Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ អ្នកណា​ក្បត់​គ្រូ? លោកគ្រូ អេ ភូ​ថង ខកចិត្ត​ខ្លាំង ខំ​សាង​កេរ្តិ៍ឈ្មោះ​ឲ្យបាន​ល្បី ចុងក្រោយ សិស្ស​ភ្លេចគុណ បែរ​ទៅ​ធ្វើ​រឿង​មួយ​នេះ មិន​ប្រាប់​មួយ​មា​ត់

ប៉ុន្មានថ្ងៃមុននេះ មហាជនអ្នកនិយមលេងបណ្តាញសង្គម ជាពិសេសអ្នកតាមដានវិស័យកីឡាប្រដាល់គុនខ្មែរ ពិតមានការភ្ញាក់ផ្អើល និងមិននឹកស្មានដល់ ខណៈភរិយាលោកគ្រូ អេ ភូថង បានបង្ហើបទាំងអារម្មណ៍ហាក់មិនសប្បាយចិត្តថា៖ «កីឡាករ ធឿន ធារ៉ា អាចនឹងឃ្លាតឆ្ងាយពីសង្វៀន ព្រោះពេលនេះ កំពុងមមាញឹកនឹងការងារសិល្បះ ជាតារាចម្រៀង និងការថតស្ពតអីជាដើម ហើយគេមិនទាន់ចង់ឡើងប្រកួតទាំងមិនបានហាត់ពេញលេញទេ ខ្លាចហ្វេនខកចិត្តម្តងទៀត»។ តែក្រោយភរិយាគ្រូរបស់ខ្លួន បាននិយាយបែបនេះ មិនចាំយូរ កីឡាកររូបនេះ ក៏បានឆ្លើយថា ពេលទំនេរដៃបន្តិច គេនឹងមកហាត់វិញ និងទទួលការប្រកួតធម្មតាវិញផងដែរ។

តែទន្ទឹមរឿងដ៏គួរឲ្យឆ្ងល់នេះ បានផ្ទុះឡើង ស្រាប់តែកាលពីយប់មិញនេះ (ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣) លោកគ្រូ អេ ភូថង បានធ្វើឲ្យមហាជន កាន់តែភ្ញាក់ផ្អើល បន្ទាប់ពីបានចេញមុខនិយាយទាំងអារម្មណ៍មិនសប្បាយចិត្ត និងខកចិត្តយ៉ាងខ្លាំងបែបនេះថា៖ «ថ្ងៃនេះផុសរាងយប់បន្តិចហើយទម្រាំដាច់ចិត្តហ៊ានផុស ព្រោះគេធំ ខ្ញុំ អេ ភូថង មិនដឹងអីផងហេតុអ្វីបានជាទៅស៊ីញ៉េកុងត្រាសិស្សរបស់ខ្ញុំ អោយទៅអ្នកដទៃ ដោយមិនបានសួរខ្ញុំមួយមាត់?

លោកគ្រូ អេ ភូថង ក៏បានសួរទៅកាន់អ្នកដណ្តើមនោះថា «ចុះកាលពេល 5 ទៅ 6 ឆ្នាំមុន សិស្សខ្ញុំមិនទាន់ល្បី ហេតុអីអ្នកមិនដណ្ដើមយកសិស្សខ្ញុំទៅ? ហើយអ្នកដែលទៅចុះកុងត្រាអោយគេនឹងកាលពីសិស្សធ្លាក់ខ្លួនមិនទាន់ល្បីហេតុអ្វីមិនមើលថែគាត់ផង? ដល់ពេលខ្ញុំសាងកេរ្តិ៍ឈ្មោះអោយគាត់បានល្បី ហេតុអ្វីអ្នកឯងទៅស៊ីញ៉េកុងត្រា ដោយមិនបានប្រាប់ខ្ញុំអីមួយមាត់ចឹង ? ឃើញខ្ញុំតូចទាបជាងអ្នក គិតថាខ្ញុំមិនដល់មែនទេឃើញខ្ញុំមិនមាត់កុំថាខ្ញុំភ្លើអោយសោះ ! ខ្ញុំត្រឹមតែអតីតកីឡាករជើងចាស់មួយរូបតែប៉ុណ្ណោះគ្មានខ្សែហ៌ដូចអ្នកទេ តែសូមចេះអោយតម្លៃខ្ញុំផង ! មិនចប់ដោយស្រួលៗនោះទេ ?»។

ទោះជាយ៉ាងណា ទាក់ទងរឿងនេះ លោកគ្រូ អេ ភូថង ពុំបានបញ្ចេញឈ្មោះថាជាកូនសិស្សម្នាក់ណានោះទេ តែមហាជនជាច្រើន គិតថាច្បាស់ជា កីឡាករ ធឿន ធារ៉ា តែម្តង ខណៈកីឡាករមួយរូប បានប្រាប់ទៅអ្នកចង់ដឹងថា មិនមែនជា ធារ៉ា នោះទេ។ ហេតុនេះ យើងទាំងអស់គ្នា មានតែរង់ចាំមើល ថាតើកីឡាកររូបណាជាអ្នកក្បត់គ្រូ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×