ខេត្តកណ្តាល ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល៩:០០នាទី នៅចំណុចភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ប្រជាពលរដ្ឋប្រទះឃើញសពក្នុងវ៉ាលីស។
ក្រោយពីកើតហេតុ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការដ្ឋាននគរបាលស្រុកពញាឮ បានចុះដល់ទីតាំងប្រទះសព ដើម្បីពិនិត្យទីតាំង និងឆែកកាម៉េរាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ។
អត្តសញ្ញាណសាកសព: មនុស្សប្រុស អាយុប្រហែល៣០ក្រាស់ ជនជាតិបរទេសសង្ស័យជនជាតិចិនមានស្នាមរបួសបាក់ឆ្អឹង ផុងរលាក្បាល និងដាច់ម្រាមដៃ ដែលអាចជាទារុណកម្ម៕



