Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី

spot_img

សឹង្ហបូរី ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី ២០ នៅប្រទេសសឹង្ហបូរី នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម The Hon Richard MP ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ អូស្រាលី ។

នៅក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ អូស្រាលី បានសំដែងការអបអរសាទរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ( ADMM-Plus ) ទទួលបានជោគជ័យ ។ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ អូស្រាលី បានបញ្ជាក់ថា៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក បានផ្តល់នូវអត្ថប្រយោជន៍ និង ខ្លឹមសារជាច្រើនសំរាប់អូស្រ្តាលី ដែលមានឱកាសបានជួបជាមួយដៃគូរ មិត្តភក្រ្ត័នៅក្នុងតំបន់ជាច្រើន ។

មានមតិឆ្លើយតបវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅខេត្តសៀមរាប ទទួលបានលទ្ធផលល្អ និងជាឱកាសមួយបានបង្កលក្ខណៈដ៏ពេញលេញ ដែលយើងបានជួបជុំគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រទេសបូកទាំងអស់ ។ ដោយលែកចំពោះការចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី ២០ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ វេទិកាកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ឬកិច្ចសន្ទនាសាំងគ្រីឡា នៅសឹង្ហបូរី គឺមានសារសំខាន់ណាស់ បានផ្តល់ឱកាសយ៉ាងច្រើន ជាពិសេសការជួបជុំ និង បានស្តាប់ការបញ្ចេញទស្សនៈទាំងឡាយមកពីគ្រប់ទិសទី ដែលបានមកប្រមូលផ្តុំក្នុងកិច្ចសន្ទនាសាំងគ្រីឡានេះ ។

សម្តេចពិជ័យសេនា ក៏បានជំរាបរដ្ឋម្ត្រីការពារជាតិអូស្ត្រលី អំពីដំណើរការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅកម្ពុជា ដែលបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ក្នុងខែ ឧសភា កន្លងមក និង បានបន្តបើកកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៣ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×