Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គូរ​ឲ្យ​ជឿ! ត្រឹម​រយៈពេល​មិនដល់៣ម៉ោ​ង ចោរលួច​ដក​លុយ​ពី​កុង ABA អស់ ១០ ម៉ឺន$ ផ្តើម​ចេញ​បន្លំ​ខ្លួន​ជា​ម្ចាស់​លេខទូរស័ព្ទ អាច​ទៅ​បើ​ក SIM Metfone?

នេះជារឿងមួយដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានដឹងថា កុងធនាគារប្តីប្រពន្ធមួយ ត្រូវបានចោរហែកចូលលួចយកលុយអស់រហូត ១០ ម៉ឺនដុល្លារ ត្រឹមរយៈពេលមិនដល់​ ៣ ម៉ោង ដោយចោរបានបន្លំធ្វើជាម្ចាស់លេខទូរស័ព្ទជនរងគ្រោះ ហើយបានទៅបើកលេខពីក្រុមហ៊ុន Metfone យកមក «គ្រប់គ្រង» និងឈានទៅហែកចូលកុង ABA ដែលពិតជាមិនគួរឲ្យជឿសោះឡើយ។

តែបន្ទាប់ពីស្រាវជ្រាវដំបូង ក្រុមហ៊ុន Metfone ក៏បានបង្ហាញមុខជនសង្ស័យវ័យចំណាស់ម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ពាក់អាវយឺតទាហាន គឺជាអ្នកមកបន្លំខ្លួនធ្វើជាម្ចាស់លេខទូរស័ព្ទ ខណៈចូលមកបើក SIM ដើម្បីយកទៅគ្រប់គ្រង។

នេះបើតាមហ្វេសប៊ុកឈ្មោះ Chhuy Bunleng ដែលត្រូវជាប្តី បានរៀបរាប់ឲ្យបងប្អូនបានដឹងទាំងអារម្មណ៍តក់ស្លុតថា៖ «រូបចោរខាងក្រោមបន្លំជាខ្ញុំ ហើយបើក Sim Metfoneបាន ខ្ញុំពិតពិបាកចិត្តណាស់ លេខទូរសព្ទMetfoneរបស់ខ្ញុំនេះ​ ប្រពន្ធខ្ញុំជាអ្នកប្រើ​ហើយក៏ប្រើសម្រាប់កុង ABA គាត់ដែរ ផ្តើមចេញពី Metfone ហេតុអ្វីបានជាបើកស៊ីម Metfone បាន ដែលមិនមែនជាម្ចាស់ទៅបើក Sim_Metfone បាន? ហើយបន្ទាប់មក មិនដឹងហេតុអ្វីបានអ្នកផ្សេង អាច Log in ABA Appបាន ហើយបានវេរលុយចេញអស់ចំនួន១០ម៉ឺន$ ពី Account ABA សូមបញ្ជាក់មិនដល់៣ម៉ោង អស់លុយ$100,000 (10ម៉ឺន$) ទឹកភ្នែកប្រពន្ធសម្លាញ់ហូរស្រក់ ពិតជាគួរអោយអាណិតណាស់ ញើសឈាមដែលខំរកទាំងថ្ងៃទាំងយប់ ទាំងឈឺ ទាំងជា និងបូកលុយជំពាក់គេ ដើម្បីបង្វិលរកស៊ី ពិតអាណិតប្រពន្ធ»។

មុនកើតរឿងដ៏មិននឹកស្មានដល់នេះ បុរសជាប្តីខាងលើ ក៏បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់បានបាត់ទូរស័ព្ទនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ហើយក៏ទើបតែបើកលេខវិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្តែ ស្រាប់តែថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ប្រពន្ធរបស់គាត់ បានប្រាប់ថាខូច SIM លែងដំណើរបាន ហើយគាត់ និងប្រពន្ធ ក៏បានទៅកាន់ក្រុមហ៊ុន Metfone នៅវេលាម៉ោងប្រហែល ៧ យប់ថ្ងៃដដែល ដើម្បីឲ្យក្រុមហ៊ុនជួយពិនិត្យមើល។ តែអ្វីដែលស្ទើរតែមិនគួរឲ្យជឿនោះ គឺស្រាប់តែបុគ្គលិកបានប្រាប់ថា លេខប្រពន្ធរបស់គាត់ត្រូវបានគេបើកកាលពីព្រឹកមិញរួចហើយ។ នៅពេលឮបែបនេះ ពួកគាត់ពិតជាមានការសង្ស័យជាខ្លាំង និងបានទៅកាន់ធនគារ ABA ភ្លាមៗ ដើម្បីចង់ដឹងថាតើកុងធនាគារប្រពន្ធរបស់គាត់ នៅមានសុវត្ថិភាពឬយ៉ាងណា!។ តែអ្វីដែលកាន់តែស្លុតចិត្តខ្លាំងបំផុតនោះ គឺបុគ្គលិក ABA បានប្រាប់ថា កុងធនាគាររបស់ពួកគាត់ ត្រូវបានគេដកលុយអស់ 10 ម៉ឺនដុល្លារ ហើយ។

ជុំវិញរឿងនេះ មហាជនក៏បានដាក់ជាចម្ងល់ និងចោទជាសំណួរទៅកាន់ក្រុមហ៊ុន Metfone ផងដែរថា ហេតុអ្វីបានជាគេអាចមកបើក SIM លេខរបស់យើងបាន បើគេមិនមែនជាម្ចាស់ ព្រោះថា ចូលដល់ក្រុមហ៊ុន ក្រែងគេទាមទារ «អត្តសញ្ញាណបណ្ណ» ម្ចាស់ដើម ហេតុអ្វីដែលអាចទៅរួចបែបនេះ?។ រីឯខាងធនាគារ ABA វិញ មហាជនក៏បានឆ្ងល់ដដែលៗថា ហេតុអ្វីបានជា ABA ឮសូរតែកើតមានបញ្ហានេះរហូតអ៊ីចឹង ហាក់ដូចជាមិនមានសុវត្ថិភាពសម្រាប់អតិថិជនសោះ!?។

តែនៅពេលមានមនុស្សជាច្រើន នាំគ្នាដាក់បន្ទុកទៅលើធនាគារ ABA, អ្នកជំនាញផ្នែកបច្ចេកវិទ្យាម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sengseyha Hoeung បានធ្វើការពន្យល់តាមការយល់ឃើញ និងក៏ដូចឲ្យបងប្អូនអ្នកប្រើប្រាស់កុងធនាគារទាំងអស់ មានការប្រុងប្រយ័ត្ន ដោយបានរៀបឲ្យដឹងថា៖ «មិនមែនកុហស ABA អាចក៏បណ្តាលគាត់ធ្វើការប្រហែសត្រង់ចំណុចណាមួយហើយ

1.បណ្តាលមកពីគាត់ធ្វើការបំពេញបែបបទណាមួយ តាមដំណរ link ផ្សេង រឺប្រភពមិនច្បាស់លាស់

2.បណ្តាលមកពីគាត់ ធ្វើការ download កម្មវិធី រឺ file មិនមានប្រភពច្បាស់លាស់ (ផ្ទុកនៅ virus or scammers )

3.បណ្តាលមកពីគេធ្វើការយកស៊ីមកាតដែលបាន Verified ជាមួយ Acc aba ….គេមានវិធីសាស្ត្រជាច្រើនដែលយកបាន អោយយើងធ្វើការធ្វេសប្រហែស នោះយើងប្រឈមនឹងបញ្ហាដូចខាងលើ

អ្វីត្រូវធ្វើ នៅពេលជនខិលខូចចាប់ផ្តើមធ្វើសកម្មភាព ការផ្ទេប្រាក់ រឺទិញទំនេញអនឡាយផ្សេង អ្វីត្រូវធ្វើនោះ យើងធ្វើការ freeze card or Chat ទៅកាន់ ABA (ដោយធ្វើតាមណែនាំផ្សេងៗ) រឺធ្វើការទៅភ្នាក់ងារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីទុបស្កាត់ភ្លាមៗ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នា (ប្រសិនបើមានកុហសខុសឆ្គង សូមអធ្យាស្រ័យ អរគុណ)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×