Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លក់ភេសជ្ជ:មិនសូវកាក់កបបន្លំលក់គ្រឿងញៀន សំណាងមិនល្អកម្លាំងអាវុធហត្ថចាប់បញ្ជូនទៅកាន់តុលាការ  

spot_img

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណបញ្ជូនអ្នកលក់ភេសជ្ជៈតាមកង់បីម្នាក់បន្លំលក់គ្រឿងញៀន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ច្បាប់ទី២៦ ខែឧសភា ឆ្នាំ ២០២៣នេះ។លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានអោយដឹងថាកាលពីនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥ ខែឧសភា ២០២៣បានដឹកនាំកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បេីកប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ខណៈដែលជនសង្ស័យបើកម៉ូតូកង់បី លក់ទឹកភេសជ្ជៈតាមផ្លូវបានបន្លំលក់គ្រឿងញៀន ។  

វត្ថុតាងដកហូតរួមមាន -ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់ ១១,៥១ក្រាម -ម៉ូតូកង់បី (កែច្នៃ) ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1W-5620 -ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកVIVO ពណ៌ខៀវ) កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។   

បន្ទាប់ពីឃាត់ខ្លួន និងសួរចម្ល;យ ជនសង្ស័យបានឆ្ល;យសារភាពថា រូបខ្លួនពិតជាបានលក់ដូរដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។  លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងអាវុធកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×