Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាសគេ​យ៉ាងណា​ទេ! ទើប​ទិញ​ទំនើប​ថ្មី Tesla លុះ​ចូលចាក់​សាំ​ង ធ្វើឲ្យ​កកស្ទះ​ពេញ​កា​រ៉ា​ស់ ដោយសារតែ…

spot_img

ប៉ុន្មានថ្ងៃមុននេះ វីដេអូបង្ហាញស្រ្តីស្លៀកសម្ញែងដើមទ្រូង ជាតិជាតិអង់គ្លេសម្នាក់ ដែលគេស្គាល់ថាជាតារាល្បីឈ្មោះ Daniel Wright អាយុ ២២ ឆ្នាំ ខណៈបើករថយន្តទំនើប ចូលរកចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវបានចែករំលែក​ធ្វើ​ឱ្យ​មនុស្ស​ក្នុង​ពិភព​អន​ឡា​ញ ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈមនុស្សជាច្រើន បាន​សើច​ចំអក​ឱ្យនាង​ដោយ​និយាយ​ថា នាង​មិន​ឆ្លាតសោះ។

ជាក់ស្តែង ស្ត្រី​រូបនេះ ពិតជា​មាន​ការ​ងឿង​ឆ្ងល់ជាខ្លាំង ​នៅ​ក្នុង​ស្ថានីយ​ប្រេង ខណៈព្យាយាមដើរស្វែងគម្រធុងសាំងគ្រប់ទីកន្លែងនៃរថយន្តរបស់ខ្លួន ​តែ​រក​មិន​ឃើញសោះ ដែលធ្វើ​ឱ្យ​រថយន្ត​​នៅ​ពីខាង​ក្រោយ​មក​ចត​រង់ចាំអស់មួយសន្ទុះធំ។ ជាមួយសកម្មភាពដ៏ចម្លែករបស់នាង បានធ្វើឲ្យ​អ្នកបើករថយន្តបន្ទាប់ ​ថត​ឃ្លី​ប​បាន​សើច​ចំអក​ហួសចិត្តយ៉ាង​ខ្លាំងតែម្តង ព្រោះ​តែនាងភ្លេចគិត​រថយន្ត​ទំនើប​របស់​នាង​ជា​រថយន្ត Tesla ដែល​ជា​រថយន្ត​អគ្គិសនី ដែល​មិន​អាច​ចាក់​សាំង​បាន​ទេ ហេតុអី ក៏នាងជា​ម្ចាស់​រថយន្ត​មិន​ដឹងខ្យល់​អ្វី​សោះអ៊ីចឹង!។

បន្ទាប់​ពី​វីដេអូ​ឃ្លីប​នេះ ​ត្រូវ​បាន​គេ​ចែក​រំលែក ​វា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន​ ដោយមានអ្នកចូលមើលជាង ៤០ លានដង។ ក្នុងនោះ អ្នកលេងអ៊ីនធើរណែត បានសម្តែងការហួសចិត្តថា «​មាន​លុយ​ទិញ​ឡាន​ថ្លៃ តែ​មិន​ស្គាល់​បច្ចេកវិទ្យា នាង​មិន​ឆ្លាត​ទាល់​តែ​សោះ»។ តែទន្ទឹមនឹងនោះ ក៏មាន​អ្នក​ខ្លះ​ជឿ​ថា វា​ជា​វីដេអូ​ឃ្លីប​គ្រាន់តែជាការ​បង្កើតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍​របស់​នាងប៉ុណ្ណោះ។

ក្រោយ​ពីបានឃើញវីដេអូនេះ បានផ្ទុះឡើងជាមួយមតិមហាជនសើចចំអក នាង Daniel បានចេញមុខឆ្លើយតបថា នាង​ទើបតែ​ទិញ​រថយន្ត Tesla ស៊េរី​ថ្មី និង​បាន​អះអាងថា វា​មិនមែន​ដោយសារតែ​នាង​គ្មាន​ចំណេះដឹង​នោះទេ​ ប៉ុន្តែ​វា​ជា​ទម្លាប់ភ្លេចគិតថា រថយន្ត​សាក​ថ្ម ដោយនាងបាននិយាយថា Daniel បាននិយាយថា សូម្បីតែ Elon Musk ក៏ធ្លាប់និយាយទៅកាន់ខ្លួនឯងថា «ទម្លាប់ចាស់ពិបាកនឹងបោះបង់»៕ រក្សាសិទ្ធិដោយ៖ លឹម ហឹង

spot_img
×