លាក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ដាក់​នៅ​ទីនោះ​។​

Advertisements

​សមត្ថកិច្ច​បន្តថា​ ៖ ​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​នគរបាល​ស្រុក​បាទី ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន មក​ស្នងការដ្ឋាន​នគ​រ​បាល ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×