Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! កំពុង​សម្តែង​របាំ​វប្បធម៌ ស្រ្តី​បរទេស​ម្នាក់ ស្រាប់តែ​លេចមុខ​ឡើង​ឆាក ទាំង​ខ្លួន​ននលគក ពេល​ស៊ើបសួរ​ទើប​ដឹង​ថា…

ស្ត្រីបរទេសស្បែកសម្នាក់ នឹងត្រៀមបណ្តេញចេញពីកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីស្រ្តីរូបនោះ បានបញ្ចេញអាកប្បកិរិយាដ៏មិនសមរម្យ រារាំងការសម្តែងវប្បធម៌បាលីក្នុងតំបន់ ដោយ​ស្រាតននលគក ដើរ​រញ៉េរញ៉ៃ​នៅ​លើ​ឆាក។

វីដេអូ​ដែល​កំពុងរីករាលដាល បាន​បង្ហាញ​ស្រ្តី​អ្នក​ទេសចរ​ជនជាតិ​អាល្លឺម៉ង់រូបនោះ ដែលមានឈ្មោះ Darya Taschinski (ដាយ៉ា តាស៊ីនស្គី) ​អាយុ ២៨ ឆ្នាំ ​បាន​ស្រាត​ភ្លាមៗ នៅលើ​លើ​ឆាក​​សម្តែង​បែប​ប្រពៃណី​ជនជាតិ​បាលី​ក្នុង​ទីក្រុង Ubud លើ​កោះ​បាលី។

តាម​វីដេអូ គេ​អាច​ឃើញ​ស្ត្រី​រូប​នេះ​ដើរ​ស្រាត​លើ​ឆាក ហើយព្យាយាមបើកទ្វារនៅពីក្រោយឆាក បន្ទាប់មក សន្តិសុខក៏បានព្យាយាមរារាំងនាង មុន​ពេល​ ស្រ្តីរូបនេះ​ដើរ​ចុះ​តាម​ច្រក​ផ្លូវ​រវាង​ទស្សនិកជន​ទាំងសងខាង ហើយ​លុត​ជង្គង់​ដាក់​ដៃក្តោប​ចូល​គ្នា។ ​តែបន្ទាប់​មក ស្រ្តីរូបនេះក៏​បាន​វិល​មក​កាន់​ឆាក​ម្តង​ទៀត ​ដោយ​មិន​ព្រម​ធ្វើតាមការ​ហាម​ប្រាម​ឡើយ ខណៈ​ពេល​នោះ​ ការ​សម្តែង​លើ​ឆាក​នៅ​តែ​បន្ត។

ក្រោយ​ពី​មាន​ហេតុការណ៍​ដែល​បង្ហាញ​ក្នុង​ឃ្លីប បានរីករាលដាល ស្ត្រី​បរទេសរូបនេះ ក៏ត្រូវ​បាន​ចាប់​ខ្លួន ​មុន​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ តាម​ការ​សាកសួរ​អ្នក​ភូមិ ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អ្នក​ស្រុក​តែង​តែ​ឃើញ​ស្ត្រី​រូប​នេះ​ដើរ​ស្រាត​ក្បែរ​នោះ​ជា​ញឹក​ញាប់។ បន្ទាប់ពីការស៊ើបអង្កេត ស្ត្រីនៅក្នុងវីដេអូ បានអះអាងថា រូបនាងកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្តខ្លាំង ព្រោះ​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើ​ការ​ស្នាក់នៅ ឬ​ក៏​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​ខ្លួនឯង​វិញ​។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក ​បាន​រាយការណ៍​ថា ​ការិយាល័យ​ប្រចាំ​តំបន់ ​នៃ​ក្រសួង​ច្បាប់​ និង​សិទ្ធិ​មនុស្ស​ បាន​ធ្វើ​ការ​វាយ​តម្លៃ​សុខភាព​ស្ត្រី មុនពេល​និរទេស ​ដោយ​សង្ស័យថា​ នាង​មាន​ជំងឺ​ផ្លូវចិត្ត។ ហេតុនេះដំណើរការ​ផ្ទេរ ​អាចធ្វើ​បាន​លុះត្រាតែ​នាង​មាន​សុខភាព​ល្អ​។ បច្ចុប្បន្ននេះ នាងកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តសុខភាពផ្លូវចិត្ត។

ទោះជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យប្រវត្តិរបស់ Darya Taschinski បានបង្ហាញថា នាងបានទៅកោះបាលីជាច្រើនដង។ ចុងក្រោយបំផុត គឺនៅឆ្នាំ ២០១៩ ហើយនាងមិនដែលត្រូវបានរកឃើញថា មានប្រវត្តិបទល្មើសណាមួយឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×