Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ទ្រាំមិនបាន បុរស​ម្នាក់​ឈប់​ថត​វីដេ​អូ អ្នក​ជិះ​បញ្ច្រាស់​ទិស តាមផ្លូវ​ជាតិ​លេខ៥ បើ​ក​លឿន​ៗ​លើ​គន្លង​វ៉ា​ជែង គ្មាន​ខ្លាច​គ្រោះថ្នាក់​សោះ​ឡើយ

spot_img

នេះជារឿងមួយដ៏ហួសចិត្តណាស់ និងក៏ដូចជាស្រៀវជំនួសជាខ្លាំង នៅពេលដែលបានឃើញអ្នកធ្វើដំណើរ ជាពិសេសឡាន ម៉ូតូ កំពុងតែបើកបញ្ច្រាស់ទិសយ៉ាងលឿនៗ ដោយគ្មានខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតសោះឡើយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ពិសេសចន្លោះពីខេត្តកំពង់ឆ្នាំង ដល់ខេត្តពោធិសាត់ តែម្តង។

ជាក់ស្តែង លោកពូជិះម៉ូតូធំម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «អឿន រស់នៅអមរើន» ដោយសារតែងតែឃើញមាន ឡាន ម៉ូតូ មួយចំនួន នាំគ្នាជិះបញ្ច្រាស់អត់គិតពីគ្រោះថ្នាក់ គាត់ក៏បានឈប់ថត និងបង្ហាញឲ្យឃើញករណីនេះពិតជាកើតមានមែន ខណៈគេបានឃើញរថយន្ត១គ្រឿង បានបើកបញ្ច្រាស់យ៉ាងលឿន ជាពិសេស គឺស្ថិតនៅលើគន្លងផ្លូវល្បឿនលឿនតែម្តង ដែលពិតជាប្រឈមគ្រោះថ្នាក់បំផុត ព្រោះថា បើរថយន្តបើកស្របទិស ឡើងវ៉ាជែងវាក់អឺ ជាមួយឡាន ម៉ូតូ ជិះបញ្ច្រាស់ទិសទាំងនោះ គឺដឹងខ្ទេចហើយ។

ទាក់ទងការរឿងជិះបញ្ច្រាស់នេះ លោកពូ ក៏បានបញ្ជាក់ថា ពីមុន ផ្លូវមួយចំហៀងទៀត កំពុងធ្វើ ចឹងគេតម្រូវឲ្យប្រើប្រាស់គន្លងផ្លូវម្ខាងទៀតរួមគ្នាសិន។ ប៉ុន្តែ ពេលនេះ កំណាត់ផ្លូវមួយចំនួនធំ ជាក់ស្តែងនៅតំបន់នេះ ត្រូវបានធ្វើរួចរាល់ហើយ ហេតុអ្វីបាននៅតែមានឡាន ម៉ូតូ រ៉ឺម៉ក ជិះបញ្ច្រាស់ប៉ភ្លើបែបនេះទៀត។

លោកពូ ក៏បានឲ្យយោបល់ថា បើជិះបញ្ច្រាស់ខុសច្បាប់ហើយ ក៏ជិះទៅចុះ តែសូមឲ្យជិះអែបកៀនផ្លូវខាងឆ្វេងដៃទៅ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើង ព្រោះថា បើស្លាប់តែឯងមិនអីទេ តែវាអាចនាំឲ្យប៉ះពាល់អាយុជីវិតគេ ដែលបើកស្របទិស និងអាចមានទោសទណ្ឌ ត្រូវបង់អស់ទាំងលុយ ដោយសារពួកអស់លោកជិះបញ្ច្រាស់ទៀតផង។

ជាមួយគ្នានោះផងដែរ លោកពូ ក៏សូមស្នើសុំដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមាន សមត្ថកិច្ច ចុះអប់រំណែនាំបន្ថែមផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×