បាត់ដំបង ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៩នៅចំណុចឫស្សីយុង ភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី កម្លាំងនគរបាលស្រុកមោងឫស្សី បានចុះដក និងដុតបំផ្លាញដំណាំកញ្ឆាចំនួន ១៧៥ដើម ជារបស់ឈ្មោះ ឈួន ឈើន ភេទប្រុស អាយុ ៧៩ឆ្នាំ រស់នៅភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
កម្លាំងនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា ក្រោយសមត្ថកិច្ចចុះដល់់ទីតាំងធ្វើការដក និងដុតបំផ្លាញដំណាំកញ្ឋាទាំង ១៧៥ដើម អុំប្រុស ឈួន ឈើន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់ថាដាំសម្រាប់ទុកធ្វើឱសថបុរណ មិនមែនក្នុងគោលបំណងប្រើប្រាស់ក្នុងផ្លូវទុច្ចរិតនោះទេ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឫស្សី បានចុះធ្វើការអប់រំ និងកិច្ចសន្យាដល់អុំប្រុសខាងលើ ឲ្យបញ្ឈប់សកម្មភាពដាំបន្តទៅទៀត ៕ ដោយ៖កូឡាប