Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការពារជាតិប្រទេស កម្ពុជា-ចិន បានសន្យាពង្រឹង កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាង កងទ័ពទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត

spot_img

សឹង្ហបូរី ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ២០ ឬ កិច្ចសន្ទនាសាំងគ្រីឡា នៅប្រទេសសឹង្ហបូរី នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយលោក លី សាងហ្វ៊ូ(Li Shangfu ) រដ្ឋមន្ត្រីការពារជាតិចិន នៅក្នុងសណ្ឋាគារសាំងគ្រីឡា ។ នៅក្នុងកិច្ចជំនួបនោះប្រមុខការពារជាតិ ទាំងពីរបានសន្យាពង្រឹង កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាង កងទ័ពទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

នៅក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិចិនសម្តែងការអបអរសាទរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបានដឹកនាំរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ប្រព្រឹត្តទៅទទួលបានជោគជ័យ ។

តាមរយៈជំនួបនោះ រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ កម្ពុជា-ចិន បានលើកឡើងអំពីការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធនិងរីកចម្រើន។

ក្នុងឱកាសនោះ លោក លី សាងហ្វ៊ូ ក៏បានលើកឡើងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង កងទ័ពប្រទេសទាំងពីរកម្ពុជា ចិនឲ្យកាន់តែរីកចម្រើន និងជិតស្និតថែមទៀត ដែលក្នុងនោះរួមមាន ទាំងកិច្ចសន្ទនារវាង កងទ័ពជើងគោកប្រទេសទាំងពីរ និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ផងដែរ ។ លោករដ្ឋមន្ត្រីការពារជាតិចិនរូបនេះ បានបញ្ជាក់បន្ថែមថា៖ ភាគីយើងទាំងពីគួរសហការគ្នាជំរុញ សន្តិភាព និងស្ថេរភាពក្នុងដំបន់។

ប្រមុខការពារជាតិចិន បានបន្តថា នៅក្នុងដំណើរការចូលរួមកិច្ចប្រជុំ សាំងគ្រីឡា នៅប្រទេសសឹង្ហបុរីនេះលោក នឹងធ្វើបទបង្ហាញក្នុងសម័យ ប្រជុំពេញអង្គលើកទី៥លើប្រធានបទគំនិតផ្តួចផ្តើមសន្តិសុខសាកលថ្មី នៃប្រទេសចិន។ បទបង្ហាញនេះគឺផ្តោតសំខាន់ទៅលើគោលគំនិត កសាងសហគមន៍ ជោគវាសនារួមមនុស្សជាតិ និង ផ្តោតទៅលើការកសាងសហគម៍ កសាងជោគវាសនារួម អាស៊ីប៉ាស៊ីហ្វិក និង សហគមន៍សន្តិសុខអាស៊ីផងដែរ។

នៅឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ដោយនាពេលកន្លងមក បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ បាននាំមកនូវការរីកចម្រើនដល់កងទ័ពទាំងពីរបានយ៉ាងល្អប្រសើរ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកឡើងវិញអំពីកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅកម្ពុជា ឆ្នាំ ២០២២ ដែលបានដំណើរកិច្ចប្រជុំប្រកបដោយជោគជ័យ ក្នុងនេះក៏មានការចូលរួមចំណែកពីមិត្តចិន ដែលបានជួយ ដល់កម្ពុជាលើមធ្យោបាយដឹកជញ្ជូនផងដែរ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា នឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកងទ័ពរំដោះប្រជាជនចិន អោយកាន់តែជិតស្និត និង រឹងមាំថែមទៀត ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញលោក លី សាងហ្វ៊ូ មកធ្វើទស្សនកិច្ចជា ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×