ថ្មីៗនេះមជ្ឈដ្ឋាន អ្នកលក់សត្វចិញ្ចឹម លម្អរ កំពុងនាំគ្នាជ្រួលជ្រើមទិញពូជមាន់ដែលមានកវែង គ្មានរោម (នៅក) មើលទៅស្រដៀងនឹងពស់… អើតក្បាល ។
តាមម្ចាស់ហាងមួយឲ្យដឹងថា ដំបូងឡើយគេស្មានថា វាជាការក្លូនបង្កាត់រវាងពូជមាន់ធម្មតា និងមាន់បារាំង តែដល់ដឹងការពិតថា វាជាការវិវឌ្ឍន៍បែបធម្មជាតិនៅប្រទេសប៊ុលហ្គារី ទើបគេនាំគ្នាចាប់អារម្មណ៍ ហើយចង់ទិញ។
មាន់ចម្លែក១គូ ។
ម្ចាស់ហាងដដែលប្រាប់ថា មាន់ពូជនេះ វាស៊ូនឹងកម្តៅខ្លាំងណាស់ ងាយចិញ្ចឹម ឆាប់ធំ ហើយពងច្រើន ប្រៀបនឹងមាន់ដទៃទៀត ។ អាហាររបស់វាគឺដូចមាន់ធម្មតាដែរ ។ វាមានទម្ងន់ពី 2kg-3,9kg ហើយឈ្មោលធំជាងមីញី ។
បច្ចុប្បន្នលក់បានតម្លៃមាន់ ១ក្បាល ប្រហែល ៤០ដុល្លារ (អាយុពី ១ខែ-២ខែ) ។ ប្រសិនបើធំនោះ ១គូលក់បានប្រហែល 800-900USD ឯណោះ ។
បើសាច់វិញវាឆ្ងាញ់លើសពីមាន់ស្រុកយើង ។ ចាំអីទៀតបងប្អូន! ចិញ្ចឹមសាកល្បងមើល! ៕ លីសា