Thursday, June 8, 2023

លេងគ្នា​ផ្អើល​ទៀតហើ​យ! រវាង​អ្នកនាង ម៉េ​ង កែវ​ពេជ្ជតា និង​អតីត​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ លី ចាន់​វតី ផ្តើម​ចេញ​រឿង​មិន​ឲ្យ​ស៊ែ​រ​ផុស និង​ប្រកាន់​ហៅ «មីង»

spot_img

ប្រិយមិត្តជាច្រើន ប្រហែលនៅចាំបានហើយ ពីជម្លោះក្តៅដូចបាយពុះ កាលពីប្រមាណ៥ឆ្នាំមុន រវាងកំពូលតារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ កញ្ញា លី ចាន់វតី ដែលគេស្គាល់ច្បាស់ថា ជាដៃគូរបស់អ្នកនាង ធី សុវណ្ណថា ទាក់ទងរឿងដ៏ហួសចិត្ត ចូលទៅខមិនរិះគន់ដើម្បីស្ថាបនាមិនបាន និងផ្ទុះកំហឹងខឹង ចាន់វតី ហៅថា «មីង» ក្នុងនាមជាក្មេង ខណៈពេលនោះ ម៉េង កែវពេជ្ជតា ចូលវ័យ៤០ រីឯ វតី ទើបជាង២០ឆ្នាំ។

តែដោយឡែក ថ្មីៗនេះ អ្នកទាំងពីរបានលេងគ្នាផ្អើលទៀតហើយ កំពុងបង្កការចាប់អារម្មណ៍ និងហួសចិត្តយ៉ាងខ្លាំងតែម្តង ពីសំណាក់មហាជនជាច្រើន។ រឿងរ៉ាវ គឺផ្តើមចេញពីកញ្ញា លី ចាន់វតី បានស៊ែរផុសរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដែលប្រតិកម្មទៅនឹងគណនីមួយដែលបាននិយាយដាក់ឲ្យថា «កូនស្រីមានទេពកោសល្យ តែម្តាយមិនព្រមព្យាយាមធ្វើបាលជំងឺតួឯកទេ…» ដោយ លី ចាន់វតី បានភ្ជាប់ Caption ថា៖ «មនុស្សល្អពិត​ គេមិនដែលដើរនិយាយថាខ្លួនជាមនុស្សល្អទេ ចរិត​ ទង្វើ​ សកម្មភាព​ លទ្ធផល​ ជាអ្នកបញ្ជាក់ដោយខ្លួនឯង»។

ក្រោយពីបានឃើញ លី ចាន់វតី ស៊ែរផុសរបស់ខ្លួន និងនិយាយ Caption បែបនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានចូលខមិនហាមមិនឲ្យស៊ែរ ដោយនិយាយថា៖ «បើជៀសបាន​ សូមកុំ​ Share ពីខ្ញុំអី​ ព្រោះមនុស្សអវិជ្ជមានមួយចំនួនទទួលយកការពិតពីខ្ញុំមិនបាន​ទេ»។ រីឯ វតី ក៏បានតបវិញទាំងអស់សំណើចថា «អញ្ចឹងមីងមិនផុស​ រួចចាក់សោរដាក់​ Only Me ទៅ»​ ហើយអ្នកនាង ពេជ្ជតា ក៏បានតបវិញថា «បើមានវិធីអាចកុំអោយអាខោនមួយហ្នឹង​ Share បាន​ ធ្វើភ្លាម»។

បន្ទាប់មក លី ចាន់វតី ក៏បានសម្តែងការហួសចិត្ត ដោយសារសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «កុំឆ្ងល់ថា ម៉េចបានតារាម្នាក់នេះគេស្អប់​ ព្រោះចូលចិត្តឌឺដងគេដៀលគេ​ ដូចនេះ​​ទៅណាគេមិនចូលចិត្តវាត្រូវហើយ​ កុំខឹងគេមិនដឹងគេនៅបក្សណាផង​ អោយតែគេរិះគន់​ គេជេរ ដឹងគេបក្សហ្នឹង តារាចាស់វស្សា​ តែចរិតពាល មួយទៀតអ្នកឯងជាតារា​ ផុសជាសាធារណៈ​ ខ្ញុំស៊ែរខុសដែរមែន ហាមខ្ញុំមិនអោយស៊ែរ​ ខ្លាចគណនីខ្ញុំម្លេះ​ ខ្ញុំមិនបានជេរ​ គ្រាន់សរសេរប៉ុន្មានម៉ាត់សោះ​ សរសេរដោយសុជីវធម៌សោះ​ ឬអត្ថន័យចាក់ដោតពេក? ពេលនេះខ្ញុំក៏ជាអ្នកគាំទ្រគណបក្ស​ប្រជាជនកម្ពុជាដែរ​ ម៉េចដែរ? ឬគិតថាខ្ញុំបក្សប្រឆាំងរិះគន់អ្នកមីងទៀតហើយ?​ ធ្វើតារាអោយចំតារា​ អ្នកនយោបាយអោយចំអ្នកនយោបាយ​ ចាំទុក»។

មិនចប់ទេ ក្រោយឃើញ លី ចាន់វតី សម្តែងការហួសចិត្ត និងដាក់ឲ្យរាងធ្ងន់ៗ អ្នកនាង ម៉េង កែវ ពេជ្ជតា ក៏បានឆ្លើយតបវិញយ៉ាងវែងអន្លាយបែកអូរហូរស្ទឹង ជាពិសេសអ្វីដែលធ្វើឲ្យមហាជនកាន់តែអស់សំណើចខ្លាំងបំផុត គឺត្រង់ថា អ្នកនាង ម៉េង កែវពេជ្ជតា ប្រកាន់ក្មេងហៅមីងតែម្តង។ ដោយក្នុងនោះ អ្នកនាង ពេជ្ជតា បាននិយាយទៅកាន់ លី ចាន់តី ដែលជាក្មេងស្រកក្រោយថា៖ «នាងក្បែរ​ 40ហើយ​ នាងគួរតែខ្វល់ពីជីវិតនាងវិញ​ ថាពេលនេះនាងដើរដល់ផ្លូវ​ណាផ្លូវណី​ ដល់ផ្លូវបត់ឆ្វេង​ បត់ស្តាំ​ ឬក៏ដល់ផ្លូវទាល់​ ?​ ? ? ហៅមីងក៏បាន​ មីងមិនថាអីទេ​ តែសូមនាងកែមុខអោយក្មេងជាងមីងបន្តិចម៉ោ​ បំណាច់តែខំហៅយើងថាមីងហើយកុំអោយគេសើចនាង»។ ពិតណាស់ ពេលលឺឲ្យទៅកែមុខមាត់បែបនេះ ហ្វេនៗរបស់ វតី បានសម្តែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ខណៈសម្រស់ វតី ស្អាតបែបណា មហាជនបានឃើញច្បាស់ហើយ!។

ទោះជាយ៉ាងណា ចាស់ប៉ះក្មេងក៏មិនណយ ចុងក្រោយ លី ចាន់វតី បានដាក់ទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា ឡើងម៉ាចាស់ដៃថា៖ «និយាយមើលមីង​ ចង់ម៉េច? ចង់អោយខ្ញុំចេញឃ្លីតទៀតមែន? ក្រែងប៉ុន្មានឆ្នាំមុនជេរដៀលខ្ញុំម្តង​ ត្រូវរលាយកេរ្តិ៍ឈ្មោះដល់ឥឡូវ នៅមិនដឹងខ្លួនទៀត? គេលុបកម្មវិធីទៅច្រៀងប៉ុន្មានប្រទេសហើយ នៅមិនដឹងខ្លួនទៀត? ឬឆ្នាំនេះចង់ទៀត? កុំមកចង់នាំរឿងជាមួយខ្ញុំ ប្រយ័ត្នបន្តិច​ តិចថាទ្រាំមិនបានលែងដឹងចាស់ក្មេង​ ទុកមុខអោយហើយ​ នៅមិនដឹងខ្លួន។ សួរតាមត្រង់មីងលិចបាត់ហើយ​ មកតោងខ្ញុំចង់ល្បីវិញមែនមីង? បើនិយាយរឿងជេរ​ ក្មួយជេរចាញ់មីងទេ​ មីងជេរប្តីចាហាវ ឬមីងភ្លេចហើយ? បើភ្លេចចាំក្មួយយកឃ្លីបនោះមកផុសម្តងទៀត មីងប្រយ័ត្នមាត់បន្តិចមីង​ មីងមិនស្គាល់សមាសភាពខ្ញុំនៅឡើយទេមីង​ កុំទាន់ចេញចរិតដៀលគេ​ តិចដាំក្បាលចុះក្រោមលែងហ៊ានឃើញពន្លឺថ្ងៃ។ តោះ MMO Fan ​ចែតី​ ជួយចូលទៅប្រដៅយាយបន្តិចដូចភ្លាវណាស់ ទុក Post នេះណា​ ហាមលុប​វិញ​ អ្នកណាលុបវិញឆ្កែ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×