Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​បដិមាករ​ព្រះ​ពោធិសត្វ នៅ​ជប៉ុន លាក់​ទុក​វត្ថុ​ចម្លែក​ចំនួន ១៨០ នៅ​ក្នុង​ព្រះកាយ ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រ “​រារែក​ចិត្ត​”

​​ព្រះ​បដិមាករ ព្រះ​ពោធិសត្វ​ម៉ា​នូ​ជី​រី​ប៊ូ​ដា (Manjushri Bodhisattva) ត្រូវ​បាន​ទុក​នៅ​ក្នុង​អារាម Hokkeji នា​ទីក្រុង Nara ប្រទេស​ជប៉ុន ដែល​ជា​អារាម​បុរាណ​ត្រូវ​បាន​សាងសង់​នៅ​សតវត្សរ៍​ទី ៨ គ្រា​ដែល​ព្រះពុទ្ធសាសនា​ស្ថិត​ក្នុង​សម័យកាល​រុងរឿង​បំផុត ។​

​នោះ​គឺជា​ព្រះ​បដិមារ​គង់ មាន​កម្ពស់​ប្រមាណ ៧៦ សង់ទីម៉ែត្រ បដិមាករ​នេះ ចង់​បង្ហាញ​ពី​កំពូល​ប្រាជ្ញា​នៃ​ព្រះ​ពោធិ​សត្វ ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ជាតិ Nara បាន​សម្រេចចិត្ត​ធ្វើការ​ត្រួតពិនិត្យ​ព្រះ​បដិមាករ​នេះ ដោយ​ម៉ាស៊ីន​ស្កែន CT ។ លទ្ធផល​បង្ហាញ​ថា ខាងក្នុង​មាន​លំហ​មួយ​ដែល​មាន​ផ្ទុក​វត្ថុ​ចំនួន ១៨០ ហើយ​ប្រហែលជា​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ព្រះកាយ​ព្រះអង្គ​នា​យុ​គ Kamakura (១១៩២-១៣៣៣) ។​

​រូបភាព​ស្កែន CT បង្ហាញឲ្យឃើញថា មាន​បុរាណវត្ថុ តែ​ភាគច្រើន​គឺជា​គម្ពីរ ។ ពួក​គេ​ជឿ​ថា វត្ថុ​ទាំងនេះ ពុំ​មាន​ការប៉ះពាល់​អ្វី​ឡើយ ហើយ​បាន​ស្ថិត​ក្នុង​នោះ​ជាង ៧០០​ឆ្នាំ ។​

​របកគំហើញ​នេះ ពិតជា​មាន​អត្ថន័យ​ដ៏​ធំធេង​លើ​វិស័យ​ប្រវត្តិសាស្ត្រ បុរាណ​សាស្ត្រ និង​អបិយ​ជំនឿ ។​

​បញ្ហា​ចោទឡើង​ពេលនេះ គឺ​តើ​ត្រូវធ្វើ​បែបណា ដើម្បី​អាច​ដឹង​បាន​ពី​ឯកសារ​ក្នុងនោះ ព្រោះ​ពួកគេ​រារែក​ចិត្ត មិន​ហ៊ាន​កាត់​បំបែក ។​

​ព្រោះថា ៖ ទោះបី​យ៉ាងណា​នេះ​គឺជា​បុរាណវត្ថុ​ដែល​មាន​វ័យ​យ៉ាង​ចំណាស់ ហើយ​ប្រសិន​ហ៊ាន​ធ្វើ​ផ្តេសផ្តាស់​នោះ អ្នក​គោរព​បូជា​ទាំងឡាយ តើ​គេ​យល់ព្រម​ដែរ​ឬទេ ? ៕ ចន្ទ្រា​

×