Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! តាក់ស៊ី​ចង់​ធ្វើ​ស៊ី ស្រី​ស្អាត​លោត​ចុះ ស្រែក​ឆោឡោ ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត ហើយ​ចុងក្រោយ​ស្រាប់តែ…

ជឿ​ថា ​វា​ជា​បទពិសោធន៍​មួយ​ដែល​មនុស្ស​ជា​ច្រើន ​ធ្លាប់​ជួប​ប្រទះហើយ ​ប្រសិន​បើ​ប្រើ​សេវា​តាក់ស៊ី​នៅ​ប្រទេស​ថៃ ​តាមរយៈការ ​«​បន្លំ​គីឡូម៉ែត្រ​» ព្រោះថា ​ពេល​ទៅ​ដល់​គោលដៅ​ អ្នក​នឹងត្រូវបានតម្រូវឲ្យបង់​ច្រើន​ជាង តម្លៃយល់ព្រមគ្នា មុនពេលឡើងជិះ។

តួយ៉ាងករណីអ្នកប្រើប្រាស់ Tiktok ម្នាក់ បានបង្ហោះវីដេអូឃ្លីបថត បន្ទាប់ពីជិះតាក់ស៊ីរកស៊ីខូច ដោយបាននិយាយថា “មិត្តរបស់ខ្ញុំបានជួបជាមួយតាក់ស៊ីដ៏អាក្រក់ម្នាក់! យល់​ព្រម​លើ​តម្លៃ​ តែពេលមកដល់គោលដៅ បែរគិតតម្លៃផ្សេង មិត្តខ្ញុំ Num ​ត្រូវ​បានគេជេរថាថោកទាបទៀត»។

Nong Nan ជាមិត្តភក្តិ បាននិយាយថា «​ពេល​មក​ដល់ អ្នកបើកបរ​គិត​តម្លៃផ្សេង ហើយពេល​មិត្តរបស់នាង​និយាយ​ថា «​ទេ ស្រាប់តែអ្នកបើកបរ​និយាយបែបនេះថា តើអ្នកចង់សាកជាមួយខ្ញុំទេ?»។

Nong បន្តថា ដោយឃើញរាងមិនស្រួល ខណៈអ្នកបើកបរនោះទាញទំនងអាវុធ មិត្តភក្តិរបស់នាង ក៏បានកេះប្រាប់ឲ្យយកទូរស័ព្ទថត មុនពេលបើកទ្វាររថយន្តលោតចុះ ហើយស្រែកឡើងថា «អ្នកបើកតាក់ស៊ីប្រើអំពើហិង្សា» ដែលធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើលចេញមកមើល រហូតធ្វើឲ្យអ្នកបើកបរភ័យខ្លាច ប្រញាប់បើកឡានចាកចេញយ៉ាងលឿនតែម្តង។ បន្ទាប់មក មិត្តភក្តិរបស់នាង Num ក៏បានរត់ដេញតាមតាក់ស៊ីវិញ ដើម្បីសងសឹក ព្រោះខឹងជេរប្រទេចរូបនាង។

បន្ទាប់​ត្រូវ​បាន​បង្ហោះ ​ឃ្លីប​នេះ​​ទទួលបាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ជាង ៦០ ម៉ឺន​នាក់ ខណៈ​មនុស្ស​ជា​ច្រើន​ ​សរសើរ​ម្ចាស់​ឃ្លីប និង​មិត្តភ័ក្ដិរបស់នាង​ថា ​ឆ្លាត ចេះដឹងខ្លួន លោតចុះទាន់ កុំអីវីវរធំហើយ។ រីឯអ្នកខ្លះទៀត ក៏ផ្តោតលើការស្លៀកពាក់របស់រត់តាក់ស៊ីនោះ ដោយនិយាយថា ពិតជាទាន់សម័យណាស់ ទាំង​ពាក់​ម៉ាស់ និង​ម៉ូដ​សក់​ស្ទីលតែម្តង។

​មាន​មនុស្ស​ជា​ច្រើន​បាន​មក​ផ្តល់​ព័ត៌មាន​ថា ​ខ្ញុំ​បាន​ជួប​អ្នក​រត់​តាក់ស៊ី​ម្នាក់​នេះ​ដែរ ព្រោះ​ខ្ញុំ​ចាំ​ត្រង់សក់​ពណ៌​មាស វ៉ែនតា​ពណ៌​មាស ដែលបានបោកបន្លំខ្ញុំម្តងដែរ ដោយបើកផ្លូវវាង។ ខ្ញុំជឿច្បាស់ថា មិនមែនជាលើកទីមួយទេ ដែលអ្នកបើកបរតាក់ស៊ីរូបនេះ ទាញយកផលប្រយោជន៍ពីអ្នកដំណើរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×