Friday, July 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់ញញួរចូលក្នុងទឹក ខណ:វាយបេតុងយកដែកលក់អេតចាយ ចុះទៅរាវលិចបុរសម្នាក់ បាត់មួយយប់មិនទាន់រកសពឃើញនៅឡើយ

ភ្នំពេញ ៖ បុរសម្នាក់ចុះទៅរាវរកញញួររបស់គាត់ ដែលធ្លាក់ចូលក្នុងទឹកស្អុយ បណ្តាលឲ្យលិចចូលក្នុងទឹកបាត់អស់មួយយប់ បង្កឲ្យមានការភ្ញាក់ផ្អើល ខណ:សមត្ថកិច្ចបានព្យាយាមយកអេស្កាមួយគ្រឿង កាយរកសព នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវរថភ្លើងចាស់ ភូមិ៥សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះដែលបាត់ខ្លួន ក្នុងទឹកស្អុយខាងលើនេះ មានឈ្មោះ ចាន់ ណា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររើសអេតចាយ។
យោងតាមប្រភពព័ត៌មាននៅកន្លែងការហេតុ បានដោយដឹងថា នៅវេលាម៉ោងប្រហែលជា៧យប់ថ្ងៃទី១ ខែមិថុនាឆ្នាំ ២០២៣ គេឃើញបុរសខាងលើនេះ បានចុះទៅក្នុងផ្ទះល្វែងបាក់បែក នៅលើមួយកន្លែងនៅលើទឹកជម្រៅ ជាង៣ម៉ែត្រដោយមានសុទ្ធតែសំរាម នៅខាងក្រោម ដើម្បីវាយបេតុងយកដែកលក់អេតចាយ ខណ:កំពុងតែវាយថ្មបេតុងក៏បានរបូតញញួរធ្លាក់ចូលក្នុងទឹកស្អុយ ហើយគាត់ក៏បានចុះទៅរាវញញួរ ដែលធ្លាក់ចូលក្នុងទឹកបាត់អស់ជាច្រើនម៉ោង មិនឃើញឡើងមកវិញ សង្ស័យកប់ចូលក្នុងសំរាមថប់ដង្ហើមឈ្លក់ទឹកស្លាប់ ទើបសមត្ថកិច្ចយកគ្រឿងចក្រអេស្កា ដើម្បីកាយសំរាមចេញពីក្នុងទឹកងាយស្រួលរុករកសព តែមកដល់ពេលនេះ ហើយសពបុរសខាងលើនេះ មិនទាន់បានរកឃើញនៅឡើយមិញទេ សមត្ថកិច្ចខណ្ឌឬស្សីកែវ នៅតែបន្តរុករកសព ដើម្បីប្រគល់ជូនក្រុមគ្រួសាររបស់គាត់ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម

×