អ្នកលេងបណ្ដាញសង្គម បើកភ្នែកធំៗ អូហូ! កូនក្រមុំប្រើម៉ាស៊ីនរាប់លុយជួយបន្ធូរកម្លាំង មូលហេតុដោយសារបានទទួលស្រោមសំបុត្រចំណងដៃអាពាហ៍ពិពាហ៍ច្រើនពេក…
ដោយសារតែចំនួនស្រោមសំបុត្រចំណងដៃ មានច្រើនរហូតដល់រយ ដល់ពាន់ ការរាប់លុយមិនឱ្យខុស ឬបាត់បង់ បានក្លាយជារឿងដែលហាក់ដូចជាពិបាកគួរសមដែរ ព្រោះវាអាចនឹងជ្រុះបាត់ខ្លះ ឬរាប់យូរទៅព្រឹលភ្នែក ធ្វើឱ្យរាប់ច្រឡំក៏មានដែរ។ ដូច្នេះ ដើម្បីកុំឱ្យមានបញ្ហានេះ កាលពីពេលថ្មីៗនេះ កូនក្រមុំម្នាក់ បានណែនាំវិធីរាប់លុយយ៉ាងមានប្រសិទ្ធភាព និងត្រឹមត្រូវដូចនៅក្នុងរូបភាពនេះអ៊ីចឹង។

វេបសាយល្បីឈ្មោះ docbao.vn របស់វៀតណាម បានផ្សព្វផ្សាយរូបភាពកូនក្រមុំម្នាក់ ដែលបានត្រៀមម៉ាស៊ីនរាប់លុយទុកជាស្រេចក្រោយពីចប់ពិធីមង្គលការ ដូច្នេះរឿងដែលនាងត្រូវធ្វើ គឺគ្រាន់តែហែកស្រោមសំបុត្រ ហើយដាក់លុយទាំងអស់នោះទៅក្នុងម៉ាស៊ីនរាប់លុយ ដើម្បីឱ្យវាធ្វើការជំនួស…វាជួយឱ្យគូស្វាមីភរិយាថ្មោងថ្មី អាចសរុបចំនួនលុយដែលបានទទួលមក បានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវគ្រប់ចំនួនទៀតផង។

គ្រាន់តែរូបភាពរបស់ម៉ាស៊ីនរាប់លុយបង្ហាញឡើងនៅក្នុងបណ្ដាញសង្គមភ្លាម ក៏ស្រាប់តែបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គមអនឡាញភ្លាមៗដែរ។ មនុស្សជាច្រើនអត់មិននឹកសប្បាយរីករាយមិនបានឡើយ ជាមួយនឹងរូបភាពទាំងអស់នេះរបស់កូនក្រមុំ ហើយពួកគេថែមទាំងនឹករំពឹងថា នាពេលអនាគត ពេលដល់ថ្ងៃមង្គលការរបស់ខ្លួនឯងម្ដង ច្បាស់ជាមានឱកាសហែកស្រោមសំបុត្រ រាប់លុយបានច្រើនដូចគ្នាមិនខាន៕





