Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូហូ! មហាសេដ្ឋីអារ៉ាប់រៀបការ! កូនក្រមុំអង្គុយថ្លឹងទម្ងន់ជាមួយមាសថ្លៃទឹកដោះ អូនទម្ងន់ប៉ុន្មាន យកមាសទៅប៉ុនហ្នឹង! តែការពិត…

បណ្ដាញសង្គមកំពុងភ្ញាក់ផ្អើលនឹងរូបភាពពិធីមង្គលការដ៏មហាអស្ចារ្យមួយ ដែលរៀបចំឡើងនៅក្នុងអគារ ប៊ើច ខាលីហ្វា ឌូបៃ (Burj Khalifa Dubai) ក្នុងប្រទេសឌូបៃ រយៈពេល ១០ថ្ងៃ ដែលមានទាំងជប់លៀងលើទូកយ៉ាតឆ៍ រាត្រីបូលីវូដ ជប់លៀងក្នុងមហាសណ្ឋាគារទំនើប និងហាយឡាយដែលល្បីល្បាញបំផុតក្នុងពិធីនោះគឺ ការចាប់កូនក្រមុំមកថ្លឹងទម្ងន់ជាមួយមាសសុទ្ធថ្លៃទឹកដោះ ហើយលទ្ធផលចេញមក ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងឡាយភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមាសថ្លៃទឹកដោះ មានទម្ងន់ដល់ទៅជាង ១០០គីឡូក្រាមឯណោះ។

តាមរបាយការណ៍បានឱ្យដឹងថា កូនកំលោះ និងកូនក្រមុំ រៀននៅមហាវិទ្យាល័យជាមួយគ្នា និងពេលរៀនចប់កាលពី ៥ឆ្នាំមុននោះ ពួកគេថែមទាំងបានក្លាយជាអ្នកភូមិផងរបងជាមួយ នៅផ្ទះជាប់គ្នា ធ្វើឱ្យមានឱកាសបានជិតដិតស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំងឡើងក្នុងអំឡុងពេលជំងឺកូវីដ-១៩រាតត្បាតទៀតផង។ វាហាក់ដូចជាទាំង ២នាក់ត្រូវបានព្រហ្មលិខិតកម្រិតឱ្យមកជួបគ្នា និងរៀបការជាមួយគ្នា ដើម្បីរួមរស់ជាមួយគ្នាយ៉ាងមានសេចក្ដីសុខរហូតទៅដូច្នោះដែរ។

ទាំង ២នាក់បានភ្ជាប់ពាក្យគ្នាកាលពី ៦ខែមុន និងបានរៀបការនៅឯ ប៊ើច ខាលីហ្វា ឌូបៃ ដែលជាអគារខ្ពស់បំផុតលើពិភពលោក បន្ទាប់ពីនោះក៏ជិះយន្តហោះទៅទីកន្លែងដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសតួរគី ដើម្បីថតរូប និងវីដេអូយ៉ាងប្រណីត។ ឯការជប់លៀងវិញ ចាប់ផ្ដើមឡើងដោយពិធីជប់លៀងនៅលើទូកទេសចរណ៍ តាមដោយរាត្រីបូលីវូដ ពិធីនិកកៈ(ពិធីរៀបការរបស់ជនជាតិមូស្ល៊ីម) មេហានឌី(ពិធីរៀបការ) បារ៉ាត(ក្បួនហែកូនកំលោះ) និងវ៉ាលិម៉ា(ពិធីជប់លៀងអាពាហ៍ពិពាហ៍) សរុបពេលវេលាទាំងអស់ ១០ថ្ងៃគត់។

តែ ថ្មីៗនេះ ទីភ្នាក់ងារព័ត៌មាន Khaleej Times បានមានឱកាសសម្ភាសគូស្នេហ៍មហាសេដ្ឋី និងក្រុមគ្រួសារ អំពីប្រធានបទដ៏ល្បីល្បាញ រឿងថ្លឹងទម្ងន់កូនក្រមុំ ជាមួយមាសសុទ្ធ ដែលធ្វើឱ្យពួកគេល្បីល្បាញភ្លាមៗនោះ ដោយក្រុមគ្រួសាររបស់អ្នកទាំង២ បានបកស្រាយបំភ្លឺឱ្យដឹងថា ការពិតវាមិនមែនជាមាសសុទ្ធទេ តែវាជាដុំឥដ្ឋដែលស្រោបដោយពណ៌មាសតែប៉ុណ្ណោះ ហើយទាំងអស់នោះ គឺគ្រាន់តែធ្វើតាមក្ដីសុបិនរបស់ពិធីមង្គលការ ដែលធ្វើតាមរឿងទេពនិទានបូលីវូដដ៏សែនរ៉ូមែនទិកគឺ ចូដា អាក់បា (Jodha-Akbar) តែប៉ុនហ្នឹងឯង៕

×