Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ឯកឧត្តម ឌ័ន ហុងហ្វុង ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ គ្នាក្នុងវិស័យអធិការកិច្ច

spot_img

វៀតណាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម ឌ័ន ហុងហ្វុង (Doan Hong Phong) សមាជិកមជ្ឈឹមបក្ស អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ នៅទីស្តីការអធិការកិច្ច រដ្ឋាភិបាលវៀតណាម នាព្រឹក ថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងអំពីកិច្ច សហប្រតិបត្ដិការរវាងស្ថាប័ន អធិការកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះ អនុស្សារណៈយោគយល់គ្នាលើវិស័យអធិការកិច្ចរួមមាន : លើកទី១នៅថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១២ លើកទី៣ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ចំណែក លើកទី៤ គឺថ្ងៃទី ២៦ខែឧសភា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា៖ មន្រ្តីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានការបណ្តុះប ណ្តាលលើជំនាញអធិការកិច្ច មានពីរវគ្គ (រយៈពេល ៦ខែ រយៈពេល ៣ខែ និងរយៈពេល ១ខែ) នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម គិតចាប់តាំងពីឆ្នាំ ២០០៦-២០១៨ មានចំនួនសរុប ២៥៣នាក់ ក្នុងនោះ រយៈពេល ៦ខែ ចំនួន ៨នាក់ រយៈពេល ៣ខែចំនួន ២០នាក់ និងរយៈពេល ១ខែ ចំនួន ២២៥នាក់ ។

អនុវត្ដន៍តាមខ្លឹមសារអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការអនុវត្ដកិច្ចព្រមព្រៀងរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និង អគ្គលេខាធិការដ្ឋាន អធិការកិច្ច រដ្ឋាភិបាលវៀតណាម បានធ្វើឲ្យស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះ ស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និង ការបង្ការទប់ស្កាត់អំពើពុករលួយ ការរំ លោភដោយអំណាច និងបាតុភាពអសកម្ម នៃអំណាចសាធារណៈ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×