Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃណី​រៀបការ​

មាន​ជនបរទេស​ខ្លះ ជនជាតិ​ថៃ​ខ្លះ នៅ​ភូមិភាគ​កណ្ដាល បានចេញ​ទៅតាម​ជនបទ ហើយ​បានឃើញ​ពិធី​រៀបការ​បែប​ខ្មែរ ក៏​ពោលថា​ផ្សេង​ពី​ភូមិភាគ​កណ្ដាល ឬក៏​ទោះបី​ជនជាតិខ្មែរ​នៅ​ភូមិភាគ​ឦសាន​ក៏ដោយ ដែល​និយាយ​ភាសា សួយ​-​លាវ ក៏​និយាយថា ខុសប្លែក​ពី​ប្រពៃណី​របស់គេ​ដែរ​។ ដូចនេះ​អ្នកនិពន្ធ​សូម​លើក​យកមក​រៀបរៀង​នៅក្នុង​កម្មវិធី​នានា ដែល​ទាក់ទង​ទៅ​ការរៀប​មង្គល​ការជូន​ជ្រាប​ជា​បណ្ដើរៗ​។ ព្រោះថា គ្រាន់តែ​បានឃើញ​ត្រឹម​ពេល​រៀបចំ​ពិធី​មង្គល​នោះ វា​ប្លែក​រួចទៅហើយ ហើយ​នៅមាន​ចំណែក​ដែល​មិនបាន​ឃើញ​ទៀត វា​ចម្លែក​យ៉ាងណា​? ដូចជា​ជំនឿ ប្រស្នា​ផ្សេងៗ ពាក្យសួរ​ចែចូវ​រវាង​គ្នា​និង​គ្នា ទាំងអស់នេះ​សុទ្ធសឹងតែ​គួរ​ជ្រាប​ដោយ​ទូលំទូលាយ​ស៊ីជម្រៅ​ថែមទៀត​ផង​។​

​ពិធី​ភ្ជាប់ពាក្យ​(​លក់​)

​ពិធី​ភ្ជាប់ពាក្យ ដូចជា​ពិធី​ភ្ជាប់​នៃ​ជនជាតិ​ថៃ​ជាទូទៅ​ដែរ​។ គឺ​ញាតិ​បងប្អូន​ចាស់ទុំ​ទាំងសងខាង​ល្មម​សមគួរ​មិន​ច្រើន មិនតិច​គ្នា​ពេក​ទេ​។ មក​រួបរួមគ្នា​ទទួល​ដឹងឮ ទើបត្រូវ​មានការ​កំណត់​យក​ការ​ស៊ី​ជំនូន​ភ្ជាប់ពាក្យ ដូចជា​ជ្រូក​នោះ​ក៏​មិន​ជាធំ​ពេក​ទេ ឬ​បើសិនជា​ក្រលំបាក ក៏​យក​ត្រឹមតែ​មាន់​ច្រើន​ក្បាល មាន​សុរា ម្ហូបចំណី គ្រាន់តែ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​។​

​របស់​ដែល​ប្រើ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​មាន​ប្រាក់សុទ្ធ អាច​ទារ​យកមក​ច្រើន​តិច ទៅតាម​ការ​សមគួរ ក្រៅពីនោះ​មាន​មាស អាចជា​ចិញ្ចៀន កងដៃ ខ្សែដៃ ខ្សែក តាមតែ​ការ​ព្រមព្រៀងគ្នា តែ​ភាគច្រើន​គេ​មិនសូវ​ជា​ភ្ជាប់ពាក្យ​ដោយមាន​តម្លៃ​ខ្ពស់​ពេក​នោះឡើយ ដែលជា​ប្រការ​ខ្លាចក្រែង​ទៅ​ថ្ងៃក្រោយ ដោយ​ស្រី​ខុស​សន្យា ត្រូវ​សង​បណ្ណាការ​វិញ​មួយ​ជា​ពីរ រួមទាំង​ថ្លៃ​រថ ថ្លៃ​រទេះ​ទាំងអស់​គ្រប់យ៉ាង ឬ​បើសិនជា​ខាង​ប្រុស​គេ​ខុស​សន្យា​វិញ ខាង​ស្រី​ក៏​រឹបអូស​យក​នូវ​របស់​របរ​បណ្ណាការ​នោះ​ទាំងអស់ ដោយ​ក្នុងការ​ភ្ជាប់ពាក្យ​នេះ គេ​បាន​អញ្ជើញ​មេភូមិ មេស្រុក មក​ធ្វើ​សំបុត្រ​ភស្ដុតាង​ទុក​ផង​។​

​ការភ្ជាប់​ពាក្យ​នេះ ក៏មាន​ពិធី​សែនខ្មោច មេបា​ដូចគ្នា​ដែរ គឺមាន​ក្បាលជ្រូក ផ្កា​ធូប​ទៀន ស្លា​បារី អង្ករ​១​ចាន ស្លា​១​ផ្លែ ប្រាក់​១​បាត ម្លូ ចំណី​១​ថាស សែន​ប្រាប់​មេបា តា​យាយ តា​ទួត ទាំងសងខាង​, សែន​លើផ្ទះ​រួចហើយ ក៏​លើក​ទៅ​សែន​នៅក្រោម​ទៀត ដោយ​ប្រាប់​អស់​អា​រុក្ខ​អារក្សអ្នកតា​បង់បត់​គ្រប់យ៉ាង​។​ពិធីការ​ភ្ជាប់ពាក្យ​មាន​ដោយ​ខ្លីៗ​ត្រឹម​ប៉ុណ្ណេះ​៕លីសា

×