Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សថ្នាក់ទី១០ម្នាក់ ត្រូវរថយន្តកុងតឺន័រកិនស្លា.ប់ ខណ:កំពុងជិះម៉ូតូតាមផ្លូវវេងស្រេង

spot_img

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកកិនពីក្រោយ ខណ:កំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ (ហៅផ្លូវវេងស្រេង) មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

សពយុវជនរងគ្រោះនេះមានឈ្មោះ ឆាន់ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្សសាលាប៊ែលធី អន្តរជាតិ ថ្នាក់ទី១០E ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពត1A-9922 ចេញពីផ្ទះម្តុំផ្លូវជាតិលេខ៣ ឆ្ពោះមកតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុមុខផ្សារត្រពាំងថ្លឹង ដោយស្ថានភាពផ្លូវកកស្ទះផងនោះ ទើបជនរងគ្រោះបង្អង់ម៉ូតូ ដើម្បីឲ្យអ្នកដំណើរដ៏ទៃទៀតឆ្លងកាត់ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នុំពេញ3E-1254 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុកជនរងគ្រោះទាំងកំរោល បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរបានបើកទ្វាររថយន្តរត់ចូល ក្នុងផ្សារ តែត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្តតាមនិតិវិធី។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ សហការជាមួយកម្លាំងជំនាញ នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពយុវជនរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img