Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំខ្លាំងជាមួយប៉ូលិស…ស្រីស្អាតជើងខ្លាំង សេពគ្រឿងញៀន រករឿងវាយប៉ូលិស ទីបំផុតជាប់ខ្នោះ

ទីភ្នាក់ងារព័ត៌មានរបស់កោះតៃវ៉ាន់ បានបង្ហាញឃ្លីបវិនាទីភ្នាក់ងារប៉ូលិសតំបន់ជីលង់ ប្រុសម្នាក់ ស្រីម្នាក់ ចូលចាប់ខ្លួនស្រីស្អាតម្នាក់ ដែលកំពុងស្រែកឡូឡា ដោយនាងស្ថិតក្នុងសំពត់រ៉ូបវែងពណ៌ផ្កាឈូក បានស្រែកឡូឡាដាក់ប៉ូលិស និងមានការប្រើកម្លាំងបាយជាមួយប៉ូលិសទៀតផង រហូតទីបំផុតប៉ូលិសប្រុសក៏ប្រើយុទ្ធវិធី ចាប់បោកផ្ដួល និងយកជង្គង់សង្កត់ជាប់នឹងដី មុននឹងបញ្ជាឱ្យប៉ូលិសស្រីដាក់ខ្នោះ តែក្នុងអំឡុងចាប់ខ្លួននោះ នាងក្រមុំនៅតែតស៊ូ និងរើបម្រះមិនឈប់ ថែមទាំងទាត់ក្បាលរបស់ប៉ូលិស និងព្យាយាមរើបម្រះ រហូតរបូតអាវ ល្វែងលើនៅសល់តែអាវក្នុងពណ៌ខ្មៅ។

របាយការណ៍បានបញ្ជាក់ថា អ្នកស្នាក់នៅក្នុងសណ្ឋាគារកើតហេតុ បានទូរស័ព្ទប្ដឹងប៉ូលិសថា មានអ្នកបង្កសំឡេងឡូឡាក្ឌុងក្ឌាំងរំខានអ្នកដទៃ។ ពេលប៉ូលិសទៅដល់ ក៏បានឃើញស្ត្រីរូបនោះ ជាមួយនឹងមិត្តភក្តិ ៤នាក់ទៀត ស្រី៣ ប្រុស១ កំពុងសម្ងំសេពគ្រឿងញៀននៅក្នុងបន្ទប់ក្នុងសណ្ឋាគារ។ ភ្នាក់ងារប៉ូលិស ក៏ធ្វើការចាប់ឃុំខ្លួនទាំង ៥នាក់ នាំទៅប៉ុស្តប៉ូលិស។ តែត្រូវស្ត្រីរូបនោះបានស្រែកឡូឡា និងបញ្ចេញកម្លាំងបាយ វាយតប់ និងទះកំផ្លៀងប៉ូលិស ហើយរត់គេចចេញពីការឃុំខ្លួន ដោយរត់ចេញពីក្នុងឡានប៉ូលិស មុននឹងកើតហេតុការណ៍ដូចបានបង្ហាញឱ្យឃើញនៅក្នុងឃ្លីបកើតឡើងតែម្ដង៕

×