Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​សាក​ទេ! អ្នកជំនួញ​ថៃ ផឹក​ឈាម​ក្រពើ ១ថ្ងៃ២ដង ដើម្បី​រក្សា​រា​ង និង​អះអាង​ថា​ជា​ឱស​ទិព្វ អាច​ជួយ​ឲ្យ…

spot_img

ថ្មីៗនេះ អ្នកជំនួញម្នាក់ មកពីភាគខាងត្បូងប្រទេសថៃ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានអះអាងថា អាថ៍កំបាំងនៃសុខភាពរបស់គាត់ គឺការផឹកឈាមក្រពើលាយជាមួយស្រា២ដង ក្នុង១ថ្ងៃ។

លោក Rojakorn Nanon អាយុ ៥២ ឆ្នាំមកពីខេត្ត Trang របស់ប្រទេសថៃ បានចាប់ផ្តើមថ្ងៃដំបូងរបស់គាត់ ជាមួយនឹងកែវឈាមក្រពើ លាយជាមួយនឹងស្រាថៃហៅថា «ឡាវខាវ (Lao Khao)» ដោយផឹកវាទាំងនៅពេលព្រឹក និងមុនចូលគេងពេលយប់។ អ្នកជំនួញរូបនេះបានអះអាងថា គាត់ធ្លាប់មានកាយសម្បទាទន់ខ្សោយ និងអស់កម្លាំងគ្រប់ពេល ប៉ុន្តែចាប់តាំងពីគាត់ចាប់ផ្តើមផឹកឈាមក្រពើមក អ្វីៗក៏ប្រែជាល្អឡើងវិញ ដោយគាត់ហ៊ានស្បថនឹងវត្ថុផ្សេងៗ។ គាត់ជឿថា ឈាមក្រពើពិតជាអស្ចារ្យសម្រាប់សរីរាង្គជាច្រើន សម្រាប់ឈាម និងប្រព័ន្ធសរសៃប្រសាទ។

លោក Nanon បានចាប់ផ្តើមផឹកឈាមក្រពើលាយស្រា Lao Khao កាលពី២ខែមុន បន្ទាប់ពីបានរកឃើញស្រាក្រឡុកឈាមក្រពើនេះលក់ដោយលោក Wanchai Chaikerd អាយុ ៥៣ ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅស្រុក Ban Pho ។ លោក Wnachai បានអះអាងថា ក្រពើមានឈាមតិចតួចណាស់ មួយឬពីរកែវ ប៉ុណ្ណោះ ដូច្នេះគាត់លាយវាជាមួយ Lao Khao។ គាត់គិតថ្លៃពី ២០០ ទៅ ៣០០ បាត (៦ ទៅ ៩ ដុល្លារ) ក្នុងមួយកែវ។

លោក Wanchai ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើដ៏ធំបំផុតក្នុងខេត្ត Trang បានអះអាងថា ការលាយឱសថរបស់គាត់នេះ គឺអាចជួយដល់ចលនាឈាមរត់ ពង្រឹងកោសិកាឈាមក្រហម បង្កើនចំនួនប្លាកែត កោសិកាឈាមស ចិញ្ចឹមកោសិកាពង និងមេជីវិតឈ្មោល។ ជាក់ស្តែង ឈាម​ក្រពើ​អាច​ព្យាបាល​ភាព​គ្មាន​កូន​បាន​។

ក្រពើដែលមានអាយុពី ៣ ទៅ ៤ ឆ្នាំ ជាធម្មតាត្រូវបាន «បូជា» ដើម្បីធ្វើស្រាក្រឡុកដ៏ចម្រូងចម្រាស ពីព្រោះជាពេលដែលវាខ្លាំងបំផុត ដូច្នេះឈាមរបស់ពួកវាមានឥទ្ធិពលខ្លាំងណាស់។ គាត់​អាច​ចម្រាញ់​ឈាម​បាន​ប្រហែល 100cc ពី​សត្វ​ក្រពើមួយក្បាល ដែល​វា​គ្រប់គ្រាន់​សម្រាប់​តែ​ពីរ​កែវ​ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×