នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោមដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាណជូនប្រជាពលរដ្ឋ។
ក្នុងពេលជាមួយគ្នានេះ ក៏បានធ្វេីការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌទាំងនោះ ដោយមានសារសំខាន់មួយបានក្រេីនរំលឹកពួកគាត់ថា៖ ” បងប្អូនបានរត់គេចផុតមានសុវត្ថិភាពពីការបាញ់ប្រហារគ្រាប់បែកចង្កោមសំដៅសម្លាប់មិនរេីសមុខ ពីខ្មាំងសត្រូវ ដូចនេះបងប្អូនត្រូវតែគេចឱ្យផុតពីការរងរបួសឬស្លាប់ដោយសារសំណល់មិនទាន់ផ្ទុះទាំងឡាយជាពិសេសគ្រាប់បែកចង្កោមនៅពេលវិលត្រឡប់មកលំនៅឋានវិញ។ ដោយអនុវត្តន៍វិធីសាស្ត្រងាយៗប៉ុណ្ណោះ តាមរយៈកុំប៉ះពាល់ ឬលេីកដាក់ ឬជីកកកាយយកសំណល់គ្រាប់មិនទាន់ផ្ទុះទាំងនោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តនគរបាលជាតិ ឬកងកម្លាំងCMACដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ជូនបងប្អូន”៕ រក្សាសិទ្ធដោយ៖សុទ្ធលី









