Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់ បុរសម្នាក់ទៅខ្ចីលុយធនាគារ នៅស្រុកបាន៤ពាន់ដុល្លារ រួចជិះម៉ូតូមកភ្នំពេញវិញ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លា.ប់មួយរំពេច

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ចេញពីស្រុកកំណើតមកភ្នំពេញវិញ ក៏ជ្រុលទៅបុកខឿនគល់ស្ពានអាកាសចោមចៅ ផ្លោងបោកក្បាលបង្គោលភ្លើងបណ្តាលឲ្យដួល ស្របពេលមានកង់បីខ្មែរមួយគ្រឿង បើកឡើងស្ពានលឿនជាន់ហ្រ្វាំងមិនទាន់ កិនពីលើបន្ថែមរួចបន្តបើករត់ទៅបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចគល់ស្ពានអាកាសចោមចៅខាងលិច ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សែមចាន់សុភីន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់អូបែកក្អមខណ្ឌ សែនសុខ មានស្រុកកំណើតនៅភូមិពេជ្រចង្វារ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ត្បូងឃ្មុំ 1G-2926 ជិះដោយបុរសរងគ្រោះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅបុកខឿន គល់ស្ពានអាកាសចោមចៅយ៉ាងពេញទំហឹង ផ្លោងទៅបោកក្បាលនឹងបង្គោលភ្លើងស្របពេលមានម៉ូតូកង់បីខ្មែរមួយគ្រឿង បើកស្របទិសពីក្រោយយ៉ាងលឿន កិនពីលើបន្ថែមទៀត បណ្តាលឲ្យបុរស់រងគ្រោះស្លាប់បាត់បង់ជីវិត នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់មកស្រាប់តែមានជនឆ្លៀតឱកាសយកលុយបាត់ចំនួន៤ពាន់ដុល្លារ ដែលទើបនិងខ្ចីធនាគារ បានយកមករកស៊ី។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទឹកខាងមន្ត្រីផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកពិនិត្យនិងវាស់វែងយកម៉ូតូជនរងគ្រោះរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តកំពតតាមប្រពៃណី៕

spot_img