Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនថៅកែដីឡូត៌ម្នាក់ ពាក់ព័ន្ធនឹងករណី កំហែងយកនិងគំរាមកំហែងហែកកេរ្តិ៍

spot_img

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣ បានចុះបង្រ្កាប និង ឃាត់ខ្លួន បុរសម្នាក់ជាថៅកែដីឡូត៌ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការ កំហែងយក និង គំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់របស់លោកស្រី សាយ ស្រីល័ក្ខណ៍ ជាប្រធាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម ចាន់រតនា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ នៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ នៅរសៀលថ្ងៃទី២៥ឧសភានេះ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×