Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! ស្រ្តី២នាក់ ស្លៀកពាក់​ឡូយឆាយ កាន់​កាបូប​សុទ្ធតែ​ម៉ាក​យីហោ ដើរ​សុំ​គេ​ប៉ាវ​អាហារ​ក្នុង​ផ្សារ​ទំនើប តែ​ពេល​ទាញ​ទូរស័ព្ទ​ថត ស្រាប់តែ…

ថ្មីៗនេះ គេហទំប័រ hk01 បានរាយការណ៍ថា បុរសកុងហុងម្នាក់ បានបង្ហោះរូបភាព រៀបរាប់រឿងដ៏មិននឹកស្មានមួយ នៅក្នុងគ្រុបហ្វេសប៊ុក ដោយបង្ហាញថា នៅថ្ងៃទី២៥ ឧសភា វេលាម៉ោង ៧ និង ៣០ នាទីយប់ គាត់បានជួបស្រ្តី២នាក់ នៅក្នុងផ្សារទំនើបមួយ។ ពួកគេទាំងពីរបានចូលទៅជិតគាត់ ហើយបានសួរជាភាសាចិនកុកងឺថា “ភូមិ​ប៉ោឡាំ​នៅ​ឯណា?”។ ក្រោយចង្អុលបង្ហាញផ្លូវដោយចិត្តល្អ ពួកគេក៏មានគម្រោងចាកចេញ ប៉ុន្តែ នៅពេលនោះ ស្រ្តីម្នាក់បែរជាសួរគាត់ដ៏ចម្លែកថា តើគាត់អាចប៉ាវអាហារមួយពេលបានដែរឬអត់?។

ពិតណាស់ តាមរយៈរូបថតដែលបង្ហោះ គេអាចមើលឃើញថា ស្រ្តីទាំងពីរនោះ មានរូបសម្បត្តិស្អាតៗ។ លើសពីនេះ គឺពួកគេស្លៀកពាក់ឡូយឆាយ ជាមួយគ្រឿងសម្អាង គ្រឿងអលង្ការ និងថែមទាំងកាន់កាបូបសុទ្ធតែម៉ាកយីហោទៀតផង ដែលមើលទៅដូចជាពួកគេមិនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុទេ ឬមួយក៏ពួកគេចង់ឲ្យអ្នកដទៃជួយចេញថ្លៃអាហារដ៏ឥតអៀនខ្មាសបែបនេះ?។

ទោះជាយ៉ាងណា ដោយមានការសង្ស័យ បុរសនោះក៏បានយកទូរស័ព្ទថតពួកគេ ស្រាប់តែស្រ្តីទាំងពីរនោះ ប្រញាប់ប្រញាល់ដើរចាកចេញគេចខ្លួនយ៉ាងលឿន មិននៅរង់ចាំហូបអាហារដោយឥតគិតថ្លៃឡើយ។

ការបង្ហោះនេះបានទាក់ទាញការពិភាក្សាព្រោងព្រាត ខណៈមនុស្សជាច្រើនគិតថា ស្ត្រីទាំងពីរនាក់នេះបោកប្រាស់ដោយចេតនាអ្វីមួយ និងបានរិះគន់ថា នេះជាល្បិចកលពោរពេញដោយចន្លោះប្រហោង។ ក្នុងនោះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ ក៏បានអះអាងថា បានស្គាល់ស្ត្រីក្នុងរូបថតនេះ ដោយបានប្រាប់ថា ពួកគេតែងតែឃើញដើរនៅក្នុងតំបន់នេះ។ រីឯអ្នកខ្លះទៀត ក៏បាននិយាយថា «ខ្ញុំបានជួបពួកគេនៅផ្សារទំនើប Cannes ហើយខ្ញុំក៏លើកទូរស័ព្ទថត ហើយពួយគេក៏បានចាកចេញក្នុងរយៈពេល ៩ វិនាទី ហេតុនេះ សូមអ្នកដទៃមានការប្រុងប្រយ័ត្នផង ព្រោះស្រ្តីទាំងពីរនោះអាចមានកលល្បិតអ្វីមួយហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×