Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​រក្សា​ចំណង​ប្តី​ប្រពន្ធ បែរ​ត្រូវ​រែក​ពន់​ទឹកភ្នែក​ម្នា​ក់​ឯង! រៀបការ ៨ ឆ្នាំ គ្មាន​កូន ប្រពន្ធ​បែកគំនិត​ស្វែងរក​ដៃគូ​ថ្មី បាន​ដូចប្រាថ្នា តែ​លទ្ធផល…

អ្នកស្រី លូលី រស់នៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន គឺជាមិត្តភ័ក្តិជាមួយលោក លីវ ហ៊ុយ តាំងពីកុមារភាព។ អ្នកទាំងពីរធំឡើង ក៏មានអារម្មណ៍ស្នេហាកាន់តែស៊ីជម្រៅ រហូតរៀបការក្លាយខ្លួនជាប្តីប្រពន្ធនឹងគ្នា។ ទោះ​បី​ជា​យ៉ាង​ណា​ បន្ទាប់​ពី​រៀប​ការ​បាន ​៨ ​ឆ្នាំ ប្ដី​ប្រពន្ធ​​អ្នកទាំងពីរមិន​អាចបង្កើត​កូន​បានទេ។

ពិតណាស់ រស់នៅជនបទ អ្នកស្រី លូលី បានរងសម្ពាធចំអកពីពីមនុស្សជុំវិញ ដោយមនុស្សជាច្រើន បានពោលពាក្យអសុរសថា «មាន់មិនចេះពង» បើទោះបីជាមិនដឹងថា រវាងអ្នកស្រី លូលី ឬ លោក លីវ ហ៊ុយ អ្នកណាអសមត្ថភាពក៏ដោយ។ បន្តិច​ម្ដងៗ រឿងនេះ​ក៏ធ្វើ​ប៉ះពាល់​ដល់​អារម្មណ៍​របស់ប្តីប្រពន្ធជាខ្លាំង។

ក្នុងនាមជាស្ត្រីរឹងមាំ អ្នកស្រី លូលី ពិតជាមានការសោកស្ដាយ ចំពោះពាក្យសម្តីមនុស្សជុំវិញខ្លួន ហើយអ្នកស្រីក៏បារម្ភខ្លាចប្តីធុញទ្រាន់ និងបោះបង់នាងចោល។ ដោយសារតែរងសម្ពាធពីអ្នកជិតខាង ប្តីប្រពន្ធមួយគូនេះ ក៏បានគិតចង់ធ្វើ IVF ផងដែរ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារមិនធ្វើទៅបានទេ។

​ដោយ​សារ​តែ​រក​ដំណោះ​ស្រាយ​ ខណៈ​មិន​អាច​ពឹង​លើ​ប្តី​បាន អ្នកស្រី លូលី ក៏ចាប់ផ្តើមមាន​គំនិត​​ដ៏មិនគួរឲ្យជឿ ដោយនាងត្រូវ​រក​វិធី​សម្រាប់​ខ្លួន​ឯង ​គឺ “សុំ​ទាន” ពី​បុរស​ម្នាក់​ទៀត ក្រែងអាច​មាន​ផ្ទៃ​ពោះ​បាន។ ទីបំផុត អ្នកស្រី លូលី ក៏សម្រេចជ្រើសរើស​គំនិត​ឆ្កួតៗ​នេះ ដោយរកឃើញបុរសម្នាក់។

អ្នកស្រី លូលី បានលួច “បង្កើតស្នេហា” ជាមួយបុរសចម្លែកម្នាក់ ដែលនាងមិនស្គាល់។ បន្ទាប់ពីនៅជាមួយគ្នាបានចំនួន ២ ដង នាងក៏មានផ្ទៃពោះដូចក្តីប្រាថ្នា។ បន្ទាប់ន​សម្រេច​គោល​ដៅ​ហើយ នាង​ក៏​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​បុរស​នោះផង​ដែរ។ នាង លូលី គិត​ថា ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​នាង​រក្សាចំណងប្តីប្រពន្ធ និងគ្មាន​នរណា​អាច​រិះគន់ និង​ចំអក​ឲ្យ​នាង​បាន​ទៀត​ទេ។ មិនយូរប៉ុន្មាន នាងបានសម្រាលបានកូនប្រុសដ៏ស្រស់ស្អាត និងមានសុខភាពល្អ ដែលធ្វើឲ្យគ្រួសារទាំងមូលរីករាយជាងខ្លាំង។

អ្នកស្រី លូលី បានតាំងចិត្តលាក់រឿងនេះរហូតដល់ស្លាប់ ព្រោះកូនរបស់នាង មិនមែនជាឈាមរបស់លោក លីវ ហ៊ុយ។ ទោះជាយ៉ាងណា នាង បានធ្វើឲ្យគ្រួសារប្តីមានការសង្ស័យថា កូននោះមិនមែនជាកូនបង្កើតរបស់លោក លីវ ហ៊ុយ ពួកគេក៏ទាមទារពិនិត្យទំនាក់ទំនងឈាម ហើយទីបំផុត ក៏ធ្លាយការពិតតែម្តង។

លោក លីវ ហ៊ុយ ពេលបានដឹងរឿងនេះ ក៏ខឹងយ៉ាងខ្លាំង ដែលធ្វើអ្នកស្រី លូលី មានការ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​ប្រញាប់​ដឹក​កូន​ទៅ​ផ្ទះ​ម្តាយ។ នាង​មិន​ហ៊ាន​និយាយ​ការពិត​ប្រាប់​ឪពុកម្តាយ​ទេ តែ​កុហក​ថា​នាង​និង​ប្តី​កំពុង​មាន​ជម្លោះ​ផ្លូវ​ចិត្ត។

ទោះជាយ៉ាងណា លោក លីវ ហ៊ុយ បានទៅផ្ទះឪពុកម្តាយខាងប្រពន្ធ ដើម្បីលាតត្រដាងទង្វើផិតក្បត់របស់ប្រពន្ធ ដោយអះអាងថា អ្នកស្រី លូលី មានទំនាក់ទំនងស្នេហា រួចហើយនាំកូនមក ដើម្បី «ដោះសារ» បែបនេះ។

ប្រឈមនឹងការចោទប្រកាន់ អ្នកស្រី លូលី បានយំយ៉ាងជូរចត់ ដោយនិយាយថា នាងមិនបានក្បត់ចិត្តប្តីទេ គ្រាន់តែប្តីប្រពន្ធមិនអាចបង្កើតកូនបាន ទើបរូបនាង «សុំទាន» ពីបុរសផ្សេង ដើម្បីចង់រក្សាចំណងគ្រួសារយូរអង្វែងជាមួយគ្នាប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​គិត​ខុស​នេះ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់ លូលី ក៏មិន​អាច​ទទួល​យក​បានដែរ។

ជាលទ្ធផល អ្នកស្រី លូលី ត្រូវទៅជួបលោក លីវ ហ៊ុយ នៅតុលាការ។ ចៅក្រម​បាន​សម្រេច​ថា អាកប្បកិរិយា​របស់​អ្នកស្រី លូលី ​បាន​រំលោភ​សិទ្ធិ​ប្តី​ប្រពន្ធ​របស់​លោក លីវ ហ៊ុយ ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លែងលះ​គ្នា។ អ្នកស្រី លូលី ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​កូន​ខ្លួនឯង និងព្រមទាំងបន្ថែម​ពីលើ​សំណង​មួយ​ចំនួន ​ដែល​បង្ក​ការខូចខាត​ផ្លូវចិត្ត​ដល់​លោក លីវ ហ៊ុយ ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×