Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូហូ ពិតជាពូកែមែន ខ្លាំង ហើយរហ័សទៀត!! បរមគ្រូក្បាច់កុងហ្វ៊ូ វាយបំបាក់ដុំឥដ្ឋ ១២២ដុំ ដោយដៃទទេ មិនដល់ ១នាទីផង

បរមគ្រូក្បាច់កុងហ្វ៊ូ បង្ហាញថាមពលកម្លាំងធាតុ វាយបំបាក់ដុំឥដ្ឋ ១២២ដុំដោយដៃទទេ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ឃើញហើយភ្ញាក់ផ្អើល និងនឹកសង្ស័យថា តើជាការរៀបចំឆាកបន្លំ ឬក៏ខ្លាំងពូកែមែន? ព្រោះមើលទៅដូចជាខ្លាំងមិនគួរឱ្យជឿសោះ!

វេបសាយ Yahoo News បានចែករំលែកឃ្លីបវីដេអូពី Kameraone បង្ហាញពីទិដ្ឋភាពដ៏គួរឱ្យស្ងើចសរសើរមួយ នៅពេលបុរសម្នាក់ មកពីទីក្រុងលៀវនីង ប្រទេសចិន បានសម្ដែងជំនាញសិល្បៈការប្រយុទ្ធ ដោយកម្លាំងដៃរបស់គេ ដោយបានយកដុំឥដ្ឋចំនួន ១២២ដុំ មកដាក់តម្រៀបជាជួរ រួចហើយចាប់ផ្ដើមវាយបំបាក់យ៉ាងរហ័ស រហូតដល់បាក់អស់ ក្នុងរយៈពេលមិនដល់ទាំង ១នាទីផង។

តាមរបាយការណ៍បានឱ្យដឹងថា ឃ្លីបនេះ បានរៀបចំថតឡើងកាលពីថ្ងៃទី២៣ មេសាកន្លងទៅ និងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមភ្លាមៗនៅពេលដែលវាត្រូវបានផូស្តចេញទៅ។ តែយ៉ាងណាក្ដី ក្នុងខណៈដែលការយល់ឃើញរបស់មនុស្សភាគច្រើន នាំគ្នានឹកស្ងើចសរសើរពីភាពរឹងប៉ឹងរបស់កម្លាំងដៃរបស់បុរសរូបនោះ ក៏នៅមានមនុស្សជាច្រើនទៀត បែរជានឹកសង្ស័យចំពោះគុណភាពរបស់ដុំឥដ្ឋ មិនដឹងថាជាដុំឥដ្ឋមែនទែន ឬក៏ក្លែងក្លាយ? និងបាននិយាយថា ឃ្លីបនេះ អាចគ្រាន់តែជាការរៀបចំជាឆាកសម្ដែងតែប៉ុណ្ណោះ៕

×