Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងពិតដែលពិភពលោកនៅតែងឿងឆ្ងល់!?យន្តហោះ ១០គ្រឿងដែលហោះទៅបាត់តែម្តងយ៉ាងអាថ៌កំបាំង (ភាគ១)

spot_img

PIA ជើងហោះហើរលេខ៤០៤៖ ជើងហោះហើរលេខ៤០៤ ដែលជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ PIA ក្នុងប្រទេសរបស់ប៉ាគីស្ថាន បានធ្វើដំណើរចេញពីទីក្រុងគីលគិត ឆ្ពោះទៅទីក្រុងអ៊ីស្លាម៉ាបាត ដោយផ្ទុកអ្នកដំណើរចំនួន ៤៩នាក់ និងអ្នកធ្វើការលើយន្តហោះចំនួន ៥នាក់ទៀត បានបាត់ទំនាក់ទំនងនៅថ្ងៃទី២៥ សីហា ១៩៨៩។ ភ្លាមៗនោះ រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជូនក្រុមមន្ត្រីជំនាញ ទៅស្វែងរកយន្តហោះនោះ តែក៏ត្រូវបរាជ័យ។ បន្ទាប់ពីការស្វែង រុករកយ៉ាងសកម្មរួចហើយ នៅតែមិនអាចរកឃើញសូម្បីកូនបំណែកតូចណាមួយរបស់យន្តហោះនោះ ក្រុមមន្ត្រីបានធ្វើការសន្និដ្ឋានថា ជើងហោះហើរលេខ៤០៤ អាចនឹងជួបនឹងឧប្បត្តិហេតុអ្វីម្យ៉ាង ហើយធ្លាក់ចូលទៅក្នុងកន្លែងណាមួយ ត្រង់ជ្រលងភ្នំហ៊ីម៉ាឡៃយ៉ាដ៏សែនជ្រៅ។

Douglas C-54D Skymaster NR 42-72469 (១៩៥០) ៖ យន្តហោះ C-54D ជាយន្តហោះរបស់កងទ័ពសហរដ្ឋអាមេរិក ដែលចេញដំណើរពី អាឡាស្កា ឆ្ពោះទៅ ម៉ុនថាណា មានអ្នកដំណើរ ៤៤នាក់ ជាមួយមន្ត្រីខាងយោធា និងក្រុមអ្នកបើកបរ ៣៦នាក់ទៀត។ C-54D បាត់ការទាក់ទងនៅថ្ងៃទី២៦ មករា ឆ្នាំ១៩៥០។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកាណាដា បានសហការគ្នាស្វែងរក ដោយប្រើយន្តហោះជាង ៨៥គ្រឿង និងក្រមមន្ត្រីជំនាញជាង ៧ ០០០នាក់ តែបេសកកម្មនេះត្រូវទទួលបរាជ័យទាំងស្រុង។ តែយ៉ាងណាក៏ដោយ មានរបាយការណ៍អំពីក្រុមមន្ត្រីខាងយោធាបានឱ្យដឹងថា ពួកគេបានពិនិត្យរកឃើញវត្ថុហោះហើរអាថ៍កំបាំងមួយ ឬ UFO ស្ថិតនៅម្តុំបរិវេណដែលយន្តហោះ C-54D បាត់ការទាក់ទង ដែលនេះ អាចជាមូលហេតុនៃការបាត់ខ្លួនដ៏សូន្យឈឹងរបស់យន្តហោះ C-54D ក្នុងគ្រានោះក៏អាចថាបានដែរ។

Boeing 727-223 NR N844AA (២០០៣) ៖ ថ្ងៃទី២៥ ឧសភា ឆ្នាំ២០០៣ នៅឯអាកាសយានដ្ឋាន Quatro de Fevereiro ក្នុងប្រទេស អង់ហ្គោឡា យន្តហោះ បូអ៊ីង N844AA ឬលេខសម្គាល់ចាស់គឺ 727-223 បានបើកទៅចតនៅលើផ្លូវសម្រាប់ធ្វើការហោះឡើង ដោយមិនទាន់បានទទួលការអនុញ្ញាតឱ្យត្រៀមហោះឡើងនៅឡើយ ខណៈដែលទីបញ្ជាការគ្រប់គ្រងការហោះហើរ បានព្យាយាមទំនាក់ទំនងជាមួយអ្នកបើកបរ តែមើលទៅហាក់ដូចជាអ្នកបើកបរ បានបិទការទំនាក់ទំនងគ្រប់យ៉ាងទាំងអស់ រួចហើយបន្ទាប់ពីនោះ ពួកគេក៏ធ្វើការនាំយន្តហោះ ហោះឡើង និងបាត់ខ្លួនសូន្យឈឹងទៅព្រមជាមួយយន្តហោះយ៉ាងអាថ៍កំបាំងតែម្តង។ ខាងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ម្នាក់ក្នុងចំណោមអ្នកបើកបរយន្តហោះនោះគឺ បេន ឆាល ផាទីលឡា ជាអតីតអ្នកបើកបរយន្តហោះ និងជាវិស្វករយន្តហោះជនជាតិអាមេរិកាំង និងជាមនុស្សម្នាក់ដែលរដ្ឋាភិបាលប្រទេសអង់ហ្គោឡាកំពុងតាមដានសកម្មភាព។
រហូតមកដល់សព្វថ្ងៃនេះ គ្មាននរណាម្នាក់ដឹងអំពីគោលបំណងដ៏ពិតប្រាកដចំពោះរឿងដែលពួកគេបានធ្វើឡើងក្នុងគ្រានោះឡើយ។

Liat ជើងហោះហើរលេខ៣១៩ (១៩៨៦) ៖ ជើងហោះហើរលេខ៣១៩ ជាជើងហោះហើរឆ្លងប្រទេសដែលដឹកអ្នកដំណើរចេញពី សេនត៍ លូហ្សៀ ឆ្ពោះទៅ សេនត័ វីនសេនត៍ ឌឹ ក្រេម៉ាទីន ដែលជាកោះតូចៗមួយស្ថិតនៅប៉ែកខាងជើងរបស់ប្រទេសវេណេហ្ស៊ូអេឡា ដែលក្នុងនោះមានអ្នកដំណើរចំនួន ១១នាក់។ បន្ទាប់ពីហោះឡើងទៅលើអាកាសហើយ ជើងហោះហើរលេខ៣១៩ ក៏បាត់ខ្លួនសូន្យឈឹងទៅតែម្តងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៨៦។ តាមរយៈការទាក់ទងគ្នាលើកចុងក្រោយបំផុត បានបញ្ជាក់ថា ពួកគេបានជួបនឹងខ្យល់ព្យុះដ៏ធំមួយ ហើយរដ្ឋាភិបាលវេណេហ្ស៊ូអេឡានៅពេលនោះ បានចេញតាមស្វែងរកអ្នកនៅមានជីវិត តែក៏បរាជ័យទាំងស្រុង។
គេនាំគ្នានិយាយថា ជើងហោះហើរលេខ៣១៩នេះ អាចនឹងជួបនឹងឧប្បត្តិហេតុណាមួយ ហើយធ្លាក់ចូលទៅក្នុងបាតសមុទ្រឃែរីបៀន ដែលមានជម្រៅដល់ទៅ ១ ៨០០ម៉ែត្រ។

Lcckheed Electra 10E Special (1939) ៖ នេះគឺជាការបាត់ខ្លួនទៅសូន្យឈឹងដែលអាចនិយាយបានថា ជារឿងដ៏សែនអាថ៌កំបាំងមួយដែលមនុស្សទូទាំងពិភពលោកនៅតែងឿងឆ្ងល់មិនទាន់បាត់នៅឡើយ។
យន្តហោះ ឡក់ហ៊ីដ អ៊ីលេកត្រា ដែលបើកបរដោយ អេមីលៀ អៀហាត ស្ត្រីអ្នកបើកយន្តហោះ ដែលអាចបើកយន្តហោះឆ្លងកាត់មហាសមុទ្រ អាត្លង់ទិក បានសម្រេចដំបូងគេរបស់ពិភពលោក និងជំនួយការម្នាក់ទៀត បានបាត់ខ្លួនសូន្យឈឹងនៅម្តុំបរិវេណកោះ ហាវលែនដ៍ កណ្តាលមហាសមុទ្រ ប៉ាស៊ីហ្វិក ក្នុងខែ មិថុនា ឆ្នាំ១៩៣៩។ រហូតមកដល់បច្ចុប្បន្ននេះ នៅតែមិនទាន់មានអ្នកណាអាចរកឃើញពីមូលហេតុនៃការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់ អេមីលៀ នេះបានឡើយ។

spot_img
×