Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូណាស់ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការបត់មិនប្រយ័ត្ន រអិលដួលស្របពេលរថយន្តបើកមកត្រង់កិនស្លា.ប់មួយរំពេច

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូម៉ាកzoomerxចេញពីធ្វើការ រួចបត់មិនប្រយ័ត្នក៏រអិលដួលស្របពេលដែលមានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង បើកមកត្រង់ជាន់ហ្រ្វាំងទាន់កិនចំពីលើដងខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៤២ ចំណុចច្រកចូលតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ពាងសេងហុង ភេទប្រុសអាយុ២៨មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម ។

បើយោងតាមការបញ្ជាក់ពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះនៅនឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញម៉ូតូម៉ាក zoomer x ពណ៌ក្រហមលាយសមួយគ្រឿងពាក់ផ្លាកលេខកំពង់ចាម 1M-6461 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ចេញពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុ បានបត់ស្តាំតាមបណ្តោយផ្លូវបេតុងលេខ៤២វិញ ខណៈពេលបត់បានប្រមាណជាង២០ម៉ែត្រ ស្រាប់តែបុកខឿនថ្នល់រអិលដួល ស្របពេលមានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ កំពង់ស្ពឺ-3A-3522 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៤២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែវ៉ាក់អឺ និងម៉ូតូជនរងគ្រោះដួលនៅចិញ្ចើមផ្លូវ ពេលនោះដែរតៃកុងរថយន្តកូរ៉េដឹកទំនិញ ព្យាយាមជាន់ហ្រ្វាំងដែរ តែមិនជាប់ក៏ជ្រុលកិនពីលើចំដងខ្លួនបុរសរងគ្រោះ បណ្តាលឲ្យស្លា.ប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់បានយកទៅសួរនាំបន្ត។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងធំ ក៏បានចុះមកដល់ពិនិត្យរួចក៏ទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ បន្ទាប់មកសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅ ក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តកំពង់ចាមតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖​សា មេត

spot_img