Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ប៉ូលិស​ប៉ះ​របស់​ពិត​ហើយ! ចែ​លីស តារា TikTok អ្នកណា​មិន​ល្បី លត់​ប៉ូលិស​ស្តុ​ប​បាគូ ម៉ា​ចាស់ដៃ ព្រោះ​ខឹង​យក​អា​យ​គូម​វាយ​ឡាន

spot_img

ថ្មីៗនេះ វីដេអូឃ្លីបមួយ ឃើញថាបានទទួលការចាប់អារម្មណ៍ ជាមួយការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធើរណែត បន្ទាប់ពីបានឃើញស្រ្តីមាឌធំ ស្ថិតក្នុងសម្លៀកបំពាក់ដ៏ប្លែក មើលមួយភ្លែតស្មានតារាលេងកុនជាមួយទិនហ្វី បានផ្ទុះកំហឹងព្រលះទៅកាន់ប៉ូលិសនៅស្តុបបាគូ ឡើងស្ងាត់មាត់ឈឹង ព្រោះតែខឹងវាយឡានរបស់គាត់។

តាមរយៈវីដេអូ ដែលត្រូវបានថតដោយប្រជាពលរដ្ឋ បានបង្ហាញស្រ្តីរូបនោះ ចុះពីរថយន្តដើរសំដៅទៅកាន់ប៉ូលិសទាំងនោះ ដើម្បីហៅឲ្យមកមើលឡានរបស់គាត់។ ពិតណាស់ ជាមួយកំហឹងដ៏ក្តៅក្រហាយបំផុត ស្រ្តីរូបនោះបាននិយាយខ្លាំងៗថា ចាំមើលតែហៅកូនខ្ញុំ ប្តីខ្ញុំមក ដឹងគ្នាហើយ អារឿងយកអាយគូម វ៉ៃឡានហ្មឹង និងបានជេរធ្ងន់ៗ ទៅកាន់ប៉ូលិសដែលបានវាយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះ សើចសាទរយ៉ាងខ្លាំង ខណៈប៉ូលិស២នាក់ដែលមកមើល មិនអាចតបត ដោយបានត្រឹមយកដៃអេះក្បាលប៉ុណ្ណោះ។

ទាក់ទងមូលហេតុ យើងក៏មិនដឹងខាងខុស ខាងណាត្រូវនោះទេ ប៉ុន្តែ ស្រ្តីរូបនោះ ដែលគេស្គាល់ឈ្មោះថា ចែ ម៉ាលីស ឬហៅថា ម៉ាក់លីស ជាតារា TikTok ដ៏ល្បីឈ្មោះ បានចង្អុលបង្ហាញទៅកាន់ប៉ូលិសទាំងនោះ ឲ្យបានដឹងច្បាស់អំពីភ្លើងស្តុប ដែលចង់បញ្ជាក់ថា គាត់ពុំបានល្មើសនោះទេ ចុះហេតុអ្វីបានជាយកអាយគូមមកវាយឡានរបស់គាត់បែបនេះ។

ក្រោយពីបានឃើញរូបភាពដ៏កម្រនេះ មហាជនជាច្រើន បានសរសើរដល់ស្រ្តីរូបនោះ និងនាំគ្នាបញ្ចេញមតិទាំងអស់សំណើចថា៖ «លោកប៉ូលិសជួបរបស់ពិតហើយ ប៉ះអ្នកមាននៅឌូបៃ, ចុម អ៊ីលីសតារា TikTok អ្នកណាមិនស្គាល់, បើហ៊ានក្អកទិញថ្នាំផឹក, ឈប់បានឈប់ទៅអាវប្បធម៍វ៉ៃទ្បានប្រជាជនហ្នឹង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×