Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីទ្រឹស្តីទៅជាសកម្មភាព៖ មូលនិធិព្រីនស៍បានបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច អំពីការបង្កើតយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្មឱ្យមានប្រសិទ្ធភាព

spot_img

៩៦ ភាគរយនៃនិស្សិតដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបានសម្តែងការយល់ដឹងកាន់តែច្បាស់អំពីរបៀបបង្កើតយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម។​

តំណាងមូលនិធិព្រីនស៍បានបើកវគ្គបណ្តុះបណ្តាលស្តីពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្មសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសហគ្រិនភាព និងការគ្រប់គ្រងគម្រោងមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ យោងតាមការស្ទង់មតិក្រោយបញ្ចប់វគ្គសិក្សា សិស្សានុសិស្ស ៩៦ភាគរយបានសម្តែងការពេញចិត្ត និងការយល់ដឹងកាន់តែច្បាស់អំពីរបៀបបង្កើតយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្មដែលរួមចំណែកដល់ការផ្តល់ជាផលវិជ្ជមានដល់សង្គម និងបរិស្ថាន។​

វគ្គសិក្សានេះបានគ្របដណ្តប់ទិដ្ឋភាពផ្សេងៗនៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មដូចជា ការបង្កើតយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ការគ្រប់គ្រងគ្រប់ភាគី និងអ្នកពាក់ព័ន្ធ ការវាស់វែងផលប៉ះពាល់សង្គម និងការធ្វើរបាយការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច​ (ESG)។​ នៅចុងបញ្ចប់នៃមេរៀន និស្សិតក៏មានឱកាសក្នុងការរៀបចំ និងបង្កើតយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្មស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាន។​

លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍បានមានប្រសាសន៍ថា «យើងមានកិត្តិយសដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងអនាគតអ្នកដឹកនាំរបស់ប្រទេសជាតិយើង។ ក្រុមការងារមូលនិធិខិតខំស្វែងរកគំនិត និងជំនាញថ្មីៗអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងចែករំលែកទៅកាន់សិស្សានុសិស្សដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្តែង។ យើងសង្ឃឹមថានឹងបន្តផ្តល់នូវវេទិកាដែលសិស្សនុសិស្សអាចស្វែងយល់ពីសារៈសំខាន់នៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនៅក្នុងពិភពធុរកិច្ចរបស់យើងនាពេលបច្ចុប្បន្ននេះ និងរបៀបដែលពួកគេអាចយកទៅអនុវត្តផ្ទាល់ក្នុងអាជីពជាសហគ្រិននាពេលអនាគតរបស់ពួកគេ»។​

មូលនិធិព្រីនស៍នៅតែបន្តខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការសម្រចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ មូលនិធិនឹងបន្តជម្រុញអ្នកជំនាញបន្ថែមទៀតឱ្យទទួលយក និងឱ្យតម្លៃទៅលើការអភិវឌ្ឍប្រកបដោយចីរភាព ដែលនឹងរួមចំណែកដល់អនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។

ចប់៕

spot_img
×