Friday, September 22, 2023

ច្រឡំដៃវាយទាល់តែងាប់ ស្រាប់តែយប់ឡើង ឭសំឡេងយំអត់ឈប់ តែរកមិនឃើញ…តុកកែបិសាច លងរហូតដល់ម្ចាស់ផ្ទះលែងហ៊ាននៅ

spot_img

កាលពីថ្ងៃទិ១មិថុនាកន្លងទៅ រឿងហេតុចម្លែកមួយបានកើតឡើងនៅក្នុងខេត្តសុរិន្ទ ប្រទេសថៃ ដោយអ្នកស្រីជិដាផា ដែលជាម្ចាស់ផ្ទះ បានប្រាប់អ្នកយកព័ត៌មានថា នៅពេលយប់ឡើង មានសំឡេងសត្វតុកកែស្រែកយំឥតឈប់ពេញ ១យប់ រហូតលែងហ៊ាននៅផ្ទះ ត្រូវនាំគ្នារត់ទៅនៅផ្ទះបងប្ងូនមួយរយៈសិន ក្រោយពីប៉ុន្មានថ្ងៃមុន អ្នកស្រីបានពឹងឱ្យគេជួយមកចាប់សត្វតុកែចេញពីផ្ទះ តែអ្នកចាប់ បែរជាច្រឡំដៃ វាយតុកកែរហូតដល់ស្លាប់ លុះយប់ឡើង ក៏ស្រាប់តែឮសូរតែសំឡេងតុកកែស្រែកយំឥតឈប់ឈរពេញ១យប់ តែមិនឃើញមានសត្វតុកកែ សូម្បីតែ ១ក្បាលណាឡើយ។

អ្នកយកព័ត៌មាន បានចុះទៅដល់ផ្ទះកើតហេតុ ដែលជាផ្ទះថ្ម ទទឹងប្រមាណជា ៣ម៉ែត្រ និងបណ្ដាយ ១២ម៉ែត្រ ហើយបានជួបនឹងស្ត្រីម្ចាស់ផ្ទះ ដែលគាត់បានរៀបរាប់ឱ្យដឹងថា គាត់ជាមនុស្សខ្លាចសត្វតុកកែខ្លាំងណាស់ បើក្នុងផ្ទះមានតុកកែ គាត់ដឹងតែហៅគេឱ្យមកចាប់យកទៅលែងនៅកន្លែងផ្សេងហើយ តែលើកនេះអាតុកកែ ១ក្បាលនោះ វារត់ចូលមកប្រុងខាំអ្នកដែលចាប់វា ទើបអ្នកចាប់នោះ យករំពាត់វាយវារហូតដល់ងាប់ ហើយគាត់មិនដឹងថា គេយកវាទៅចោលនៅទីណាទេ។

លុះដល់ពេលយប់ឡើង ក៏ស្រាប់តែឮសូរសំឡេងតុកកែស្រែកយំឡើងរងំពេញមួយយប់…គាត់គិតថា ប្រហែលជាមានសត្វតុកកែណាផ្សេងចូលមកនៅទៀតហើយ តែទោះជាខំដើរពិនិត្យរកមើលយ៉ាងណា ក៏មិនឃើញមានសត្វតុកកែ ១ក្បាលណាសោះ ឮតែសំឡេងយំឥតឈប់។ យប់ទី១ គាត់គេងមិនលក់ឡើយ គ្រលុំភួយ ១យប់ទើសភ្លឺ។ លុះដល់យប់ទី២ ក៏លែងហ៊ានគេងនៅក្នុងផ្ទះខ្លួនឯងតែម្ដង រហូតមកដល់ពេលនេះ។ ហេតុការណ៍នេះ ធ្វើឱ្យគាត់ជឿថា ប្រហែលជាត្រូវខ្មោចតុកែដែលទើបនឹងស្លាប់នោះ តាមមកលងគាត់ហើយមើលទៅ៕

+85571 614 000 5
Contact Us Telephone

spot_img