Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាការិនី ស្រួ​ង ភា​វី នឹង​យក​ថវិកា​ទាំងអស់ បាន​មក​ពី​ធ្វើ BA ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ១ បរិច្ចាគ​បន្ថែម​ទៀ​ត ដើម្បី​ជួយ​ប្រជាជន​ខ្មែរ​មាន​ជីវភាព​ខ្វះ​ខា​ត

ប្រិយមិត្តជាច្រើន បានស្គាល់រួចហើយ ពីកីឡាការិនីឆ្នើមរបស់កម្ពុជា អ្នកនាង ស្រួង ភាវី ដែលពុំត្រឹមតែបានលើកមុខមាត់ជាតិ បន្ទាប់ពីដណ្តើមមេដាយមាស លើប្រភេទកីឡាស្នូកឃ័រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ តែអ្នកនាងក៏ជាសប្បុរសជនដ៏មានទឹកចិត្តសប្បុរសធម៌មួយរូបផងដែរ។

ជាក់ស្តែង ក្រោយឈ្នះមេដាយជូនជាតិ វីរៈការិនីមានសណ្ដានចិត្តដ៏ល្អប្រពៃរូបនេះ បានយកថវិកាពីការប្រកួតទាំងអស់ ដាក់ក្នុងមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ជនក្រីក្រនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្មេងៗដែលត្រូវការជំនួយជាចាំបាច់ ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹង។

ដោយឡែក ថ្មីៗនេះទៀត អ្នកនាង ស្រួង ភាវី បានធ្វើឲ្យមហាជនសម្តែងនូវការកោតសរសើរ ចំពោះទឹកចិត្តលះបង់ដ៏ធំធេងរបស់អ្នកនាងជាខ្លាំង បន្ទាប់ពីបានប្រកាសនឹងបង្វិលប្រាក់ទាំងអស់បន្ថែមទៀត ដែលអ្នកនាងទទួលបាន ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ។

តាមរយៈគណនីផ្ទាល់របស់ខ្លួន អ្នកនាង ស្រួង ភាវី បានបង្ហោះសារឲ្យបងប្អូនប្រជាជនកម្ពុជាបានដឹងយ៉ាងដូច្នេះថា៖ «សូម​ជម្រាប​ពុក​ម៉ែ​បងប្អូន​! នាង​ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ ស្កាយ​អង្គរ​ SKY ANGKOR ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​។ ការ​ចុះ​កុងត្រា​នេះ​ខ្ញុំ​មិន​យក​ប្រាក់​សម្រាប់​ខ្លួន​ឯង​ទេ​ គឺ​ខ្ញុំ​បាន​បង្វិល​ទៅ​ជា​កិច្ចការ​សប្បុរសធម៌​វិញ​។ គឺ​ថា​ប្រសិន​បើ​ខ្ញុំ​ត្រូវ​មាន​កិច្ចការ​សប្បុរសធម៌​ត្រូវ​ធ្វើ​ ឬ​មាន​ប្អូន​ៗ​ ក៏​ដូចជា​ប្រជាជន​ខ្មែរ​យើង​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​ត្រូវ​បាន​អង្គការ​សប្បុរសធម៌​របស់​នាង​ខ្ញុំ​ ធានា​ពួកគាត់​មក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កូរ៉េ​ គឺ​មិន​តម្រូវ​ឱ្យ​យក​ប្រាក់​ពី​ពួកគាត់​ឡើយ​។

អ្នកនាង ភាវី ក៏បានបញ្ជាក់ថា «ការ​ស្នើ​លក្ខខណ្ឌ​របស់នាង​ខ្ញុំ​នេះ​ គឺ​បាន​ខាង​ក្រុមហ៊ុន​ទទួល​យល់​ព្រម​ដោយ​សេចក្ដី​សោមនស្ស​រីករាយ​ទាំង​អស់​គ្នា​។ ខ្ញុំ​មាន​ខ្លួន​តែ​មួយ​ រាល់​កិច្ចការ​ដែល​ខ្ញុំ​ទទួល​ធ្វើ​ទាំង​អស់​គឺ​ជា​អម្រែក​ដ៏​ធំធេង​ ប៉ុន្តែ​ការ​លះបង់ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​វា​មាន​តម្លៃ​ធំធេង​ពេក​សម្រាប់​ប្រទេស​ក៏​ដូចជា​ប្រជាជន​ខ្ញុំ​ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​ញញឹម​ទទួល​ធ្វើ​ទាំង​ដឹង​ថា​វា​ជា​អម្រែក​ដ៏​ធំធេង​»។

សូមបញ្ជាក់ថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ ជាអ្នកខេត្តកំពង់ចាម ដែលបច្ចុប្បន្ននេះ ក្លាយជាខេត្តត្បុងឃ្មុំ។ អ្នកនាង ភាវី បានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូងតាំងពីអាយុ ២០ ឆ្នាំ ដើម្បីរៀបការជាមួយស្វាមីជាជនជាតិកូរ៉េ។ ភាវី បានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីវិវឌ្ឍខ្លួនឲ្យក្លាយជាកំពូលកីឡាការិនីស្នូកឃ័រ ដោយការចាប់ផ្តើមដំបូងរបស់នាង គឺគ្រាន់តែទៅមើលស្វាមីលេងប៉ុណ្ណោះ ប៉ុន្តែ បន្ទាប់សាកលេងយូរៗទៅ អ្នកនាងក៏ទទួលបានការសរសើរពីអ្នកទៅលេងជុំវិញ ថាមានស្នាដៃល្អ ។ ដោយឃើញគ្រប់គ្នាជម្រុញលើកទឹកចិត្តបែបនេះ ស្វាមីរបស់អ្នកនាងក៏បានបង្រៀនអំពីរបៀបលេង និងនាំយកកីឡាករល្អៗមកបង្ហាត់បន្ថែម ធ្វើឲ្យការលេងរបស់អ្នកនាងកាន់តែរីកចម្រើនដ៏មិននឹកស្មាន។ ដោយមានការជឿជាក់លើសមត្ថភាព អ្នកនាងក៏ត្រូវបានស្វាមីជម្រុញឲ្យចូលរួមប្រជែងកីឡាស្នូកឃ័រដំបូងបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានជាប់ចំណាត់លេខ១ ដ៏អស្ចារ្យ នៅក្នុងខែមករា ឆ្នាំ២០១៧ និងបានជាប់ចំណាត់ថ្នាក់លេខ៣ លើប្រភេទកីឡាស្នូកឃ័រ ក្នុងការប្រកួតលំដាប់ពិភពលោក កាលពីឆ្នាំ២០២១៨ ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×