កាលពីពេលកន្លងទៅនេះ នៃដើមខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងស្រីល្បីឈ្មោះវ័យក្មេងរបស់ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា ត្រូវបានមហាជនសម្តែងការមិនពេញចិត្ត និងផ្ទុះការរិះគន់ដាក់ឲ្យយ៉ាងធ្ងន់ៗ បន្ទាប់ពីបានប្រើពាក្យសម្តីដ៏មិនសមរម្យ ក្នុងនាមខ្លួនជាស្រី និងជាតារាល្បី ទៅកាន់អ្នកលេងបណ្តាញសង្គម។ ហើយពិតណាស់ បើទោះជាតាស្រីរូបនេះ បានចេញមុខបកស្រាយថា រូបនាងមិនបានប្រើប្រាស់ភាសាមិនសមរម្យនេះ ដោយថាមានគេយក Page ទៅ comment បែបនេះក៏ដោយ ក៏មហាជនមិនជឿឡើយ ដោយចាត់ទុកថានេះគ្រាន់តែលេសដោះសារប៉ុណ្ណោះ។
គួរបញ្ជាក់ថា រឿងរ៉ាវបានកើតឡើង គឺនៅពេលដែលតារាចម្រៀង តន់ ចន្ទសីម៉ា បានស៊ែរផុសមេរបស់ខ្លួន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានសរសេរសំណេរចោទប្រកាន់ទៅលើក្រុមតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ លោក វ៉ាន់ ដា ថា បានប្រើប្រាស់ MMO មកវាយប្រហារលើក្រុមហ៊ុនរបស់លោក។ បន្ទាប់មក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានគាស់កកាយយកវីដេអូរបស់លោក វ៉ាន់ ដា ដោយសម្តែងការហួសចិត្ត និងរិះគន់ថា តារាចម្រៀងរូបនេះ ស្លៀកលីអូឲ្យគេមើល ហ្នឹងឬបង្ហាញវប្បធម៌ខ្មែរ? ដែលធ្វើឲ្យអ្នកគាំទ្រ វ៉ាន់ ដា ចូលទៅខមិនជីកកកាយស៊កឲ្យវិញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅវិនិយោគកាប់ព្រៃឈើនៅភ្នំតាម៉ៅ អស់មួយភាគធំ កាលពីអំឡុងខែសីហា ឆ្នាំ២០២២ កន្លងទៅ ទើបជាទង្វើបំផ្លាញជាតិពិតប្រាកដ…។
ក្រោយពីបានឃើញគេនាំគ្នាវាយប្រហារធ្ងន់ៗ មកលើមេរបស់ខ្លួន ជាហេតុធ្វើឲ្យ តន់ ចាន់សីម៉ា នៅមិនស្រណុក ក៏បានធ្លោយខមិនឆ្លងឆ្លើយទៅកាន់អ្នកលេងបណ្តាញសង្គមម្នាក់ ទាំងសម្តីដ៏អសុរសបែបនេះថា៖ «អាសម្តីឆ្កែ ហើយខួរឆ្កែ ខួរក្បាលហែងគិតឃើញតែរឿងខុសចឹងអា»។
ពិតណាស់ ក្រោយឃើញតារាចម្រៀងស្រីរូបនេះ បានស៊ែរផុសបកស្រាយបំភ្លឺទាំងនោះយ៉ាងផុសផុល ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គ ចូលទៅទៅខមិនដាក់ឲ្យកប់ៗបែបនេះថា៖ «រឿងជេរធ្វើឲ្យគេស្អប់មិនទាន់ស្ងប់ផង ខំម្ល៉េះអាយដល ស៊ែររហូតមិនហត់ទេអី ហ្វេនមិនចង់គាំទ្រទៀតទេ ធុញៗៗៗ, សម្រាកខ្លះទៅ ពៅមាស ធ្លាប់តែជាfan តាំងពីដំបូងរហូតមកដល់បច្ចុប្បន្ន តែមួយរយៈនេះidol ខ្ញុំមិនដូចមុន ចូលចិត្តសំឡេងតែមិនគាំទ្រទង្វើ, ប្រយ័ត្នអស់អ្នកគាំទ្រ កំពុងធ្លាក់កូដផងមួយរយៈហ្នឹង កុំខំយករឿងការងារមេ មកឡូកឡំនិងសិល្បៈ ប្រយ័ត្នអស់អ្នកគាំទ្រ… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


តែទន្ទឹមនឹងរឿងរ៉ាវជេរប្រទេចដ៏សាហាវខាងលើ មិនទាន់ស្ងប់ផង ស្រាប់តែថ្មីៗនេះ តន់ ចន្ទសីម៉ា បានធ្វើឲ្យអ្នកគាំទ្របានសម្តែងការខកចិត្តចំពោះនាងសឹងតែគ្រប់ៗគ្នា ក្រោយពីផេកផ្លូវការរបស់តារាចម្រៀងរូបនេះ បានស៊ែរផុសវីដេអូជាបន្តបន្ទាប់ ជុំវិញអ្នកចេញមុខជំនួសឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីបំភ្លឺបកស្រាយថាមិនដូចអ្វីដែលមានជនអគតិក្រៅប្រទេសមួយចំនួនលើកឡើងថា អ្នកឧកញ៉ាដែលជាម្ចាស់ផលិតកម្មហ្គាឡាក់ស៊ី បោកប្រាស់លុយប្រជាជនរឿងបង់លុយឱ្យក្រុមហ៊ុន តែមិនទាន់បានផ្ទះ នោះទេ។







