Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​បើកទ្វារ​អាសន្ន ខណៈ​យន្តហោះ​កំពុង​នៅ​លើ​អាកាស ធ្វើឲ្យ​អ្នក​ដំ​ណើរ​ស្លុ.ត​រន្ធ.ត់ ប្រឈម​ជាប់គុក ១០ ឆ្នាំ ខណៈ​សួរនាំ​មូលហេតុ ឆ្លើយ​បែបនេះ​ថា…

វីដេអូបង្ហាញ «ទ្វារសង្គ្រោះបន្ទាន់» កំពុងត្រូវបានបើកចំហរ នៅលើជើងហោះហើររបស់កូរ៉េខាងត្បូង ដែលត្រូវបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង។

នៅក្នុងវីដេអូ យើងអាចមើលឃើញអ្នកដំណើរជាច្រើននៅលើយន្តហោះ កំពុង «ទប់ទល់» នឹងខ្យល់ ដែល «បុក» ចូលមកក្នុងយន្តហោះ តាមរយៈច្រកចេញសង្គ្រោះបន្ទាន់នោះ ដែលឃើញហើយពិតជាគួរឲ្យរន្ធត់។

យោងតាមសារព័ត៌មាន Korea Herald ជើងហោះហើរនេះបានហោះចេញពីកោះ Jeju នៅម៉ោង ១១ និង ៤៩ នាទីព្រឹក ហើយឧប្បត្តិហេតុបានកើតឡើង មុនពេលចុះចតនៅអាកាសយានដ្ឋាន Daegu នៅម៉ោង ១២ និង ៤៥ យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ នោះក៏ព្រោះតែ​ «ទ្វារសង្គ្រោះបន្ទាន់» ត្រូវបានបើកចំហរ ខណៈពេលដែលយន្តហោះកំពុងស្ថិតក្នុងកម្ពស់ ២០០ ម៉ែត្រ ពីលើដី។

ទ្វារនោះ ​បាន​បើក​ប្រហែល ១០ នាទី រហូត​ដល់​យន្តហោះ​ចុះ​ចត ហើយ​អ្នកដំណើរ​ជាច្រើន​ភ័យ​ស្លន់ស្លោ និង​ស្រែក​យំ។

ករណីនេះនេះបានបណ្តាលឲ្យអ្នកដំណើរសរុប ៩ នាក់ ក្នុងចំណោម ១៩៤ នាក់ ត្រូវទទួលរងខ្យល់ខ្លាំង ហើយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុង Daegu បន្ទាប់ពីយន្តហោះបានចុះចត។ មិន​មាន​មនុស្ស​ស្លាប់ ឬ​របួស​ធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​នេះ​ទេ ។

ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង បានរាយការណ៍ថា អ្នកដំណើរប្រុសម្នាក់អាយុ ៣០ ឆ្នាំ ជាអ្នកបង្ក ដោយរូបគេបានទាញគន្លឹះទ្វារច្រកចេញសង្គ្រោះបន្ទាន់។ ទោះ​ជា​យ៉ាង​ណា បុរស​នោះ​បាន​និយាយ​ថា គាត់​បាន​បើក​ទ្វារ​ដោយ​ចៃដន្យ​ ដោយច្រឡំទៅទាញគន្លឹះរបស់វា។

ករណីនេះ នឹងត្រូវដោះស្រាយដោយប៉ូលីស Daegu ហើយប្រសិនបើរកឃើញថា មានពិរុទ្ធជន នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×