ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី១៨ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅលំដាប់លេខរៀងទី១៨ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានគណបក្សចំនួន១៨ចូលរួមប្រកួតប្រជែង។ នេះបើយោងតាមលទ្ធផលនៃការចាប់លេខរៀងដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ។


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃ ២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ។ការចាប់ឆ្នោតបានរៀបចំដោយគ.ជ.បនិងចាប់ឆ្នោតដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ។ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលេខរៀងទី១៨លើសន្លឹកឆ្នោតដែលមានគណបក្សចំនួន១៨ចូលរួម។


ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ថ្ងៃនេះគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដាក់លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ នៅពេលខាងមុខនេះ គ.ជ.ប ត្រូវផលិតសន្លឹកឆ្នោតតាមមណ្ឌកនិមួយៗ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនៅក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នៅលំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់លេខរៀងរបស់គណបក្សនយោបាយនិមួយៗ នៅលើសន្លឹកឆ្នោតសម្រាប់មណ្ឌលទាំង ២៥ ទូទាំងប្រទេស។

ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បាននឹងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ និងប្រក្រតីទិនដែលបានគ្រោងទុក ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ ដែលនៅក្នុងបញ្ជីនេះមានអ្នកបោះឆ្នោតចំនួនជាង ៩លាន ៧សែននាក់ រីឯការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះក៏បានបញ្ចប់ហើយដែរដោយមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែងរួមមាន មួយគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរឈប់ក្រ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សកសិករ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរអភិរក្ស គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៕ រក្សាសិទ្ធដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម