Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនផលិតហ្គេម Moonton ចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដល់ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម 2023 ដោយបង្កើតសិក្ខាសាលា ជជែកគ្នាពីប្រធានបទកីឡា អេឡិចត្រូនិច

spot_img

ក្រុមហ៊ុនផលិតហ្គេម Moonton រៀបចំសិក្ខាសាលាដំបូងបំផុតទាក់ទងEsports ក្រោមប្រធានបទ “អាជីពក្នុងកីឡាអេឡិចត្រូនិចសម្រាប់គ្រប់គ្នា”

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី27 ឧសភា ក្រុមហ៊ុនផលិតនិងចែកចាយហ្គេម អន្តរជាតិ MOONTON តាមរយៈកម្មវិធី ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដែលមានឈ្មោះថា MOONTON CARES បានចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលា ជជែកគ្នាពីប្រធានបទទាក់ទងកីឡាអេឡិចត្រូនិច Esports “អាជីពក្នុងកីឡាអេឡិចត្រូនិចសម្រាប់គ្រប់គ្នា” (Esports As A Career For All) ដែលសិក្ខាសាលានេះបានរៀបចំដោយក្រុមហ៊ុនផ្សព្វផ្សាយ ធីមធូ (TEAM2) នៅរោងភាពយន្ត លេជេនព្រីមៀម អូឡាំព្យា។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ដល់សិស្សនិស្សិតជាង 100 នាក់ ក្នុងការចែករំលែកពីរបៀបដែលបុគ្គលដែលមានសមត្ថភាពខុសៗគ្នា អាចចាប់យកឱកាស និងទទួលបានការងារនៅក្នុងវិស័យ Esports ។

សិក្ខាសិលានេះ មានវារគ្មិនចូលរួមចែករំលែកបទពិសោធន៍ ទស្សនវិស័យរបស់ខ្លួនក្នុងវិស័យEsports និង ភ្ញៀវកិត្តិយស រួមជាមួយសិស្សនិស្សិតចូលរួមជាច្រើននាក់ដូចជា៖

  • លោក Ray ដែលជាតំណាង Moonton Cares
  • លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា
  • លោក LEE XIN ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមជើងឯក MPL KH 2 សម័យកាលនិងក៏ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ PARA Esports កម្ពុជាក្នុងវិញ្ញាសា Mobile Legends: Bang Bang
  • លោក ខេង សុភ័ណ្ឌ ដែលជាអត្តពលិកក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ ASEAN PARA GAMES 2023 វិញ្ញាសា Mobile Legends: Bang Bang
    -លោក ម៉ាន់ ហុងលី ដែលជា Project Manager មកពី Next Level Entertainment ក៏ជាផ្នែកមួយនៃអ្នករៀបចំ ASEAN PARA GAMES
    -លោកស្រី ហាក់ សំបូរ នាយកប្រតិបត្តិក្រុមហ៊ុន TEAM2 និង NEXT LEVEL ENTERTAINMENT និងជាក្រុមគណកម្មការនៃការរៀបចំព្រឹត្តិការណ៍ ASEAN PARA GAMES 2023
    -រួមជាមួយសិស្សនិស្សិតជាង100នាក់ដែលមកពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ

ក្រៅពីការរៀបចំសិក្ខាសាលានេះ ក្រុមហ៊ុន Moonton ក៏បានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមផងដែរ ដោយការអញ្ជើញសិស្សនិស្សិតដែលបានចូលរួមក្នុងសិក្ខាសាលា ទៅចូលរួមការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម ប្រភេទកីឡាអេឡិចត្រូនិច វិញ្ញាសា Mobile Legends: Bang Bang ដែលនឹងប្រព្រឹត្តធ្វើឡើងថ្ងៃទី4និង5 មិថុនា និងចូលរួមការប្រកួត Mobile Legends: Bang Bang ពានរង្វាន់អាស៊ីអាគ្នេយ៍ (MSC) 2023 ដែលធ្វើឡើងក្នុងពាក់កណ្ដាលខែមិថុនានេះផងដែរ។ សិស្សនិស្សិតទាំងអស់នឹងដើរទស្សនកិច្ច បានឃើញពីការរៀបចំផ្សេងៗពីក្រោយឆាកប្រកួត, បន្ទប់រៀបចំផលិតកម្ម និងបន្ទប់របស់កីឡាករ ដើម្បីឱ្យពួកគាត់បានឃើញនូវការរៀបចំ កម្មវិធីប្រកួតកីឡាអេឡិចត្រូនិចធំផ្លូវការ។

ក្រៅពីនេះMOONTON Cares ក៏នឹងអញ្ជើញកីឡាករEsports Para Games តំណាងប្រទេសកម្ពុជា ឱ្យចូលរួមកម្មវិធី MSC Gala របស់ខ្លួនដែលបានគ្រោងទុកនៅថ្ងៃទី08 ខែមិថុនា ឆ្នាំ 2023 នេះផងដែរដើម្បីពង្រឹងចំណងមិត្តភាពជាមួយគ្នា ដែលកម្មវិធីនឹងរួមមានសកម្មភាពសប្បាយៗ និងផ្លាស់ប្ដូរស្លាកសញ្ញាក្រុម និងអាវ។

អំពី MOONTON CARES
MOONTON CARES បានបង្កើតឡើងក្នុងឆ្នាំ 2022 ក្នុងគោលបំណង គាំទ្រដល់សហគមន៍ និងបង្កើតនូវអនាគតដែលមានស្ថេរភាពសម្រាប់គ្រប់គ្នា ដោយនាំមកនូវភាពវិជ្ជមាន,មនុស្សធម៌ និងការផ្លាស់ប្តូរបរិស្ថាន
កម្មវិធីនេះបានជួយដល់ គ្រោះមហន្តរាយ និងផ្ដល់ជំនួយ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសផ្សេងៗគ្នាកន្លងមកជាច្រើន។

អំពី MOONTON GAMES
បង្កើតឡើងក្នុងឆ្នាំ2014 MOONTON គឺជាក្រុមហ៊ុនផលិតហ្គេម អន្តរជាតិធំមួយ ជាមួយនឹងបុគ្គលិកជាង 1500 នាក់នៅទូទាំងពិភពលោក ក្រុមហ៊ុននេះដំណើរការការិយាល័យនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន អាមេរិកឡាទីន ហុងកុង និងចិនដីគោក។ MOONTON បានដំណើរការដោយជោគជ័យនូវហ្គេមទូរស័ព្ទល្បីៗជាច្រើននៅទូទាំងពិភពលោក និងបានកសាងទំនាក់ទំនងរយៈពេលវែងជាមួយរដ្ឋាភិបាល និងស្ថាប័នកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសជាង 30 ជុំវិញពិភពលោក។ Mobile Legends: Bang Bang គឺជាហ្គេមដែលល្បីបំផុតមួយរបស់ MOONTON នឹងជាហ្គេមបែប MOBA នាំមុខមួយក្នុងពិភពលោក។

spot_img
×