Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

spot_img

​ភ្នំពេញ​ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ដែល​ឃាត់ខ្លួន​បាន ហើយ​សមត្ថកិច្ច​អាវុធហត្ថ​បាន​កសាង​សំណុំរឿង បញ្ជូន ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ត្រូវបាន​តុលាការ​ចេញ​ដី​ការឃុំខ្លួន​ដាក់ពន្ធនាគារ ។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ គឺ​មាន​ស្រុកកំណើត នៅឯ​ខេត្ត​ផ្សេងគ្នា ត្រូវបាន​អាវុធ ហត្ថ​ខណ្ឌ​ទួលគោក​, ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ចំណុច​មុខ​គ្លីនិក​រ៉ាក់ ផ្លូវជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​ផ្ទះ​លេខ​៤៦ ផ្លូវ​លេខ​១២ បុរី​ពិភពថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ១.​ឈ្មោះ ជុំ សំណាង ហៅ ឡុង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ស្រុកកំណើត​ភូមិ​ព័ន​វត្ត ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ ២.​ឈ្មោះ ស៊ាន ចាន់ថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្រុកកំណើត ភូមិ​សំរោង ឃុំ​សំរោង ស្រុក​ក្រូចឆ្មា ខេត្ត​កំពង់ចាម ៣.​ឈ្មោះ កែក លាង​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្រុកកំណើត ភូមិ​លេខ​៣ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល​។

​ដំបូង​ឡើយ​នៅវេលា​ម៉ោង​១០​និង​២០​នាទី ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​ស្រាវជ្រាវ បង្ក្រាប​មុខសញ្ញា​ជួញដូ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ជុំ សំណាង នៅ ចំណុច​មុខ​គ្លីនិក​រ៉ាក់ ផ្លូវជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​ធំ​ល្មម ដែល​ជនសង្ស័យ​រូបនេះ បម្រុង​នាំយក គ្រឿងញៀន​ទាំងនេះ​ទៅ​លក់​នៅ​ខេត្ត​ពោធិសាត់​។ ក្រោម​វិធានការ​ជំនាញ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​ទទួល​ព័ត៌មាន​ថា ថ្នាំញៀន​ដែល​ជនសង្ស័យ​ឈ្មោះ ជុំ សំណាង បម្រុង​យក​ទៅ​លក់​នៅ​ខេត្ត​ពោធិសាត់​នេះ គឺ​ទទួលបាន​ពី​ជន​ម្នាក់​ផ្សេងទៀត នៅ​ម្តុំ​វត្ត​អង្គ​តា​មិញ ទើប​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​សហការ ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​ធ្វើ​ការស្រាវជ្រាវ​បង្ក្រាបបាន​ជនសង្ស័យ​២​នាក់​ផ្សេង​ទៀត ឈ្មោះ ស៊ាន ចាន់ថន និង​ឈ្មោះ កែក លាង​ហេង នៅ​ចំណុច​ផ្ទះ​លេខ​៤៦ ផ្លូវ​លេខ​១២ បុរី​ពិភពថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ខណៈ​ពេល​កម្លាំង​ចម្រុះរ​បស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​ជនសង្ស័យ​ក្រោយនេះ ជនសង្ស័យ​បាន​ព្យាយាម​បំផ្លាញ​វត្ថុតាង​ថ្នាំញៀន ចោល​អស់​ជាច្រើន​គី​ឡូ ដោយ​ចាក់​ចូល​ក្នុង​បង្គន់ ធ្វើឲ្យ​សមត្ថកិច្ច​អាវុធហត្ថដកហូ​តបា​ន​ថ្នាំញៀន សល់​ពី​ការ​បំផ្លាញចោល ក្នុង​ចាន​បង្គន់ ត្រឹម​តែ​ចំនួន​០១​កញ្ចប់​ធំ​ល្មម​ប៉ុណ្ណោះ​។​

​បន្ទាប់ពី​ធ្វើ​ការស៊ើបអង្កេត​និង​ប្រមូល​ភស្តុតាង​បាន​គ្រប់គ្រាន់​មក ជនសង្ស័យ​ទាំង​០៣​នាក់ បាន​បង្ហើប​ឈ្មោះ​បក្ខពួក​និង​ជា មេខ្លោង​ចំនួន ៣​នាក់​ផ្សេង​ទៀត ដែល​បាន​គេចខ្លួន គឺ​មានឈ្មោះ ម៉ូ​វ ហៅ​យួន​, ឈ្មោះ ម៉ា និង ឈ្មោះ​ជិន ដែល​បច្ចុប្បន្ន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត រីឯ​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​បាន​នេះ សមត្ថកិច្ច​អាវុធហត្ថ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×