Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ចំនួន​ជាង​៨០០​នាក់ បាន​មក​ចូលរួម និង​ជួប​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី ក្នុង​កម្មវិធី​ពិ​ព៍រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​

​ភ្នំពេញ​ ៖ សិស្ស​និស្សិត​កម្ពុជា​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការសិក្សា និង​ស្វែងយល់​អំពី​ឱកាស​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី លើសពីនេះទៅទៀត កម្មវិធី​ពិ​ព៍រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​គឺ​ជា​កម្មវិធី​មួយ​ដែល មិន​អាច​រំលង​ឡើយ​។ កម្មវិធី​ពិ​ព៍រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី គឺជា​វិទិកា​រមួយ​ដ៏​ប្រសើរ​សម្រាប់​សិស្ស និស្សិត​កម្ពុជា​ដែល​កម្មវិធី​នេះ​មាន​វត្តមាន​នាក់​ចូលរួម​ជាង​៨០០​នាក់ ដែល​បាន​ជួបពិភាក្សា ផ្ទាល់​ជាមួយ​អ្នក​តំណាង​ស្ថាប័ន​អប់រំ​អូស្រា្តលី និង​សិក្សា​អំពី​កម្មវិធី សិក្សា​ដ៏​សម្បូរ​បែប​របស់​ប្រទេស​អូស្ត្រាលី​ទៀតផង​។​

​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​ឆ្នាំនេះ ដែល​ស្ថាប័ន IDP Education ដែល​ជា​ស្ថាប័ន​ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក​ដែល ដើរតួនាទី​ក្នុង​ការ បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ក្រៅប្រទេស បាន​ប្រមូលផ្តុំ​នូវ​ស្ថាប័ន​អប់រំ​អូស្ត្រាលី​មកកាន់​ប្រទេស​កម្ពុជា​ម្តង​ទៀត​នៅ​ថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ ចាប់ពី​ម៉ោង ១​សៀ​ល ដល់​៧​ល្ងាច​។​

​ហ៊ុន រតនៈ សិស្ស​ថ្នាក់​ទី​១២ មក​ពី​សាលា​អន្តរទ្វីប​អា​មេ​រិច​កាំ​ង បាន​និយាយថា “​ខ្ញុំ​ពិតជា​ចង់​ទៅ​សិក្សា​ថ្នាក់​បញ្ញា​ប​ត្រ​បន្ត​នៅ​ប្រទេស​អូស្ត្រាលី​ណាស់​បន្ទាប់ពី​មកកាន់​កម្មវិធី​នេះ​រួច ពី​ព្រោះ​កម្មវិធី​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​យល់ឃើញថា ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ដែល​មាន​គុណសម្បត្តិ​ជា​ច្រើន​រាប់​បញ្ជូ​លទាំង​ប្រព័ន្ធ​សិក្សា និង​ថែម​ទាំង​គួរ​ឲ្យ​ចង់​រស់នៅ​ទៀតផង​” ។​

​លោក ឈាង វ៉ាន់​តាក់ ជា​ប្រធាន​ផ្នែក​រៀបចំ​ឯកសារ​បញ្ជូន​សិស្ស​ទៅ​សិក្សា​នៅ​បរទេស បាន​ថ្លែងប្រាប់​ថា សាលា​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន ៣៦ ចាប់ពី​កម្រិតសិក្សា​ថ្នាក់​វិទ្យាល័យ ដល់​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ថ្នាក់​បណ្ឌិត​បាន​វត្តមាន​ក្នុង​ការផ្តល់​យោបល់​ជូន​ដល់​សិស្ស និស្សិត និង អាណាព្យាបាល អំពី​ជម្រើស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នៅឯ​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​នេះ​។ លើសពីនេះទៅទៀត កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​ដោយ​មាន​ការចូលរួម ពី​វាគ្មិន ក៏​ដូច​ជា​អតីត​និស្សិត​អាហារូបករណ៍​ទៅ​ក្រៅប្រទេស ដែល​បាន​ផ្តល់​នូវ​គន្លឹះ និង​បទពិសោធន៍​ល្អៗ​ជាច្រើន​ដល់​អ្នក​ចូល​រូ​ម​ផងដែរ​។ ពិព័ណ៍​ការសិក្សា​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើការ​ជួប​ផ្ទាល់​ជាមួយ សាលា សាកល វិទ្យាល័យ និង ស្ថាប័ន​អប់រំ​ល្បីៗ​មក​ពី​ទូទាំង​អូស្ត្រាលី ដែល​អាច​ផ្តល់​ការណែនាំ​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា ការរស់នៅ និង​ការ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​។ បន្ថែម​ទៀត​នោះ​ក៏​មាន​វត្តមាន​របស់​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផ្នែក ទិដ្ឋាការ ក៏​នឹង​ចូលរួម​ពិព័ណ៍​ការសិក្សា​នេះ​ផង​ដែរ​។ ដោយឡែក មជ្ឈមណ្ឌល​អូស្រា្តលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ និង​បាន​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀម​ខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​ចូលរួម ផ្តល់ ប្រឹក្សា​ពី ការចុះ​ឈ្មោះ​ប្រលង និង​ការត្រៀម​ប្រលង IELTS​។ លោក​បន្តថា សិស្ស​ដែល​មាន​បំណង​ទៅ​សិក្សា​នៅ​អូស្ត្រាលី ត្រូវមាន​ចំណេះដឹង​ភាសា​អង់គ្លេស​អាយ​អិល​ចាប់​ពី​កម្រិត​៦,៥​ឡើងទៅ ប៉ុន្តែ​បើ​ផ្នែក​ពេទ្យ​ឬ​សំណង់​ស៊ីវិល ពិន្ទុ​ភាសា​អង់គ្លេស​អាយ​អិល​ចាប់ពី​៧,០ ។ លោក​បញ្ជាក់​បន្ថែមថា បើ​ពិន្ទុ​មិន​ដល់ ត្រូវ​សិក្សា​បំប៉ន​បន្ថែម​នៅអេ​ស៊ីអី ឬ​ក៏​ទៅ​សិក្សា​នៅ​បរទេស ដើម្បីឲ្យ​ចំណេះដឹង​ភាសា​អង់គ្លេស​រហូតដ​ល់​កម្រិត​។ ហើយ​រហូត​មកដល់ពេលនេះ​មាន​សិស្ស​និស្សិត​ប្រមាណ​២០០០​នាក់​បាន​ទៅ​បន្ត​ការសិក្សា​នៅ​អូស្ត្រាលី តាមរយៈ​អាយ​ឌី​ភី​និង​អាហារូបករណ៍​។ លោក​បន្តថា នៅ​ឆ្នាំ​២០១៧ និង​២០១៨​នេះ គឺ​មាន​សន្ទុះ​កើន​ខ្លាំង​ប្រមាណ​៣០​ភាគរយ​ជា​មួយ​កូនសិស្ស​ទៅ​បន្ត​ការសិក្សា​នៅ​អូស្ត្រាលី នៅ​ថ្នាក់​បឋម​សិក្សា ថ្នាក់​មុន​ចូល​មហាវិទ្យាល័យ ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត​។​

IDP Education គឺជា​ស្ថាប័ន​ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុង​ការបញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែល​មាន​ការិយាល័យ​ចំនួន​ជាង ១០០​កន្លែង ក្នុង​៣០​ប្រទេស​ជុំវិញ​ពិភពលោក ដែល​បាន​ជួយ​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អូស្រា្តលី តាំងពី​ឆ្នាំ ១៩៩៤​។ ស្ថាប័ន IDP Education ក៏​បញ្ជូន សិស្ស និស្សិត ទៅ​សិក្សា​នៅ កាណាដា ណូ​វេ​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ផងដែរ​។ ការប្រឹក្សា នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP Education ដោយ​ឥតគិតថ្លៃ​។​

IDP Education ជាសា្ថ​ប័ន​ដែល​ចូលរួម​បង្កើតឡើ​ង​ដោយ សាកលវិទ្យាល័យ​ទាំង ៣៨ របស់​ប្រទេស​អូស្រា្តលី​៕​ ​ដោយ​៖​កូឡាប​

spot_img
×