Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ០២នាក់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះ ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ

spot_img

កណ្តាល ៖ ជនសង្ស័យជួញដូរថ្នាំញៀន០២នាក់ ក្នុងចំណោមបក្សពួក០៣នាក់ ត្រូវបានសមត្ថកិច្ចនគរ បាលស្រុកកៀនស្វាយ ចាប់ឃាត់ខ្លួនយកមកសាកសួរ ខណៈដែលពួកគេកំពុងធ្វើសកម្មភាព ជួញដូរនិងជក់ថ្នាំញៀននៅក្នុងផ្ទះ។
ហេតុការណ៍ចាប់ជនសង្ស័យជួញដូរថ្នាំញៀនខាងលើ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ នៅផ្ទះមួយកន្លែងក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាឱ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានពីរនាក់មានឈ្មោះ ១.អាន ស៊ីណេត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលមានសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារ៨ឆ្នាំពីបទប្លន់ និង២.ឈ្មោះ ឈុំ ណែម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀន ក្នុងទឹកនោម។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន ឈ្មោះ ឃួន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត និងមិនស្គាល់ទីលំនៅពិតប្រាកដ។

លោកអធិការបន្តថា នៅវេលាកើតហេតុខាងលើ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋភ្លាម កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលឈើទាល សហការជាមួយកម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ខណៈម្នាក់ទៀតរត់ប្រផាត់ប្រភីងគេចខ្លួនបាត់។
ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចរកឃើញវត្ថុតាងរួមមាន ១.ម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារធាតុញៀនចំនួន២០កញ្ចប់ ក្នុងនោះមានតូច១២កញ្ចប់ មធ្យម០១កញ្ចប់និងធំ០៧កញ្ចប់ ដែលមានទំងន់៩១,៨៤ក្រាម។ ២.សម្ភារះប្រើប្រាស់វិចខ្ចប់ថ្នាំញៀន ៣. ទូរសព្ទ័ចំនួន០១គ្រឿងម៉ាកOppo ៤.អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ០១សន្លឹក។ ក្រោយឆែកឆេររួច សមត្ថកិច្ចបានយកជនសង្ស័យមកសួរនាំ នៅផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អាន ស៊ីណេត ភេទប្រុស បានសារភាពថាថ្នាំញៀនដែលសមត្ថកិច្ចដកហូតបាន ពិតជារបស់ខ្លួនប្រាកដមែន គឺទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ទីលំនៅតម្លៃ ១០០០ដុល្លារ ហើយយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។ ចំណែកឈ្មោះ ឈុំ ណែម បានសារភាពថាខ្លួនតែងតែមកប្រើប្រាស់ថ្នាំញៀននៅផ្ទះ អាន ស៊ីណេត ផងដែរ។ ក្រោយសួរនាំរួច ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនបន្តមកស្នងការដើម្បីអនុវត្តតាមនីតិវិធី៕

spot_img
×