ដូចដែលប្រិយមិត្តបានដឹងរួចហើយ កាលពីប៉ុន្មានថ្ងៃមុន ក្រោយលោកគ្រូ សាន សុជា ដែលជាអតីតព្រះសង្ឃដ៏ល្បីខាងព្រះពុទ្ធសាសនា បានលាចាកសិក្ខាបទមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអតីតតារាចម្រៀងលោក សាពូន មីដាដា បានបង្ហោះពាក្យពេចន៍មួយឃ្លាបែបនេះថា៖ «បុគ្គលណាដែលបួសយូរឆ្នាំ( 20>30ឆ្នាំ) ហើយសឹកវិញ ភាគច្រើនមិនយូរទេនឹងប្រទូសប្រាសចាកសីល5 ដោយអំណាចស្តេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យក្លាយជាបុគ្គលពាល ដូចឃើញមានកន្លងមកស្រាប់….»។
ពិតណាស់ ក្រោយឃើញលោក សាពូន មីដាដា ចេញមកភ្លាវបែបនេះ បានធ្វើឲ្យមហាជនជាច្រើន សម្តែងការហួសចិត្ត និងដាក់ឲ្យធ្ងន់ៗតែម្តង ដោយហៅសុទ្ធតែ សំប៉ូចមីដាដា ប្រហែលស្ងាត់យូរគ្មានអ្នករលឹក ចេញមកចង់ល្បី តែមិនគាប់ប្រសើរ!។ ក្នុងនោះ បងប្អូនអ្នកលេងបណ្តាញសង្គម រួមមានទាំងអ្នកធ្លាប់បួសច្រើនឆ្នាំ បានដាក់ឲ្យលោក សាពូន មីដាដា បានភ្លឺថា «សូមកុំវាយតម្លៃជារួម និងវាយតម្លៃទៅតាមស្ថានភាពនៃមជ្ឈដ្ឋានដែលអ្នកបានជួបប្រទះជុំវិញខ្លួនអ្នក ព្រោះអ្វីៗអស់ទាំងសុទ្ធតែមិនមែនដូចគ្នានោះទេ។ ជួនកាលក៏មានអ្នកចាកសិក្ខាបទខ្លះក៏មានល្អដែរ, ខ្ញុំបួស១១ឆ្នាំខិតខំរៀនសូត្រ សឹកមកមានការងារថ្លៃថ្នូរ ហើយមានអង្គផ្សេងជាច្រើនទៀត ដែលធ្វើជាមនុស្សសង្គមត្រូវការ តើលោកចេះវាយតម្លៃចឹងពីកាល?»។
តែបើទោះជាត្រូវមហាជនសំពងឡើងម៉ាចាស់ដៃ ក្រោយធ្វើខ្លួនចេះដឹងខ្លាំងវាយតម្លៃទៅលើអ្នកបួស សឹកមកវិញសុទ្ធតែជាមនុស្សមិនល្អ លោក សាពូន មីដាដា នៅមិនអស់ចិត្តឆ្លៀតឌឺដាក់អ្នករិះគន់ និងវ៉ៃចំៗកាន់កាន់លោកគ្រូ សាន សុជា ដោយបាននិយាយបែបនេះថា៖ «ឃើញអ្នកចូលមក comment ជេរខ្ញុំហូរហែដែរ ព្រោះតែខ្ញុំបានបង្ហោះនូវ caption ដែលថា បុគ្គលបានបួសពី 20>30 ឆ្នាំ ហើយពេលសឹកវិញនឹងត្រូវស្តេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យប្រទូសប្រាសចាកសីល5ក្លាយជាបុគ្គលពាល ( ទើបតែសឹកប៉ុន្មានថ្ងៃសោះ លៀនកន្ទុយបណ្តើរៗហើយ បន្តិចទៀតនឹងក្លាយជាគ្រូទាយ ស្រោចទឹក ធ្វើខ្សែរកថា ស្តោះផ្លុំមន្តអាគមអូមអាមក្តាមដុតដែលជា តិរច្ឆានវិជ្ជា ដែលព្រះពុទ្ធបានហាម) ចូរម្នាលទាំងឡាយជេរខ្ញុំចុះ ខ្ញុំមិនប្រកាន់ខឹងអីទេ ព្រោះពួកអ្នកទាំងឡាយមិនមានឧបនិស័្សយអាចយល់ដល់ជម្រៅនៃព្រះធម៌ឡើយ ព្រះត្រៃបិដក 84000 ព្រះធម្មក្ខន្ធ មានស្រាប់ សូមឆ្លៀតស្រាវជ្រាវរៀនសូត្រណា ព្រះធម៌របស់ព្រះពុទ្ធនឹងបង្ហាញផ្លូវទំលុះសច្ចធម៌ដោយខ្លួនឯង»។
ដូចការគិតទុកមិនខុសមែន លើកនេះ កាន់តែរងព្រនង់ធ្ងន់លើសមុនទៀត ក្រោយឃើញហាក់មានចិត្តគំនិតគុំគួនពីកាលណាមក ឬ ច្រណែននឹងលោកគ្រូ សាន សុជា បែបនេះ មហាជនបានដាក់ឲ្យបែបៗនេះថា៖ «ហើយចុះគាត់ម៉េចក៏ម៉េចទៅ គាត់សឹកហើយ ហើយនៅមានកិលេសទៀត ។ ចុះលោកតារារៀបលិចឯងហ្នឹង បួសប៉ុន្មានវស្សាដែរ បានលែងលះប្រពន្ធ ក្រែងរស់ដោយសារសម្តេចជួយឧបត្ថម្ភដែរតើ ទុកឲ្យប្រពន្ធកូនរស់ឯកា មុនថាគេលោកមើលខ្លួនឯងផង ជោគជ័យហើយនៅ? មនុស្សល្អនិងអាក្រក់ មិនអាស្រ័យលើបួសយូរមិនយូរនោះទេ អាស្រ័យលើការប្រព្រឹត្តិ និងកិលេសរបស់ខ្លួនឯង លោកមើលលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស បួសច្រើនវស្សាដែរ ម៉េចមារមិនចូល ឲ្យដើរផ្លូវខុស?, ចេះភាសាធម៌ តែមិនប្រព្រឹត្តធម៌ មិនយល់ធម៌ អាណិតញោមដាដា, សង្ស័យទើបតែត្រាស់ដឹងមកពីព្រំចម្កាម្រេចទេដឹង, ចង់សួរថា បើចេះដឹង យល់ដឹងពីព្រះធម៌ម្ល៉ឹងៗ ចេះមើលឃើញជីវិតគេទៅថ្ងែមុខអាម៉េចទៀតអ៊ីចឹង ចុះប្រពន្ធកូននៅណា?…។ លើសពីនេះ គេក៏បានបញ្ចេញរូបថតលោក សាពូន មីដាដា ក៏ធ្លាប់ជាអ្នកបួស ដោយបានដាក់ឲ្យចុកៗថា «និយាយចេញមក ដូចដៀលឲ្យខ្លួនឯង, ធ្លាប់រៀនធម៌ដែរ តែនិយាយជាន់កន្ទុយខ្លួនឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









