Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រឡាំងកាំងគ្រប់គ្នា! ស្ត្រីមានផ្ទៃពោះម្នាក់សម្រុកចូលពិធីមង្គលការអតីតសង្សារ បងស្រីទាញក្បាលមេក្រូ មកបកអាក្រាតទង្វើកូនកំលោះប្រាវៗ!

ស្រីពពោះម្នាក់ និងបងស្រី បានសម្រុកចូលទៅក្នុងពិធីមង្គលការអតីតសង្សារ បងស្រីទាញក្បាលមេក្រូមកបកអាក្រាតកូនកំលោះ កូនក្រមុំស្រឡាំងកាំង អង្គុយយំកណ្ដាលថ្នល់…

កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនវៀតណាម នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងឃ្លីបវីដេអូហេតុការណ៍ក្នុងពិធីមង្គលការមួយក្នុងទីក្រុងហាណូយ ជារឿងរ៉ាវដែលមិនងាយបានឃើញ និងមើលទៅហាក់ដូចជាវាកើតឡើងតែនៅក្នុងរឿងភាគ ឬក្នុងកុនតែប៉ុណ្ណោះ តែនេះជាហេតុការណ៍ពិត។

ហេតុការណ៍នោះកើតឡើងនៅក្នុងពិធីមង្គលការ ដែលរៀបចំឡើងនៅក្នុងផ្ទះរបស់កូនកំលោះ ដែលវាគួរតែជាថ្ងៃនៃសេចក្ដីសុខរបស់កូនកំលោះ និងកូនក្រមុំ តែសុខៗ អតីតគូស្នេហ៍របស់កូនកំលោះដែលកំពុងមានផ្ទៃពោះ ៣ខែ បានសម្រុកចូលមកក្នុងពិធី ព្រមជាមួយបងស្រី និងនិយាយបកអាក្រាតរឿងរ៉ាវកន្លងមក រវាងប្អូនស្រីខ្លួនឯង និងកូនកំលោះ ធ្វើឱ្យក្រុមគ្រួសារទាំងសងខាង បានត្រឹមតែអង្គុយនៅស្ងៀមដោយក្ដីភ្ញាក់ផ្អើល។

តាមរយៈឃ្លីបដែលបានចែករំលែកក្នុងបណ្ដាញសង្គម គេមើលឃើញថា ស្ត្រីដែលកំពុងពពោះ គិតតែពីទ្រហោយំចំពោះរឿងរ៉ាវដែលនាងបានជួបប្រទះកន្លងមក ខណៈដែលបងស្រី បានស្រវាយកក្បាលមេក្រូមកនិយាយបកអាក្រាតធាតុពិតរបស់កូនកំលោះ ឱ្យក្រុមគ្រួសារទាំងសងខាងបានដឹងពីការពិត។ នាងថែមទាំងប្រកាសទៀតផងថា កូនកំលោះជាមនុស្សអាក្រក់ ដែលមិនគួរបានទទួលសេចក្ដីស្រឡាញ់ពីនរណាម្នាក់ឡើយ ធ្វើឱ្យគ្រប់គ្នាដល់ថ្នាក់ភាន់ភាំងស្រឡាំងកាំង និយាយលែងចេញ។

ស្ត្រីជាបង បានឈរនិយាយនៅចំពោះមុខមនុស្សគ្រប់គ្នាថា “កូនកំលោះបានធ្វើឱ្យប្អូនស្រីរបស់នាងមានផ្ទៃពោះ ៣ខែហើយ តែថ្ងៃនេះបែរជាមកអង្គុយនៅទីនេះ ដើម្បីរៀបការជាមួយស្រីផ្សេង…កាលពីមុនវាស្គមខ្លាំងណាស់ តែដោយសារក្រុមគ្រួសារខ្ញុំចិញ្ចឹមមើលថែទាំយ៉ាងល្អ វាក៏មករៀបការជាមួយកូនស្រីរបស់អ្នក…ថ្ងៃនេះខ្ញុំមកដើម្បីជូនពរ និងប្រកាសឱ្យដឹងថា កូនប្រសារបស់អ្នក វាវិសេសវិសាលប៉ុនណា”

ក្រៅពីនេះ បងស្រីបានប្រាប់ឱ្យដឹងទៀតថា កូនកំលោះថែមទាំងបានកេងបន្លំលុយរបស់នាងទៀតផង និងបានបញ្ជាក់ម្ដងទៀតថា នាងមិនបានមកបំផ្លាញពិធីមង្គលការនេះទេ គ្រាន់តែចង់ឱ្យទាំងអស់គ្នាបានដឹងពីធាតុពិតរបស់កូនកំលោះ និងចង់ដឹងថា តើឪពុកម្ដាយខាងស្រី នៅតែហ៊ានឱ្យកូនស្រី រៀបការជាមួយកូនកំលោះម្នាក់ហ្នឹងទៀតឬ?

ក្នុងខណៈពេលនោះកូនកំលោះបានត្រឹមតែអង្គុយនៅស្ងៀម ឱនមុខជ្រប់ ព្រោះមិនអាចបដិសេធ ឬអធិប្បាយអ្វីបានឡើយ។

ក្រោយពីឃ្លីបមួយនោះត្រូវបានផ្សព្វផ្សាយ និងក្លាយជាឃ្លីបដ៏ល្បីល្បាញមួយនៅក្នុងបណ្ដាញសង្គមក្នុងប្រទេសវៀតណាមមក អ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលមករិះគន់ និងស្ដីបន្ទោសកូនកំលោះយ៉ាងខ្លាំង និងយល់ឃើញថា រូបគេគួរតែទទួលខុសត្រូវចំពោះអ្វីដែលរូបគេបានធ្វើ ព្រោះកូនដែលនៅក្នុងផ្ទៃរបស់អតីតសង្សាររបស់ខ្លួននោះ គឺជាឈាមរបស់គេ ហើយមនុស្សជាច្រើនថែមទាំងស្ដីបន្ទោសថា រូបគេមិនសមជាកូនប្រុសឡើយ។

ហើយមនុស្សជាច្រើន បានសម្ដែងការអាណិតអាសូរដល់កូនក្រមុំ ព្រោះនាងប្រហែលជាមិនបានដឹងថា អតីតកាលរបស់ស្វាមីនាងយ៉ាងណាឡើយ តែនៅពេលថ្ងៃនៃសេចក្ដីសុខរបស់អ្នកទាំង២កើតឡើង រឿងរ៉ាវផ្សេងៗក៏ត្រូវបានបើកកកាយ។ កូនក្រមុំរន្ធត់ចិត្តសឹងតែដួលគ្រឹបនៅនឹងកន្លែង នាងរត់ចេញពីពិធី ទៅអង្គុយទ្រហោយំនៅកណ្ដាលថ្នល់ និងសម្រេចចិត្តបញ្ឈប់ពិធីមង្គលការ៕

×