Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល៤ខែ ឆ្នាំនេះ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧.៣៣១លានដុល្លារ ខណៈខែមេសា ទំហំនាំចេញមានទឹកប្រាក់ ១.៨៤២លានដុល្លារ

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រយៈពេល៤ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញ ក្នុងទំហំទឹកប្រាក់ប្រមាណ ៧.៣៣១លានដុល្លារ ខណៈក្នុងខែមេសា ទំហំនាំចេញមានទឹកប្រាក់១.៨៤២លានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩.០០០នាក់ មកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្តនីមួយៗ ត្រូវប្រឹងប្រែងទាក់ទាញការវិនិយោគបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួចរាល់ហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រយៈពេល៤ខែ ឆ្នាំ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧.៣៣១លានដុល្លារ ខណៈខែមេសា ទំហំនាំចេញមានទឹកប្រាក់ ១.៨៤២លានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្សិលមិញ ខ្ញុំបានទទួលតួរលេខពីឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រយៈពេលនៃការនាំចេញ បើទោះបីជាមានថមថយបន្ដិច ប៉ុន្ដែរយៈពេល៤ខែ យើងបាននាំចេញទៅក្រៅប្រទេស ចំនួន៧.៣៣១លានដុល្លារ ប៉ុន្ដែសម្រាប់ខែមេសា កន្លងទៅនេះ យើងបាននាំចេញចំនួន១.៨៤២លានដុល្លារ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ទឹកប្រាក់នាំចេញ នៅក្នុងប្រទេសកម្ពុជា ទាំងវិស័យកាត់ដេរ ទាំងវិស័យកសិកម្ម និងវិស័យដទៃទៀត គឺមានចំនួនកើនឡើង ដែលចំនួននេះ យើងត្រូវតែពង្រីកទំហំវា ឲ្យកើនឡើងតាមរយៈនៃការខិតខំលើគ្រប់ផ្នែក។ វិស័យកសិកម្ម ដែលយើងចង់បាន ឧស្សាហកម្មកែច្នៃ ទៅលើផលិតផលវត្ថុធាតុដើម ដែលមានស្រាប់នៅក្នុងប្រទេស យើងនឹងទទួលផលកាន់តែច្រើន ទៅលើតម្លៃបន្ថែម នៃផលិតផលកសិកររបស់យើង។ ទាមទារឲ្យយើងទាំងអស់គ្នារួមគ្នា ​មិនអាចគ្មានផ្នែកណាមួយ ហើយធ្វើតែម្នាក់ឯងទេ គឺត្រូវរួមគ្នាធ្វើ​។ ជាមួយគ្នានេះ សម្ដេចតេជោ រំពឹងថា គ្រប់រោងចក្រសហគ្រាស នឹងអ្នកវិនិយោគ ក៏ដូចជាកម្មករ-កម្មការិនី ធ្វើម្ដេចឲ្យរោងចក្រសហគ្រាស ក្លាយទៅជាតំបន់ដែលមានស្ថានភាពសុខសាន្ដ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតជាមានការរីករាយ ដោយមើលឃើញថា អ្វីៗ ដែលបានកើតគ្រប់រោងចក្ររាប់ពាន់រោងចក្រ ហើយបើគិតទូទាំងប្រទេស សហគ្រាសទាំងអស់ មានជាង១៧.០០០សហគ្រាស ដែលមានកម្មករ សរុបជាង១លាន៥សែននាក់ គឺមិនមានទីកន្លែងសម្រាប់ ប្រណាំងម៉ូតូ, ជក់គ្រឿងញៀន ឬកាប់ចាក់គ្នានៅរោងចក្រនោះទេ។

សម្ដេចតេជោ ក៏សូមស្នើឲ្យបន្ដសាមគ្គីភាព នៅក្នុងរោងចក្រ ដែលជាសហគមន៍សុខសាន្ដមួយ ដែលយើងទទួលផលទាំងអស់គ្នា និងប្រាប់ឲ្យអ្នកគ្រប់គ្រងទាំងឡាយ ត្រូវមើលថែទាំកម្មករ-កម្មការិនី ហើយកម្មករ-កម្មការិនី ត្រូវធ្វើកិច្ចការឲ្យបានត្រឹមត្រូវ ទៅតាមក្របខណ្ឌច្បាប់ គឺប្រើច្បាប់ជាគោល ហើយខិតខំដោះស្រាយ នូវការមិនចុះសម្រុងណាមួយ ឲ្យបានឆាប់បំផុត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×