ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងាររបស់អ្នករងសម្ពាធគួរសម ទោះបីរវល់ខ្លាំង នឿយហត់ តែថែមទាំងពុំទទួលបានការយល់ចិត្តពីសាច់ញាតិ ហេតុនេះសម្ពាធកាន់តែកើនឡើង។ ចេញក្រៅផ្ទះមិនត្រូវយកលុយកាក់ ឬទ្រព្យសម្បត្តិមានតម្លៃច្រើនតាមខ្លួន។ មនោសញ្ចេតនា ៖ ដោយសារតែកំហុសតូចមួយរបស់គូស្នេហ៍ធ្វើឲ្យអ្នកមានអារម្មណ៍មួម៉ៅ គ្រប់គ្រងសំដីខ្លួនឯងមិនបាន។ ទិសនាំលាភ៖ លិច តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង៖ ខៀវ។ ឆ្នាំយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ ។ ថ្ងៃនេះអ្នកមិនត្រូវសម្រេចរឿងអ្វីមួយដោយខ្លួនដើម្បីបញ្ចៀសកំហុសធ្ងន់ធ្ងរក្នុងការងារ។ ដោយសារការចាយវាយពុំទាន់សមស្របហេតុនេះ ពេលណាក៏អ្នកស្ថិតក្នុងស្ថានភាពខ្វះខាតប្រាក់។ មនោសញ្ចេតនា ៖ អ្នកទាំង២មានវិវាទ ទំនាស់គ្នាជាប្រចាំ ធ្វើឲ្យមនោសញ្ចេតនាពិបាកនឹងរីកចម្រើនទៅមុខ។ ទិសនាំលាភ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ខៀវ។ ឆ្នាំយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីល្អមធ្យម ។ អ្នកមានឱកាសដើម្បីអះអាងសមត្ថភាពរបស់ខ្លួនចំពោះថ្នាក់ដឹកនាំ ត្រូវខំសម្របខ្លួនជាមួយអ្នករួមការងារ ដើម្បីផលប្រយោជន៍ធំទៅថ្ងៃក្រោយ។ មនោសញ្ចេតនា ៖ មានឱកាសជួបមនុស្សមានចិត្តគំនិតត្រូវគ្នា ឈានដល់ការរីកចម្រើនក្នុងរឿងមនោសញ្ចេតនា។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារជួបការលំបាកតែងមានអ្នកជួយជានិច្ច នាំឲ្យគ្រប់យ៉ាងដំណើរការទៅដោយរលូន។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ការចាប់ផ្តើមវិនិយោគ។ មនោសញ្ចេតនា ៖ ផ្អែមល្ហែមជ្រាលជ្រៅ។ ទិសនាំលាភ ៖ ពាយ័ព្យ តំណម ៖លិច។ ពណ៌នាំសំណាង៖ខៀវ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ការងាររវល់ខ្លាំងធ្វើឲ្យអ្នកនឿយហត់ គ្មានពេលគិតរឿងអ្វីផ្សេង ត្រូវរកវិធីរៀបចំពេលវេលាសម្រាកឲ្យគ្រប់គ្រាន់កុំឲ្យមានបញ្ហាដល់សុខភាព។ រាសីមិនសូវល្អ ត្រូវប្រយ័ត្នពាក្យសំដីជាមួយអ្នកដទៃ កុំឲ្យមានរឿងទាស់ទែង។ មនោសញ្ចេតនា ៖ កុំដោយសារតែសំដីអ្នកផ្សេងនាំឲ្យមានមន្ទិលសង្ស័យចំពោះគូស្នេហ៍។ ទិសនាំលាភ ៖ ជើង តំណមទិស ៖កើត។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ មានព័ត៌មានរីករាយនិងឱកាសល្អក្នុងការងារបានមកដល់អ្នក ប៉ុន្តែក៏ត្រូវប្រយ័ត្នប្រយែងជានិច្ចកុំឲ្យកើតកំហុស។ ថ្ងៃនេះជាថ្ងៃលាភ មានឱកាសបង្កើនចំណូលបន្ថែម។ មនោសញ្ចេតនា ៖ មានភាពល្អូកល្អឺននឹងគ្នាយល់ចិត្តយល់ថ្លើម។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំមមី ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងសុទ្ធតែអំណោយផលល្អ មានឱកាសឈានឡើងក្នុងមុខតំណែងថ្មី។ អាចវិនិយោគជោគជ័យ ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ៖ បានជួបមនុស្សចុះសម្រុងនឹងគ្នា គួរម្ចាស់ការក្នុងទំនាក់ទំនង ទើបសង្ឃឹមរីកចម្រើនទៅមុខ។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ ។ សភាពផ្លូវចិត្តមិនល្អហេតុនេះឥទ្ធិពលខ្លាំងដល់ការងារ។ គោលដៅធំ សម្ពាធក៏នឹងនរ ប្រសិនបានកំណត់ច្បាស់គោលដៅនាំត្រូវអំណត់ដល់ទីបំផុត។ មនោសញ្ចេតនា ៖ ប្តីប្រពន្ធមានរឿងរកាំរកូសនឹងគ្នាបន្តិច បរិយាកាសគ្រួសារតានតឹង។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖កើត។ ពណ៌នាំសំណាង ៖ ខៀវ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ត្រូវត្រៀមផ្លូវចិត្តជាស្រេច ព្រោះថ្ងៃនេះអាចអ្នកនឹងត្រូវទៅបេសកកម្មឆ្ងាយ ឬមានការចាត់តាំងការងារថ្មី។ ចំណូលមានជាធម្មតា ទោះបីមិនច្រើន តែក៏សមល្មមនឹងជីវភាពប្រចាំថ្ងៃ។ មនោសញ្ចេតនា ៖ ភាគច្រើននៃពេលវេលា គឺសម្រាប់ការងារ ហេតុនេះរឿងមនោសញ្ចេតនាពុំមានការរីកចម្រើន។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម ។ ការងារត្រូវបានថ្នាក់លើជឿជាក់ប្រគល់ភារកិច្ចសំខាន់ឲ្យគ្រប់គ្រង ត្រូវខំសម្រេចឲ្យបានល្អ ដើម្បីបង្កឱកាសសម្រាប់ថ្ងៃក្រោយ។ ខ្ទង់ចំណូលសំខាន់ៗស្ថិរភាព ពុំមានចំណូលបន្ថែម ដូច្នេះត្រូវប្រមូលផ្តុំធ្វើកិច្ចការឲ្យបានល្អ កុំឲ្យឥទ្ធិពលដល់ចំណូលសំខាន់។ មនោសញ្ចេតនា ៖ ត្រូវយកចិត្តទុកដាក់ច្រើនជាងដល់ផ្លូវចិត្ត និងសុខភាពរបស់គូស្នេហ៍។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ក្រហម ។ អ្នកយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ត្រូវប្រឹងប្រែងបញ្ចៀសកុំឲ្យមានទំនាស់ក្នុងការងារ នាំឲ្យអាប់ឱនកិត្តិយស។ ថ្ងៃនេះពុំល្អសម្រាប់ការវិនិយោគ កុំជំនះធ្វើប្រយ័ត្នខាតបង់ធំ។ មនោសញ្ចេតនា ៖ ត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដុំដោយសារតែកំហុសតូចតាចនាំឲ្យមើលមុខគ្នាលែងចំ។ ថ្ងៃនេះមិនត្រូវចេញដំណើរទៅណាទាំងអស់ ព្រោះនឹងជួបរឿងស៊យ។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងដំណើរការទៅដោយងាយស្រួល និងជោគជ័យ។ ចំណូលក៏ទទួលបានយ៉ាងគាប់ប្រសើរ។ មនោសញ្ចេតនា ៖ ជាថ្ងៃពោរពេញដោយភាពរីករាយនឹងសុភមង្គល។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំថោះ៕