Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់លែងបាន! កូនកំលោះច្រឡោត ជះស្រាចោល ទាត់តុរលំរប៉ាត់រប៉ាយ ភ្ញៀវស្រឡាំងកាំង តែមិត្តជិតដិតប្រាប់ថា កូនកំលោះធ្វើនេះ គឺដើម្បីការពារកូនក្រមុំ

រឿងរ៉ាវដ្រាម៉ាបានកើតឡើង…នៅពេលកូនកំលោះ ផ្ទុះកំហឹងកណ្ដាលពិធីមង្គលការ ជះស្រាចោល បោកកែវ ទាត់តុដួលរប៉ាត់រប៉ាយ ព្រោះតែខឹងនឹងឪពុកខ្លួនឯង ធ្វើឱ្យក្ដៅក្រហាយពុះកញ្ជ្រោល រហូតពិធីមង្គលការរលំរលាយ បែកហ្វូងអស់។

វេបសាយ docbao.vn របស់វៀតណាម បានចែករំលែកឃ្លីបវីដេអូ កូនកំលោះវាយកម្ទេចពិធីមង្គលការរបស់ខ្លួនឯង ដោយសារតែទប់កំហឹងលែងបាន ខណៈដែលឪពុកម្ដាយទាំងសងខាងកំពុងឈរនៅលើវេទិកា។ កូនកំលោះបានជូនស្រាទៅឪពុកបង្កើតរបស់ខ្លួន តែត្រូវឪពុកបដិសេធ ធ្វើឱ្យកូនកំលោះខឹងយ៉ាងខ្លាំង ក៏ជះស្រាចោល ហើយបោកកែវស្រាចោលប្រាវ មុននឹងបែរទៅទាត់កែវ ដែលដាក់តាំងនៅលើតុ ធ្វើឱ្យភ្ញៀវទាំងឡាយ នាំគ្នាភ្ញាក់ផ្អើល ព្រោះខ្លាចខ្ទាតត្រូវខ្លួនឯង។

ហេតុការណ៍ដែលកើតឡើង ធ្វើឱ្យពិធីមង្គលការនោះរញ៉េរញ៉ៃ និងជ្រួលច្របល់ភ្លាមៗឡើងតែម្ដង ហើយនៅពេលឃ្លីបហេតុការណ៍នោះត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គមអនឡាញភ្លាម និងក្រោយពេលមនុស្សជាច្រើនបានមើលរួចហើយ ក៏បានរិះគន់ពីទង្វើដែលធ្វើព្រងើយ មិនខ្វល់អ្វីទាំងអស់របស់កូនកំលោះក្រោយពេលកើតរឿងហើយ។

តែយ៉ាងណាក្ដី ការពិតនៅពីក្រោយហេតុការណ៍នេះ បានធ្វើឱ្យមនុស្សជាច្រើននឹកមិនយល់ និងងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយពីមិត្តជិតស្និទ្ធម្នាក់របស់កូនកំលោះ បានចេញមកបកស្រាយថា ការដែលកូនកំលោះបញ្ចេញអាកប្បកិរិយាកម្រោលចូលបែបនោះ គឺដោយសារតែគេត្រូវការការពារកូនក្រមុំ និងក្រុមគ្រួសាររបស់ភរិយា ដោយគេបានប្រាប់ថា…
“នេះគឺ រឿងរ៉ាវដែលពិតប្រាកដ…កូនក្រមុំមានផ្ទៃពោះ តែគ្រួសារខាងកូនកំលោះមិនព្រមឯកភាពរឿងអាពាហ៍ពិពាហ៍ ទីបំផុតខាងគ្រួសារកូនក្រមុំដែលជាអ្នកទីទ័លក្រ ក៏ត្រូវចាត់ចែងរៀបចំពិធីនេះឡើងដោយខ្លួនឯង ហើយខណៈពេលដែលកូនកំលោះជូនកែវស្រាទៅឪពុកដើម្បីសុំពរជ័យនោះ ឪពុករបស់គេបែរជានិយាយមើលងាយឪ
ពុករបស់កូនក្រមុំ និងក្រុមគ្រួសាររបស់កូនក្រមុំថា មិនចេះប្រដៅកូនស្រី ធ្វើឱ្យកូនកំលោះខឹងសម្បាយ៉ាងខ្លាំង ដោយសារតែស្រឡាញ់ភរិយាខ្លាំងពេក ទើបធ្វើឱ្យហេតុការណ៍ទាំងនោះកើតឡើងតែម្ដង”

ទង្វើរបស់កូនកំលោះ អាចនឹងខុស តែដោយសារតែគេស្រឡាញ់ប្រពន្ធខ្លាំងពេក និងយល់ថា នាងមិនគួរត្រូវរងការជេរស្ដីបន្ទោសបែបនោះឡើយ ហើយបើពេលនេះមិនអាចការពារភរិយាបាន តើអនាគតនឹងទៅជាយ៉ាងណា?…ចុះបើសិនជាពិធីមង្គលការរបស់អ្នកវិញ តើអ្នកបណ្ដោយឱ្យឪពុកមើលងាយគ្រួសារភរិយារបស់អ្នក រហូតតទៅ ឬយ៉ាងណា?”

ក្រៅពីនេះ បុគ្គលដែលអះអាងខ្លួនថាជាមិត្តជិតស្និទ្ធរបស់កូនកំលោះនោះ នៅបានបន្តទៀតថា ពីដំបូង ឪពុករបស់កូនកំលោះ បានបដិសេធមិនចូលរួមពិធីមង្គលការនេះទេ តែសុខៗ គាត់ក៏ដូរចិត្ត និងក្រោយពីធ្វើឱ្យគ្រប់គ្នាជឿ និងទុកចិត្តលើគាត់ហើយ គាត់បែរជាជេបញ្ចោ ដាក់ទំនាយក្រុមគ្រួសារកូនក្រមុំនៅក្នុងពិធីមង្គលការទៅវិញ។

មិនប្រាកដច្បាស់ ថាតើការពិតដែលនៅពីក្រោយរឿងរ៉ាវនេះ គឺយ៉ាងណានោះទេ តែមនុស្សជាច្រើន បានបញ្ចេញយោបល់ថា វាច្បាស់ជាមានអ្វីធ្ងន់ធ្ងរ រហូតដល់កូនកំលោះមិនអាចគ្រប់គ្រងខ្លួនឯងបានបែបនោះមិនខាន ព្រោះមនុស្សគ្រប់រូបតែងតែចង់ឱ្យថ្ងៃសំខាន់ក្នុងជីវិតរបស់ខ្លួន ដំណើរការទៅយ៉ាងល្អរលូន ពេញដោយបរិយាកាសនៃសេចក្ដីសុខ…តែយ៉ាងណាក៏ដោយ អ្នកខ្លះនៅតែយល់ឃើញថា ទោះជាមានអ្វីកើតឡើងក៏ដោយ កូនកំលោះគួរតែខំទប់អារម្មណ៍ ហើយកែបញ្ហាយ៉ាងសន្សឹមៗ និងត្រជាក់ៗក្រោយពេលរៀបការហើយ ទើបជាការល្អ ព្រោះការផ្ដល់ការគោរពចំពោះឪពុកម្ដាយទាំង ២គ្រួសារ មិត្តភក្តិ និងភ្ញៀវនៅក្នុងពិធីមង្គលការ ក៏អាចនិយាយបានថា ជាការការពារកូនក្រមុំបានដែរ៕

×