Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាការដ្ឋានទ័ពពិសេស រៀបចំការលោតឆត្រមិត្តភាពអន្តរជាតិរយៈពេល៣ថ្ងៃ ក្នុងទឹកដីខេត្តកំពង់ស្ពឺ និងខេត្តសៀមរាម បានបញ្ចប់ដោយជោគជ័យ

ខេត្តសៀមរាប៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយ លោក ស្តេវិន ប្រធានក្រុមប្រតិបត្តិការលោតអន្តរជាតិ ដឹកនាំក្រុមលោតអន្តរជាតិចម្រុះជាតិសាស្ត្ររយៈពេល២ថ្ងៃ នៅភូមិសាស្ត្រភូមិដូង ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ និងលោកឆត្រមិត្តភាពអន្តរជាតិ១ថ្ងៃទៀត នៅទឹកដីខេត្តសៀមរាប រវាងក្រុមលោកឆត្របញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក និងក្រុមលោតឆត្រសង្គ្រាមពិសេស កងទ័ពជើងគោកភូមិន្ទថៃ ដែលដឹកនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណាត់ថាវុធ ណាខានណាខន មេបញ្ជាការបញ្ជាការសង្គ្រាមពិសេស កងទ័ពជើងគោក នៃកងទ័ពភូមិន្ទថៃ។

លោកវរសេនីយ៍ឯក សុខ នូសាន នាយកសាលាទ័ពពិសេសតេជោសែនឱរ៉ាល់ បានឱ្យដឹងថា៖ ការអនុវត្តលោតឆត្រមិត្តភាពអន្តរជាតិទាំង៣ថ្ងៃកន្លងមកនេះ ០២ថ្ងៃ គឺថ្ងៃទី២៥ -២៦ ខែឧសភា ឆ្នាំ២០២៣ ធ្វើនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ មានអ្នកលោតឆត្រចម្រុះជាតិសាស្ត្រចូលរួមចំនួន៧៧នាក់ កម្ពុជា៥៨នាក់ ក្នុងនោះលោតឆត្រមូល៣៥នាក់ លោឆត្របញ្ជា២៣នាក់ និងអ្នកលោតឆត្រចម្រុះជាតិសាស្ត្រ១៩នាក់ លោតឆត្របញ្ជា ០៤នាក់ និងឆត្រមូលចំនួន១៥នាក់។ ចំណែកការលោតឆត្រមិត្តអន្តរជាតិ១ទៀត ដែលប្រារពធ្វើឡើងនៅទឹកដីអង្គរខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែឧសភា  ដែលជាការលោតប្រភេទឆត្របញ្ជា គឺធ្វើឡើងរវាងក្រុមលោតឆត្របញ្ជារបស់ការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ជាមួយក្រុមលោតឆត្របញ្ជាការដ្ឋានសង្គ្រាមពិសេស កងទ័ពជើងគោក នៃកងទ័ពភូមិន្ទថៃ ក្នុងនោះឯកកឧត្តម មេបញ្ជាការកងទ័ពពិសេសទាំង ពីរ ក៏បានអនុវត្តន៍លោតឆត្រជាក់ស្តែងជាមួយគ្នារួមជាមួយអ្នកលោតឆត្រមកពីអាមេរិក និងអាលឺម៉ង់ផងដែរ។ ការអនុវត្តន៍លោតឆត្រមិត្តភាពអន្តរជាតិរយៈពេល០៣ថ្ងៃនេះ បានបញ្ចប់ដោយជោគជ័យ និងទទួលបានសុវត្ថិភាពគ្រប់ៗរូប។

ក្នុងពិធីបំពាក់សញ្ញាឆត្រយោង និងប្រគល់វត្ថុអនុស្សាវរីយ៍ឯកឧត្តម ឧត្តមសេនីយ៍ឯក ណាត់ថាវុធ ណាខានណាខន បានសម្តែនូវអំណរគុណចំពោះឯកឧត្តម ចាប ភក្តី និង លោក ស្តេវិន ប្រធានក្រុមលោឆត្រអន្តរជាតិ និងសហការី អ្នកលោតឆត្រមិត្តភាពកម្ពុជា ថៃ សហរដ្ឋអាមេរិក និងអាលឺម៉ង់ ដែលធ្វើឳ្យកម្មវិធីលោតឆត្រនេះប្រព្រឹទ្ធទៅដោយរលូន និងជោគជ័យថែមទាំងទទួលបាននូវសុវត្ថិភាព ទៀតផង។ឯកឧត្តម បានបញ្ជាក់ថា៖ ភារៈកិច្ចក្នុងការលោតឆត្រនេះ កងកម្លាំងទ័ពពិសេសប្រទេសកម្ពុជា និងកងកម្លាំងទ័ពពិសេសប្រទេសថៃ ត្រូវតែធ្វើកិច្ចសហប្រតិបត្តិការ និងធ្វើការជុំគ្នា ហើយការលោឆត្រនាពេលនេះ ជាមួយមិត្តភក្តិបរទេសផ្សេងទៀត គឺជានិមិត្តរូបមួយដើម្បីជាកិច្ចសហការជុំគ្នា និងយូអង្វែង តាមរយៈ នៃការលោតឆត្រថ្ងៃនេះគឺជាជំហានទី១ ដើម្បីឳ្យប្រទេសនៅក្នុងអាស៊ានធ្វើកិច្ចសហប្រតិបត្តិការ។

ឯកឧត្តមក៏បានបញ្ជាក់ដែរថា ប្រសិនបើភាគីកម្ពុជាត្រូវការឱ្យភាគីបញ្ជាការដ្ឋានសង្គ្រាមទ័ពពិសេសថៃអាចធ្វើបាន គាត់រីករាយ និងស្វាគមន៍ ជាមួយគ្នានេះ ។ ក្នុងនោះឯកឧត្តម ក៏បានអញ្ជើញឯកឧត្តម ចាប ភក្តី និងសហការីលោតឆត្រ ទៅធ្វើទស្សនៈកិច្ចនៅប្រទេសថៃ និងធ្វើការលោតឆត្រជុំគ្នានៅទីនោះតែម្តង។

ឯកឧត្តម ចាប ភក្តី ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស និងជំនួសមុខឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិថៃ និងថ្លងអំណរគុណដល់ឯកឧត្តម មេបញ្ជាការបញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ ដែលជានិច្ចកាលតែងតែបានជួយឧបត្ថម្ភដល់បញ្ជាកាដ្ឋានទ័ពពិសេស កងទ័ពជើងគោក ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងសម្ភារៈ។ ឯកឧត្តម បន្តថា៖ ការចូលរួមលោតឆត្រមិត្តភាពអន្តរជាតិនាពេលនេះ ស្របពេលដែលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាកំពុងចូលរួមអបអរសាទរជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមរយៈជោគជ័យខាងលើនេះ ធ្វើឳ្យកម្ពុជាបើកជើងមេឃដ៏ធំទូលាយ ធ្វើឳ្យប្រទេសផ្សេងៗទៀត យល់ដឹងពីស្ថានភាពកម្ពុជាមានសុខសន្តិភាពពេញលេញ៕ រក្សាសិទ្ធដោយ ៖ សួង សាម

×