Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ០២នាក់ ធ្លាប់ធ្វើសកម្មភាពប្ល.ន់ជាច្រើនលើក ដល់លើកចុងក្រោយ ជាប់ខ្នោះសមត្ថកិច្ច

spot_img

កណ្តាល ៖ ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្សពួកចំនួន០៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅធ្វើការចាប់ខ្លួន ក្រោយធ្វើសកម្មភាពធាក់ប្ល.ន់ម៉ូតូជនរងគ្រោះ កាលពីវេលាម៉ោង០២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣នេះ ស្ថិតតាមផ្លូវជាតិលេខ២ ក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមសមត្ថកិច្ចក្រុងតាខ្មៅឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ អូន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរបួសស្នាមដៃនិងជើង។ ចំណែកជនសង្ស័យ០២នាក់ ដែលឃាត់ខ្លួនបានមានឈ្មោះ ១.ឈ្មោះ ស៊ន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ២.ឈ្មោះឡូង មេសា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ២ហួសផ្លូវកោង ក៏ស្រាប់តែមានម៉ូតូសង់ចំនួន០២គ្រឿង និងម៉ូតូនិច១គ្រឿង បានជិះមកបុកនិងធាក់ម៉ូតូខ្លួនឱ្យដួល ហើយបានដោះមួកការពារយកមកវាយ រួចដណ្តើមយកម៉ូតូពីជនរងគ្រោះ ពេលនោះជនរងគ្រោះបានប្រតាយប្រតប់ ដណ្តើមម៉ូតូពីក្រុមជនសង្ស័យយកមកវិញ ហើយស្រែកថាចោរៗ ធ្វើឱ្យក្រុមជនសង្ស័យភ័យនាំគ្នាបើកម៉ូតូរត់គេចខ្លួន ពេលនោះក៏ជួបកម្លាំងល្បាតប៉ុស្តិ៍តាក្តុល ចេញមកជួយអត្តរាគមន៍ ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យ០២នាក់បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

ចំណែកក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបាននាំគ្នាធ្វើសកម្មភាព ធាក់ប្ល.ន់វាយយកម៉ូតូជនរងគ្រោះខាងលើពិតប្រាកដមែន ហើយនៅក្រុងតាខ្មៅទើបធ្វើសកម្មភាពបានមួយលើកនេះ ប៉ុន្តែនៅភូមិសាស្រ្តក្រុងភ្នំពេញ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ធ្លាប់ធ្វើសកម្មភាពជាច្រើនដងមកហើយ។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ចរឹបអូសម៉ូតូចំនួន០២គ្រឿង ១.ម៉ូតូម៉ាក Honda C125 សេរីឆ្នាំ២០១៥ របស់ជនសង្ស័យ និង ២.ម៉ូតូ០១គ្រឿងម៉ាក Honda scoopy ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ1IM ៦៥២៤ ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

spot_img
×