Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​ហើយ​ថាទៀ​ត ឥឡូវ​ផ្អើល! ក្រោយ​ផ្ទុះ​រឿង​លក់​ទូរស័ព្ទ​ថោ​កៗ​បោក​ប្រាស់ អតិថិជន​អន​ឡាញ​ជាច្រើន​ចេញ​មក​ទម្លាយ​ថា អស់ ២០, ៣០ ម៉ឺន ឥតប្រយោជន៍

ថ្មីៗនេះ រឿងរ៉ាវទាក់ទងហាងលក់ទូរស័ព្ទថោកៗមិនងាយរកបាន ខណៈប្រម៉ូតូសុទ្ធហ្ស៊ីន Original ថ្មី និយាយរួមគឺថាអេមចឹងហ្មង បានកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្រ្តីអតិថិជនម្នាក់ បានចេញមុខលើកដំបូង ធ្វើការព្រលះខ្លាំងៗ ទៅកាន់ហាងនោះ ដែលមានទីតាំងនៅជាប់គល់ស្ពានជ្រោយចង្វារ (ត្រើយខាងកើត) ខណៈផេកហាងមានឈ្មោះដូចជា EmMa Shop, Sea Koran Shop ដោយចោទប្រកាន់លក់ទូរស័ព្ទបោកប្រាស់។

ស្រ្តីរូបនោះ បានចេញវីដេអូនិយាយទាំងក្តៅក្រហាយថា «ពួកអារកស៊ីបោកប្រាស់គេ ធ្វើវីដេអូឡាយក្នុង TikTok ហែងថាថ្មីហ្ស៊ីន Ram ប៉ុន្មានៗ ធានា ៥ ឆ្នាំ ដល់ពេលអញទិញមក ទូរស័ព្ទមួយតឹកហើយ កញ្ចាស់របកទៀត…។ ស្រ្តីរូបនោះ ក៏បានឲ្យដឹងថា ពេលប្អូនរបស់គាត់ជាអ្នកទិញ ទូរស័ព្ទទៅឲ្យដូរឲ្យវិញ មិនដូរឲ្យទេ រហូតទាល់តែប្អូនរបស់គាត់ ទៅដល់កន្លែង ដើម្បីដូរយកលុយវិញ តែប្រាប់ថា ចាំស្អែក ដល់តែយកទៅព្រឹកស្អែក ប្រាប់ថា ចាំស្អែក ថ្ងៃត្រង់ឯណាទៀត…»។

ស្រ្តីខាងលើ ក៏បានបញ្ជាក់ថា គាត់មិនស្តាយលុយត្រឹមជាង ២០ ម៉ឺនរៀល ហ្នឹងទេ តែស្តាយដែលខំជឿទុកចិត្ត និងខាតពេលវេលារកស៊ី ៤-៥ ថ្ងៃ ដោយសារតែទូរស័ព្ទអនឡាញបោកប្រាស់នេះ។

តែក្រោយរឿងនេះបានផ្ទុះកក្រើក ស្រាប់តែនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ ហាងលក់ទូរស័ព្ទតម្លៃពិសេសគ្មានពីរលោកនេះ បានចេញមុខ Live វីដេអូបកស្រាយថា ហាងរបស់ខ្លួនពិតជាមានការខុសឆ្គងប្រាកដមែន ប៉ុន្តែ ធ្វើការអះអាងថា មិនបានបោកប្រាស់នោះទេ ព្រោះហាងរបស់ពួកខ្លួន ក៏បានដូរជាលុយជូនវិញផងដែរ។ លើសពីនេះ ហាងខាងលើ ក៏ព្រមាននឹងចាត់វិធានការផ្លូវច្បាប់ចំពោះស្រ្តីរូបនោះ ដែលបានចោទថាលក់ទូរស័ព្ទបោកប្រាស់។ ប៉ុន្តែ បន្ទាប់ពី Live ចប់ ឥឡូវនេះ បានលុបវីដេអូចោលវិញហើយ។

ទោះជាយ៉ាងណា ខណៈរឿងនេះបានផ្ទុះឡើង គេក៏បានឃើញមនុស្សជាច្រើន បានចេញមកប្រាប់ឡើងព្រោងព្រាតថា ពួកគេបានចាញ់បោកហាងលក់ទូរស័ព្ទខាងលើនេះ និងហាងលក់តាមអនឡាញដទៃ ដែលពិតជាគួរឲ្យក្តៅក្រហាយយ៉ាងខ្លាំង។​ ក្នុងនោះ អតិថិជនរងគ្រោះជាច្រើន បានឲ្យដឹងថា៖ «ខ្ញុំក៏ទិញរបស់វាដែរ អស់30ម៉ឺន ប្រើមិនកើតតើម៉ង, ខ្ញុំធ្លាប់ទិញហើយ បងនៅហាងអាមួយហ្នឹង ផ្ញើមកទូរស័ព្ទប្រើមិនកើតដូរវិញទម្រាំបាន ឆ្លើយដោះសាររហូត ជាង១អាទិត្យទើបបាន, ធ្លាប់ទិញអោយម៉ាក់ម្តង ទូរស័ព្ទមិនទាន់ប្រើបានប៉ុន្មានផងខូច ហើយបើសំដីកូនចៅគេវិញឡើងឡូយ, ខ្ញុំមួយដែរ ប្រើបានមិនដល់មួយខែផងខូច អស់ 12 ម៉ឺនរៀល តែខ្ចិល ចាត់ទុកជាមេរៀនចុះ, ខ្ញុំក៏ធ្លាប់ទិញដែរ អស់៤០$ យកមកដល់ផ្ទះ ចុចអត់កើត គាំងម៉ង សុំវាដូរ វាថាងៃនេះងៃនុះ ខឹងពេកបោកចោលម៉ងទៅ រាងមួយជីវិត,…» និងនៅមានជនរងគ្រោះជាច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×